ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

អាជ្ញាធរ និង​កងកម្លាំង​ការពារ​ព្រំដែន​ត្រូវ​បង្កើន​ការ​យាមកាម និង​ផ្សព្វផ្សាយ​វិធានការ “​បី​កុំ បី​ការពារ​”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ អភិបាល​ខេត្ត​កំពត​ជំរុញ​ឲ្យ​កងកម្លាំង​ការពារ​ព្រំដែន​ត្រូវ​បង្កើន​ការ​យាមកាម គឺ​មិនឲ្យ​មាន​ដាច់ខាត​ការលួ​ចឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ហើយ​អាជ្ញាធរ​គ្រប់​មូលដ្ឋាន​ត្រូវ​បង្កើន​ការផ្សព្វផ្សាយ​វិធានការ​សុខាភិបាល ពិសេស​វិធានការ “​បី​កុំ បី​ការពារ​” របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី​។

​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម​ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំ​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន ជូន​ដល់​កងកម្លាំង​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦០១ និង​កងកម្លាំង​យោធា​វរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​២ ដែល​កំពុង​ឈរជើង ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន កម្ពុជា​-​វៀតណាម ដែល​ពិធី​ធ្វើ​នៅ​អង្គភាព​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក លេខ​៦០១ ស្ថិតក្នុង​ឃុំ​ព្រែក​ក្រើស ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត​បាន កោតសរសើរ និង វាយតម្លៃ​ខ្ពស់ ចំពោះ​សភាពការណ៍​ទូទៅ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុង​ភូមិសាស្ត្រ​ទឹកដី​ខេត្ត​កំពត មាន​លក្ខណៈ​ល្អប្រសើរ​។ ហើយ​លទ្ធផល​នេះ​គឺ​ផ្ដើមចេញ​ពី​ការខិតខំ​យកចិត្តទុកដាក់​ខ្ពស់ របស់​អាជ្ញាធរ គ្រប់​លំដាប់ថ្នាក់ និង​កងកម្លាំង ក៏​ដូច​អង្គភាព​នីមួយៗ ស្រប​តាម​បទបញ្ជា និង​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ ក៏ដូចជា​ក្រសួង​ការពារជាតិ​ដាក់​ជូន​ផង​ដែរ​។ ជា​ពិសេស​បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​តាម​បទបញ្ជា​របស់​សម្ដេច​តេជោ ហ៊ុន សែន ដើម្បី​រួម​គ្នា​បង្ការ​ទប់ស្កាត់​ជំងឺ​ឆ្លងកូវី​ដ​១៩ ដែល​កំពុង​រាតត្បាត​សកល និង​ក្នុង​ប្រទេស​កម្ពុជា​យើង​បច្ចុប្បន្ន​។

​យ៉ាងណាក៏ដោយ ឯកឧត្តម​អភិបាលខេត្ត​បាន​ជំរុញ ដល់​កងកម្លាំង​ការពារ​ព្រំដែន​ទាំងអស់ ត្រូវ​បង្កើន​ស្មារតី​យាមកាម​ឲ្យបាន​ប្រសើរ ទប់ស្កាត់​ឲ្យបាន​នូវ​ការ​លួច​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម ទន្ទឹម​នឹង​នោះ​ក៏​កងកម្លាំង​ក៏​ត្រូវ​អនុវត្ត​វិធានការ “​បី​កុំ បី​ការពារ​” ឲ្យបាន​ខ្ជាប់ខ្ជួន​ផងដែរ​។​

​ដោយឡែក គ្រប់​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់ បង្កើន​ការផ្សព្វផ្សាយ​ពី​វិធានការ​របស់​ក្រសួង​សុខាភិបាល ដល់​ពលរដ្ឋ​ឲ្យចូល​រួម​អនុវត្តន៍​បាន​ត្រឹមត្រូវ និង​ចេះ​រស់នៅ​តាម​គន្លង​បែប​ថ្មី ពិសេស​អនុវត្ត​វិធានការ “​បី​កុំ បី​ការពារ​” តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ​ហ៊ុន សែន ដើម្បី​សហគមន៍​គ្មាន​ជំងឺ​កូវី​ដ​១៩ ។​

​ចំពោះ​ការឧបត្ថម្ភ​ដល់​កងកម្លាំអ​ឈរជើង​តាម​ព្រំដែន​មាន​ចំនួន ១៣​គោលដៅ ដោយ​ក្នុង​មួយ​គោលដៅ​ទទួលបាន អង្ករ​១០០​គី​ឡូ ត្រីខ​៥​យួរ មី​៥​កេស ទឹក​សុទ្ធ​៣០​យួរ តង់​១​ទំហំ​(៥x៦)​ម៉ែត្រ និង​ថវិកា​ម្នាក់​៥​ម៉ឺន​រៀល សរុប​ថវិកា​អស់​ចំនួន​៥​លាន​៥៥​ម៉ឺន​រៀល និង​ជូន​ថវិកា ៣០​លាន​រៀល ដល់​មេឃុំ​ព្រែក​ក្រើស​ដែល​បាន​ស្នើ​សុំ​យក​ទៅ​កសាង​ផ្លូវ​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.