ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

លោកជំទាវ​អភិបាលខេត្ត​ប៉ៃលិន ចុះសួរសុខទុក្ខ​ប្រជាកសិករ ខណ​:​ដំណាំ​បន្លែ​កសិកម្ម​ធ្លាក់​ថ្លៃ ខណ​:​ជួប​នឹង​វិបត្តិ​ជម្ងឺ​កូវី​ដ​១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​សង្កេតឃើញថា មួយរយ​:​ចុងក្រោយ​នេះ បន្លែ​កសិកម្ម មាន​ការធ្លាក់​ថ្លៃ​ខ្លាំង​គួរឱ្យកត់សម្គាល់ ខណ​:​ជួប​វិបត្តិ​ជម្ងឺ​កូវី​ដ​-១៩ ណាមួយ​ប្រទេស​ជិតខាង គ្មាន​ការបញ្ជាទិញ ទើប​រហូត​ម​ដល់​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កុម្ភ​: ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​ក្រុមការងារ និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ មកពី​មន្ទីរ​ជុំវិញ​ខេត្ត បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​រស់នៅ របស់​ប្រជាកសិករ ដែល​កំពុង​ដាំ​ដុះ​បន្លែបង្កា ដូចជា សណ្តែក​កួរ ត្រប់​ស្រួយ ម្ទេស ត្រសក់​ជាដើម នៅក្នុង​ភូមិ​បាយសី និង​ភូមិ​ភ្នំ​ព្រាល ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

នៅ​ក្នុង​កិច្ច​ចុះសួរសុខទុក្ខ​ប្រជាកសិករ​នោះដែរ លោកជំទាវ បាន​លើកទឹកចិត្ត​ដល់​ប្រជាកសិករ​ទាំងអស់ ឱ្យ​បន្ត​ខិតខំ​ប្រឹងប្រែង ដាំ​ដុះ​នូវ​បន្លែបង្កា​គ្រប់​ប្រភេទ ដោយ​ត្រូវ​ដាំ​ឆ្លាស់គ្នា ពោល​គឺ​កុំ​ដាំ​ដូចៗ គ្នា​ច្រើន​ពេក ដែលនាំឱ្យ​មាន​ការលំបាក​ក្នុង​ការរក​ទីផ្សារ ខណ​:​ពេលដែល​ទីផ្សារ​បរទេស​មិន​ទទួល​ទិញ​ដូច​មុន​នោះ​ទេ ព្រោះ​តែ​ជួប​នូវ​វិបត្តិកូ​វីដ​-១៩ ជា​សកល ។ លោកជំទាវ​បន្តទៀតថា ប្រជាកសិករ ដែល​ដាំ​បន្លែ​ខាងលើ ត្រូវ​គិតគូរ​ពី​ផលប៉ះពាល់ និង​សុខភាព របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ទិញ​បន្លែ​ខាងលើ យក​ទៅ​ធ្វើ​ម្ហូប​ទទួលទាន គឺ​ត្រូវ​ប្រើ​ជីធម្មជាតិ មិន​ត្រូវ​ប្រើ​គីមី​នោះឡើយ ។ ម្យ៉ាងវិញទៀត បើសិនជា មាន​ករណី​ជួបប្រទះ​នូវ​បញ្ហា​ផលប៉ះពាល់​ដល់​ដំណាំ ដែល​កំពុង​ដាំ​ដុះ ត្រូវ​រាយការណ៍​ជូន​ដល់​មន្ត្រី​ជំនាញ​កសិកម្ម​ខេត្ត ឱ្យ​ចុះទៅពិនិត្យ និង​រក​វិធី​ជួយ​សង្គ្រោះ​ឱ្យ​បាន​ទាន់​ពេលវេលា​ផង​ដែរ ។

ជាមួយគ្នានេះដែរ លោកជំទាវ ក៏​បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ទាំងអស់ ត្រូវ​ឧស្សាហ៍​ចុះ​តាម មូលដ្ឋាន ដើម្បី​សួរ​សុខទុក្ខ និង​តាមដាន​ការដាំដុះ​របស់​ប្រជាកសិករ ហើយ​បើ​មាន​បញ្ហា​កើតឡើង សូម​រក​ដំណោះស្រាយ​ជូន​ដល់​ពួកគាត់​ឱ្យ​ទាន់​ពេលវេលា ។ លើសពីនេះ មន្ត្រី​ជំនាញ ត្រូវតែ​ចងក្រង​ប្រជាពលរដ្ឋ​ជា​សហគមន៍ ងាយស្រួល​ក្នុង​ការបង្ហាត់​បង្រៀន​ពី​វិធី​ដាំ​ដុះ ថែទាំ និង​តាម​ស្តង់ដា​ទីផ្សារ ទើប​បន្លែបង្កា​ទាំងនោះ​មាន​ការគាំទ្រ​ច្រើន​ពី​អតិថិជន ។

លោកជំទាវ​អភិបាលខេត្ត​ប៉ៃលិន ក៏​បាន​អំពាវនាវ​ដល់​ប្រពល​រដ្ឋ​ទាំងអស់ មេត្តា​ជួយ​គាំ​គ្រ​បន្លែបង្កា​ដែល​ផលិត​ក្នុងស្រុក ព្រោះ​ជា​បន្លែ​ធម្មជាតិ គ្មាន​សារធាតុ​គីមី ប៉ះពាល់​ដល់​សុខភាព​នោះ ទេ
​ចំណែក​ប្រជាកសិករ បាន​រីករាយ​សប្បាយចិត្ត​យ៉ាងខ្លាំង ពេល​ដែល​ឃើញ​ថ្នាក់ដឹកនាំ​ខេត្ត ប៉ៃលិន បាន​ចុះ​សួរសុខទុក្ខ រហូតដល់​កន្លែង​ដាំ​ដុះ និង​បាន​ជួយ​ទិញ​បន្លែបង្កា​ពួកគាត់​រាប់រយ​គីឡូ ក្រាម ដើម្បី​យក​ទៅ​ធ្វើ​ម្ហូប​សម្រាប់​ប្រជាពលរដ្ឋ ដែល​កំពុង​ស្នាក់នៅ​ធ្វើ​ចត្ត​ឡី​ស័ក​ក្នុង​ខេត្ត​ប៉ៃលិន ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.