ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

អភិបាល​រាជធានី​ភ្នំពេញ ឧបត្ថម្ភ​ថវិកា​ដល់​កងកម្លាំង​សមត្ថកិច្ច​ប្រចាំការ​នៅ​៨១​គោលដៅ​សុវត្ថិភាព​ក្នុង​ការពារ​ក្នុង​ព្រឹត្តិការណ៍​«​សហគមន៍​២០​កុម្ភៈ​»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ដើម្បី​ជា​ការលើកទឹកចិត្ត​ដល់​កងកម្លាំង​ទាំងអស់ ដែល​បាននិងកំពុង​បំពេញ​ភារកិច្ច​យ៉ាងសកម្ម​ក្នុង​កិច្ចការពារ​សុវត្ថិភាព​នៅ​តាម​ទីតាំង​នី​មួយៗ ក្នុង​ការទប់ស្កាត់​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​«​សហគមន៍​២០​កុម្ភៈ​»​ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឧបត្ថម្ភ​ថវិកា​ជូន​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច ដែល​ប្រចាំការ​នៅ​គោលដៅ​សុវត្ថិភាព​ចំនួន​៨១​គោលដៅ ទូទាំង​រាជធានី​ភ្នំពេញ ។​

មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា ចំពោះ​គោលដៅ​សុវត្ថិភាព​ទាំង​៨១​ទីតាំង​ដែល​កងកម្លាំង​សមត្ថកិច្ច បាន​និង​កំពុង​ដាក់​កម្លាំង​ពង្រាយ ដើម្បី​ការពារ​សុវត្ថិភាព ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​«​សហគមន៍​២០​កុម្ភៈ​»​នេះ ក្នុង​មួយ​គោលដៅ ទទួលបាន​ថវិកា​ចំនួន​៥០​ម៉ឺន​រៀល​។ គោលដៅ​ធំ​ចំនួន​៥​គោលដៅ ក្នុង​១​គោលដៅ​ទទួលបាន​ថវិកា​ចំនួន ២​លាន​រៀល​។ ចំណែក​ស្នងការដ្ឋាន​ន​គរ​បាល​រាជធានី​ភ្នំពេញ​ទទួលបាន​ទឹកប្រាក់​ចំនួន ៣០​លាន​រៀល និង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទទួលបាន​ថវិកា​ចំនួន​២០​លាន​រៀល​។​

ការផ្តល់ប្រាក់​ឧបត្ថម​ពី​លោក ឃួ​ង ស្រេង ខាងលើនេះ បាន​ធ្វើឡើង​នា​ល្ងាច​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២១ នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក​ឧត្ដមសេនីយ៍ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មាន​ការចូលរួម​ពី​អភិបាល​ខណ្ឌ​ទាំង​១៤​ផងដែរ​។​

មន្ត្រី​បន្តថា​៖​ការសម្រេច​នូវ​ការឧបត្ថម្ភ​ថវិកា​ជូន​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ដែល​ប្រចាំ​នៅ​គោលដៅ​សុវត្ថិភាព​ទាំង​៨១​កន្លែង​របស់​អភិបាល​រាជធានី​ភ្នំពេញ​នេះ គឺ​ធ្វើឡើង​ដើម្បី​លើកទឹកចិត្ត​ដល់​កងកម្លាំង​ទាំងអស់ ដើម្បី​បំពេញ​ការងារ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​«​សហគមន៍​២០​កុម្ភៈ​»​នេះ​ឲ្យទទួល​បាន​ជោគជ័យ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.