ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ប្រើ​កម្លាំង​សរុប​ជាង​៦០០​នាក់ នៅ​តាម​គោលដៅ​ជាង​៧០​កន្លែង ដើម្បី​ពង្រឹង​បញ្ហា​សន្ដិសុខ និង​សណ្ដាប់ធ្នាប់ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ៖ ដើម្បី​ពង្រឹង​ការងារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ នៅ​ទី​តាំងធ្វើ​ចត្តា​ឡី​ស័ក និង​ទីតាំង​ដែល​ត្រូវ​បិទ​បណ្តោះអាសន្ន​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ប្រជុំ​មួយ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​បាន​ដាក់ ​កម្លាំង​សរុប​ជាង​៦០០​នាក់ នៅ​តាម​គោលដៅ​ជាង ៧០ កន្លែង ដើម្បី​ពង្រឹង​ការងារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ នៅ​ទី​តាំងធ្វើ​ចត្តា​ឡី​ស័ក និង​ទីតាំង​ដែល​ត្រូវ​បិទ​បណ្តោះអាសន្ន​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។​

​ការដាក់​បន្ថែម​កម្លាំង​នេះ បាន​អនុវត្ត​តាម​បទបញ្ជា​របស់ នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​កិច្ចប្រជុំ​នេះ ឧត្តមសេនីយ៍ឯក ស ថេត បាន​ដាក់​ផែនការ និង បទ​បញ្ជា​ទៅ​ស្នងការរង និង​អធិការ​ទាំង​១៤​ខណ្ឌ ត្រូវ​ដឹកនាំ​កម្លាំង​ការពារ​ទី​តាំ​ធ្វើ​ចត្តា​ឡី​ស័កទាំង​៧៥​កន្លែង ចុះ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ និង​មិន​ត្រូវ​ធ្វេសប្រហែស​នោះ​ឡើយ​។​ក្នុង​ករណី​នៅ​ពេល​បំពេញ​ភារកិច្ច​កម្លាំង​ការពារ​ធ្វេសប្រហែស​បង្ក​ឱ្យ​បុគ្គល​ធ្វើ​ចត្តា​ឡីស័​ករត់​គេច​មិន​បាន​ទប់ស្កាត់​ទាន់ពេលវេលា​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ថ្នាក់លើ​និង​ចំពោះមុខ​ច្បាប់​។​

​លោក​ឧត្តមសេនីយ៍ ក៏​បាន​ណែនាំ​ដល់​កម្លាំង​ការពារ​ទីតាំង​ធ្វើ​ចត្តា​ឡីស័​ក​ទាំងអស់​ក្នុងករណីដែ​លមាន​ជន​បរទេសមិ​ន​ស្តាប់ រឺ​រឹងទ​ទឹងមិន​អនុវត្ត​តាម​អាជ្ញាធរ​ដែនដី និង​គ្រូពេទ្យ ត្រូវ​ចូល​វាយខ្នោះ​ហើយ​សុំ​គោល​ការ​ថ្នាក់លើ​បញ្ជូនទៅ​អគ្គ​នា​កដ្ឋានអន្តោប្រវេសន៍ ដើម្បី​រៀបចំ​ឯកសារ​បណ្តេញចេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូមបញ្ជាក់​ថា ជុំវិញ​បញ្ហា​បុគ្គល​មិន​អនុវត្តតាម​វិធាន​របស់​ក្រសួង​សុខាភិបាល នៃ​ការទប់ស្កាត់​កុំឱ្យ​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩ រាជរដ្ឋាភិបាល​បាន​ផ្តល់​ភ្លើង​ខៀវ​លើ​ការអនុវត្ត​ច្បាប់​ចំពោះ​បុគ្គល​ណា ដែល​មិន​អនុវត្តតាម​វិធាន​របស់​សុខា​ភិ បាល​កម្ពុជា​។ ការផ្តល់​ភ្លើង​ខៀវ​លើ​ការអនុវត្ត​ច្បាប់​នេះ បាន​ធ្វើឡើង​ក្រោយ​សំណើ​សុំ​គោលការណ៍​អនុវត្ត​ច្បាប់ ចំពោះ​បុគ្គល​មិន​អនុវត្ត​ការធ្វើ​ចត្តា​ឡី​ស័ក​, បុគ្គល​គេចវេស​មិន​ព្រម​ចូល​ព្យាបាល ឬ​មិន​សហការ​ផ្តល់​កិច្ច សម្ភាសន៍ និង​ទីតាំង​ដែល​មិន​សហការ​ផ្តល់​ព័ត៌មាន​ស្រាវជ្រាវ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ បន្ថែម លើ​អនុក្រិត្យ​លេខ​២៧ អនក្រ​. បក​។​

​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​១៩ ក្នុង​សហគមន៍ រាជរដ្ឋាភិបាល​យល់ព្រម​ជា​គោលការណ៍​ឲ្យ​អនុវត្ត​នូវ​វិធាន ការ​ច្បាប់​បន្ថែម​ចំពោះ​បុគ្គល និង​ទីតាំង​ដែល​មិន​សហការ​។

​វិធានការ​ដែល​រាជរដ្ឋាភិបាល​បាន​យល់ព្រម​លើ​ចំណាត់ការ​បុគ្គល​ដែល​មិន​អនុវត្ត​តាម​វិធាន​សុខាភិបាល​រួមមាន​៖ ទី​១៖ ចំពោះ​ជន​បរទេស ត្រូវ​បណ្តេញចេញ​ពី​កម្ពុជា និង​ហាម​ចូល​ប្រទេស​សារជាថ្មី​។ ទី​២៖ ចំពោះ​ជនជាតិ​ខ្មែរ ត្រូវ​ចាត់វិធានការ​តាម​ផ្លូវច្បាប់ និង​ទី​៣៖ ចំពោះ​ទីតាំង ត្រូវ​ដកហូត​អាជ្ញាប័ណ្ណ និង​បិទ​អាជីវកម្ម​ក្នុង​ទីតាំង​នោះ​ចោល​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.