ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​យក​អំណោយ​មក​ជូន​កូនសិស្ស​ចំនួន​២៤​នាក់ ដែល​ធ្វើ​ចត្តា​ឡី​ស័ក នៅ​វិទ្យាល័យ​កំពង់​អំពិល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​ព្រៃវែង​)៖ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២១ ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុក​ពារាំង អមដំណើរ​ដោយ​ឯកឧត្ដម អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ឃុំ​កំពង់​ពពិល និង​ឯកឧត្តម ក្រុមការងារ រួមជាមួយ​លោក​អភិបាលស្រុក និង​លោក​ប្រធាន​មន្ទី​សុខាភិបាល​ស្រុក បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មក​ជូន​កូនសិស្ស ចំនួន​២៤​នាក់ ដែល​ធ្វើ​ចត្តា​ឡីស័​កនៅ​វិទ្យាល័យ​កំពង់ពពិ​ល​។​

​ថ្លែង​នាឱកាស​នោះ ឯកឧត្ដម បាន​ណែនាំ​ដល់​សិស្សានុសិស្ស​ទាំងអស់ ដែល​កំពុង​បាន​ធ្វើ​ចត្តា​ឡី​ស័ក ឱ្យស្តាប់​តាម​ការណែនាំ​របស់​គ្រូពេទ្យ និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុខាភិបាល និង “​វិធាន​៣​ការពារ​, ៣​កុំ​” របស់​ប្រមុខ​រាជរដ្ឋាភិបាល​។ ឯកឧត្ដម ប្រធាន​ក្រុមការងារ ក៏​បាន​អញ្ជើញ​ចុះ​ទៅ​ភូមិ​ជំនីក ឃុំ​កំពង់​ព​ពិល ដើម្បី​សំណេះសំណាល សួរសុខទុក្ខ បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​បាន​អប់រំ​ផ្សព្វផ្សាយ​អំពី​វិធានការ​សុខាភិបាល និង​វិធាន ៣​ការពារ​៣​កុំ ជាពិសេស​ណែនាំ​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ការឆ្លង​ជំងឺ​នេះ ឱ្យ​រស់នៅ​ស្អាត រក្សា​អនាម័យ ហើយ​សម្រាក​នៅ​នឹង​កន្លែង កុំ​ដើរ​ចេញ​ប្រសេចប្រសាច​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ហើយ​ត្រូវ​ធ្វើ​ចត្តា​ឡីស័​កនៅ​ផ្ទះ​រៀងៗ​ខ្លួន​ឱ្យ​គ្រប់​១៤​ថ្ងៃ ជៀសវាង​ការចម្លង ឬ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ចូល​ក្នុង​សហគមន៍​។​

​ឯកឧត្ដម ប្រធាន​ក្រុមការងារ បាន​នាំយក​អំណោយ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បី​ចែក​ជូន​​ក្មួយៗ​សិស្សនុសិស្ស​ទាំង​២៤​នាក់ ដែល​កំពុង​ធ្វើ​ចត្តា​ឡីស័​កនៅ​វិទ្យាល័យ ហ៊ុន សែន កំពង់​ពពិល​ក្នុង​ម្នាក់ ចំនួន​២០.០០០៛​ជា​ប្រចាំ​ថ្ងៃ សម្រាប់​ដោះស្រាយ​ជីវភាព និង​ឃី​ត​ក្នុង​ម្នាក់ ១​កញ្ចប់​។ ទន្ទឹមនឹងនោះ​ដែរ ឯកឧត្ដម វង្ស ពិ​សេន និង​ក្រុម​ការងារ​បាន​ចូលរួម​ឧបត្ថម្ភ​ជា​សម្ភារៈ និង​ថវិកា​ដល់​ក្មួយៗ​សិស្សនុសិស្ស​ទាំង​២៤​នាក់ និង​ក្រុមគ្រូពេទ្យ ព្រមទាំង​កងកម្លាំង​ដែល​ប្រចាំការ​នៅ​ទី​នោះ​រួមមាន​៖
1. ក្នុង​កូនសិស្ស​ម្នាក់ៗ​ទទួលបាន​៖
– ទឹក​សុទ្ធ ៥​កេស​
– ទឹកក្រូច ១​កេស​
– មី ២​កេស​
– ម៉ាស ១​ប្រអប់​
– ជេ​លលាង​ដៃ ១​ដប​
– ថវិកា ១០០,០០០​រៀល​
​ជាមួយនេះដែរ ឯកឧត្ដម ឡាយ ព្រហស្ថ បាន​ឧបត្ថម្ភ​ជា​ថវិកា ២,០០០,០០០៛​បន្ថែម​ជូន​កូនសិស្ស​ទាំង​២៤​នាក់​ផង​ដែរ​
2. កម្លាំង​ការពារ និង​ក្រុមគ្រូពេទ្យ នៅ​មណ្ឌល​ចត្តា​ឡី​ស័ក​
– ទឹក​សុទ្ធ ៣០​កេស​
– ទឹកក្រូច ៤​កេស​
– មី ២​កេស​ធំ​
– ម៉ាស ២០​ប្រអប់​
– ថ្នាំពេទ្យ ៣០​ឈុត​
– ជេ​លលាង​ដៃ ១៥​ដប​
– ថវិកា ២,០០០,០០០៛
​សរុប​ថវិកា​អស់ ១២,៤៧២,០០០៛ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.