ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

​រថយន្ត​ដឹកឈើ របស់​ថៅកែ​ដ៍​ល្បីឈ្មោះ ចែ ស្រី ដឹកឈើ​ចេញពី​ខេត្ត​ព្រះវិហារ មកកាន់​,​ខេត្ត​កំពង់ធំ បាន​យ៉ាង​រលូន អត់​មាន​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ហាន​បង្ក្រាប​សង្ស័យ​ដុល្លា​របាំង​ភ្នែក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ព្រះវិហារ ៖ ខ្លាំង​មែន​! ថៅកែ​ដឹកឈើ​ដ៏​ល្បី ឈ្មោះ ចែ ស្រី ដែល​មាន​រថយន្ត​ប្រភេទ​សាំ​យ៉ុង ចំនួន 4 ទៅ 6 គ្រឿង សព្វថ្ងៃ​កំពុង​ធ្វើ​សកម្ម​ក្នុង​ការដឹកជញ្ជូន​ឈើ ចេញពី​ខេត្ត​ព្រះវិហារ ឆ្ពោះ​មក​កាន់​ខេត្ត​កំពង់ធំ បាន​ដោយ​រលូន ពុំ​ដែល​ឃើញ មាន​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ក៏ដូចជា បរិស្ថាន​បង្ក្រាប​បាន​ម្ដងណា​ឡើយ ។

​គួរ​បញ្ជាក់​ផង​ដែរ​ថា​៖ នៅតាម​ដងផ្លូវ​ពី​ស្រុក​ជ័យ​សែន​មក​កាន់​ទឹក​ដី​នៅ​ខេត្ត​កំពង់ធំ គេ​សង្កេតឃើញថា​មាន​ស្នាក់ការ​មេព្រៃ​និង​ស្នាក់ការ​បរិស្ថាន​ដាក់​បណ្ដាក់​គ្នា​ដូច​ខ្យង ប៉ុន្តែ​មិន​ដែល​ឃើញ​ចាប់​និង​បង្ក្រាប រថយន្ត​ដឹកឈើ ថៅកែ​ឈ្មោះ ចែ ស្រី នេះ​ម្ដង​ណា​ឡើយ សង្ស័យ​តែ​ត្រូវ​ថ្នាំ​សណ្តំ​របស់​ថៅកែ​ឈ្មោះ​ចែ ស្រី នេះ​ហើយ​មើលទៅ បានជា​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​និង​បរិស្ថាន​ដែល​បណ្ដាក់​គ្នា​ដូច​ខ្យង​ទាំងនោះ​ដេក​សម្ងំស្ងៀម​គ្មាន​កំរើក​ដៃជើង​អ្វី​បន្តិច​សោះ​)​។​

​ឧទាហរណ៍​ជាក់ស្ដែង ទីស្នាក់ការ​មួយ​គឺជា​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង ដែល​ជា​កន្លែង​របស់​លោក តាវែ​នតា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​នៅ​ជិត​ផ្សារ​ភ្នំ​ដែក ឃើញ​តែ​ដាក់​កម្លាំង​និង​បា​រ៉ាស់​កណ្ដាល​ទ្រូងផ្លូវ ឆែកឆេរ​ទាំង​យប់​ទាំង​ថ្ងៃ​ត្រួតពិនិត្យ​ក៏ប៉ុន្តែ ពុំ​ដែល​ឃើញ​មាន​ការបង្ក្រាប​ទៅលើ​រថយន្ត​ក្រុម​ឈ្មួញ​ដឹក​ឈើ​ម្ដងណា​ឡើយ​ជាពិសេស គឺ ចែ ស្រី​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.