ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

លោក ជា ពិសី ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ បានដឹកនាំកម្លាំង​ផ្ទាល់​ ​ចែក​អំណោយ​ដើម្បី​ដោះស្រាយ​ក្នុង​ជីវភាពពល​រដ្ឋ​រស់​នៅ​ទីតាំង​ដែល​បិទ​ចេញចូល​បណ្ដោះអាសន្ន​៣​កន្លែង ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ៖ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២១​ លោក ជា ពិសី ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ បានដឹកនាំកម្លាំង​ផ្ទាល់​ ​ចែក​អំណោយ​ដើម្បី​ដោះស្រាយ​ក្នុង​ជីវភាព​មួយចំនួន ដល់ ប្រជាពលរដ្ឋ​រស់​នៅ​ជាប់​ពាក់ព័ន្ធ ព្រឹត្តការណ៍ សហគមន៍ ២០​កុម្ភៈ ដែល​ជា​ទីតាំង​បិទ​ចេញ​ចូល​ជា​សាធារណៈ​បណ្ដោះអាសន្ន ស្ថិតនៅ​សង្កាត់​ទួល​សង្កែ​ទី​២ សង្កាត់​ឬ​ស្សី​កែវ និង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ។​

ក្រៅពី​ចែក​គ្រឿងឧបភោគ និង​ម៉ាស​, លោក ជា ពិសី បាន​ពាំនាំ​ការ​ផ្ដាំផ្ញើ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ ហ៊ុន សែន ជូន​ដល់​បង​-​ប្អូន​ប្រជាពលរដ្ឋ ជាពិសេស​វិធានការ​របស់​ក្រសួង​សុខាភិបាល «៣ ការពារ និង​៣​កុំ​» រួមមាន​៖
*៣ ការពារ គឺ​ត្រូវ​ពាក់​ម៉ាស​, លាងដៃ​, គម្លាត​សង្គម​, និង​គម្លាត​បុគ្គល (​ចាប់ពី​១,៥​ម៉ែត្រ​ឡើងទៅ​)​។​
*៣​កុំ គឺ​កុំ​ចូល​ទៅ​កន្លែង​បិទ​ជិត គ្មាន​ខ្យល់​ចេញចូល និង​ម៉ាស៉ីនត្រជាក់​ច្រើនពេក​, កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​, និង​កុំ​ប៉ះពាល់​គ្នា​, កុំ​ចាប់ដៃ​, កុំ​កៀក​ស្មា​, កុំ​ឱប​គ្នា​ជាដើម​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.