ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

​ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ផ្ដល់​ម៉ាស់ ៣០ ម៉ឺន ជូន​រដ្ឋបាល​ខណ្ឌ និង​អធិការដ្ឋាន​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ៖ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​រាជធានី​ភ្នំពេញ ក្រោយពី​បាន​ទទួល​ម៉ាស់​ចំនួន​៣០​ម៉ឺន​ម៉ាស់ ពី​ក្រុមហ៊ុន​រ៉ា​កាន់​ណាហ្គា ខេ​ម​បូឌា ក៏​បាន​ចែក​បន្ត​ជូន​រដ្ឋបាល​ខណ្ឌ និង​អធិការដ្ឋាន​ខណ្ឌ ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ ។​

​ថ្លែង​ក្នុង​ឱកាស​នោះ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុងនាម​ខ្លួន​ឯង​ផ្ទាល់ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​លោក នៅ សារី អគ្គនាយក​ក្រុមហ៊ុន រ៉ា​កាន់​ណាហ្គា ខេ​ម​បូឌា ដែល​បាន​ឧបត្ថម្ភ​ម៉ាស់​ចំនួន ២៥​ម៉ឺន​ម៉ាស់ និង​លោក សុ​ត គឹម​សាន ចំនួន​៥​ម៉ឺន​ម៉ាស់​។​

​ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បាន​លើកឡើង​ថា ការឧបត្ថម្ភ​នាពេលនេះ គឺ​ឆ្លុះបញ្ចាំង​ឲ្យឃើញ​អំពី​ការយកចិត្តទុកដាក់​របស់​ក្រុមហ៊ុន ចំពោះ​សុខទុក្ខ​របស់ ប្រជាជន​កម្ពុជា និង​ការចូលរួម​របស់​ក្រុមហ៊ុន ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល នៃ​ជំងឺ​ឆ្លងកូវី​ដ​-១៩ នាពេល​បច្ចុប្បន្ន​។​

​បន្ថែម​ពី​នេះ លោកស្រី​ក៏​បាន​សំណូមពរ​អាជ្ញាធរ​ខណ្ឌ និង​កងកម្លាំង​ទាំងអស់ នៅក្នុង​មូលដ្ឋាន​ខណ្ឌ​នី​មួយៗ សូម​យកចិត្ត​ទុក្ខ​ដាក់​បន្ថែមទៀត និង​ត្រូវ​ចូលរួម​ប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់ ដោយ​សហការ​ជាមួយ​បុគ្គលិក​សុខាភិបាល ជា​ពិសេស​ត្រូវ​ពង្រឹង​នូវ​ការធ្វើ​ចត្តា​ឡី​ស័ក និង​ការប្រមូល​សំណាក ចំពោះ​ទីតាំង និង​មនុស្ស​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ និង​ត្រូវ​ចូលរួម​ទប់ស្កាត់​នូវ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ខណៈ​ដែល​រាជធានី​ភ្នំពេញ ក៏​ដូចជា​ខេត្ត​មួយចំនួន​បាន​នឹង​កំពុង​រង​នូវ​ផល​ប៉ះពាល់ នៃ​ព្រឹត្តិការណ៍ សហគមន៍​២០​កុម្ភៈ​។​

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង​៧៖០០​នាទី​ព្រឹក​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩ សរុប​ចំនួន ៨០២​នាក់ ក្នុង​នោះ​អ្នក​ជាសះស្បើយ​មាន​ចំនួន ៤៧៧​នាក់ និង​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​ចំនួន ៣២៨​នាក់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.