ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

​ក្រសួង​សុខាភិបាល​ប្រកាសថា ៖ មាន​ករណី​វិជ្ជមាន​វីរុស​កូវី​ដ​-១៩ ចំនួន ៤៤​នាក់ និង​មិន​មាន​អ្នក​ជា​សះ​ស្បេី​យ​ឡើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​កុម្ភៈ​ឆ្នាំ​២០២១ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ជូន​ព័ត៌មាន​បញ្ជាក់​ឲ្យដឹងថា​, មាន​ករណី​វិជ្ជមាន​វីរុស​កូវី​ដ​-១៩ ចំនួន ៤៤​នាក់ និង​មិន​មាន​អ្នក​ជា​សះ​ស្បេី​យ​ឡើយ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ​ឆ្នាំ​២០២១​។​

ក្រសួង​សុខាភិបាល​បាន​បន្តថា​, ក្នង​ចំណោម​អ្នក​ឆ្លងកូវី​ដ​-១៩ ថ្មី​ចំនួន​៤៤​នាក់ ក្នុងនោះ​មាន​៤០​នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​នៃ «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» និង​៤​នាក់​ជា​ករណី​ធ្វើដំណើរ​មកពី​ក្រៅ​ប្រទេស និង​មិន​មាន​ករណី​ជាសះស្បើយ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២១ ។​

ក្រសួង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជាទីបំផុត ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រី​-​បុគ្គលិក​សុខាភិបាល និង​ក្រុមគ្រូពេទ្យ​ទាំងអស់​នៅ​ទូទាំង​ប្រទេស ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់ ក្រោម​ជាតិ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត សម្តេច​តេជោ ធីតា អង្គការ​សុខភាព​ពិភពលោក មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋអាមេរិក វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ និង​មន្ទីរ ពិសោធន៍​នៃ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប ដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច​បាន​ល្អ​ប្រសើ​រ​បំផុត ក្នុង​ការជួយ​ពិនិត្យ សុខភាព និង​ស្រាវជ្រាវ​រក​ករណី​កូវី​ដ​-១៩ ព្រមទាំង​អ្នក​ប៉ះពាល់​ទាំងអស់​កន្លងមក រួម​ទាំង​ការ​ដាក់​វិធានការ នានា ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​កូវី​ដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា​។​

ក្រសួង​សុខាភិបាល បន្ត​ជូនដំណឹង​ដល់​សាធារណជន​អំពី​ការវិវត្តន៍​នៃ​បញ្ហា​សុខភាព តាម​ទំព័រ​ហ្វេ​សប៊ុក និង​គេហទំព័រ​របស់​ក្រសួង www.cdcmoh.gov.kh ដែល​គេហទំព័រ​នេះ​មាន​សម្ភារៈ​អប់រំ​សុខភាព​ដែល​អាច​ទាញ យកមក​ប្រើប្រាស់​បាន​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ក្រសួង​សុខាភិបាល លេខ ១១៥ ដោយ​ឥតគិតថ្លៃ ឬ​ទំនាក់ទំនង​ក្រសួង​សុខាភិបាល តាម​លេខ​ទូរស័ព្ទ​៖ ០១២ ៨២៥ ៤២៨ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.