ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

​កម្ពុជា​ទទួលបាន​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩ ពី​អង្គការ​សុខភាព​ពិភពលោក ៣២៤,០០០​ដូស មកដល់​ថ្ងៃ​ទី​០២ ខែ​មីនា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ប្រទេស​កម្ពុជា បាន​ទទួល​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩ ពី​អង្គការ​សុខភាព​ពិភពលោក (WHO) ចំនួន​៣២៤,០០០​ដូសជា​លើកដំបូង ដែល​នឹង​មក​ដល់​នៅ​ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០២១​ខាងមុខនេះ​។​

​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ក្នុង​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​កុម្ភៈ បាន​ចាត់​ឲ្យ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល តំណាង​សម្ដេច​ទៅ​ទទួល​វ៉ាក់សាំង​នេះ​។​

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​បង្ហាញ​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈអចិន្ដ្រៃយ៍ នៅ​ល្ងាច​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​រាជរដ្ឋាភិបាល បាន​សម្រេច​ប្រគល់​ភារកិច្ច​ជូន ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល ជា​តំណាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​ទទួល​យក​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ដែល​ជា​អំណោយ​របស់​អង្គភាព​សុខភាព​ពិភពលោក (WHO) ដេល​នឹង​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​»​។​

​សម្តេច​តេជោ ហ៊ុន សែន ធ្លាប់បាន​ប្រកាសថា កម្ពុជា​រំពឹង​ទទួលបាន​វ៉ាក់សាំង​កូវី​ដ​១៩ ពី​អង្គការ​សុខភាព​ពិភពលោក​តាមរយៈខូ​វ៉ាក់​ប្រមាណ ៧​លាន​ដូស​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.