ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចេញ​ប្រតិ​ប​ត្ត​ការដឹកជញ្ជូន​ម៉ាស​ក្រណាត់​១​លាន របស់​សម្តេច​តេជោ ហ៊ុន សែន ចេញពី​ឃ្លាំង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ទៅកាន់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​បែងចែក​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ បាន​សម្រេច​ផ្តល់​អំណោយ​ម៉ាស​ក្រណាត់​ចំនួន​១​លាន ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចែក​ជូន​ដល់​បងប្អូន ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ដោយ​ឥតគិតថ្លៃ​។​

​ភ្លាមៗ​នោះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រគល់​ភារកិច្ច ឲ្យ​កងរាជអាវុធហត្ថ​រាជ​ធា​នី​ភ្នំពេញ ចេញ​ប្រតិ​ប​ត្ត​ការដឹកជញ្ជូន​ម៉ាស​របស់​សម្តេច​តេជោ ហ៊ុន សែន ទាំង​១​លាន​ម៉ាស ចេញពី​ឃ្លាំង យុទ្ធសាស្ត្រ របស់​រាជរដ្ឋាភិបាល ឆ្ពោះទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ទុក​បែងចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ បាន​ពាក់​ម៉ាស និង​ទុក​ប្រើប្រាស់​ចូលរួម​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ចូល​សហគមន៍​ទ្រង់ទ្រាយ​ធំ ខណៈ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩ ក្នុង «​ព្រឹត្តិការណ៍ សហគមន៍ ២០​កុម្ភៈ​» កំពុង​បន្ត​កើនឡើន​ឡើង​គួរឲ្យ​បារម្ភ​។​

​ក្នុង​ប្រតិបត្តិការ​ដឹកជញ្ជូន​ម៉ាស របស់​សម្តេច​តេជោ ហ៊ុន សែន នា​ឱកាស​នេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រើប្រាស់​កម្លាំង​វរ​អន្តរាគមន៍​ប្រមាណ​៣០​នាក់ រថយន្ត​ដឹក​ជញ្ជូន​ធុន​ធំ​ចំនួន​៥​គ្រឿង រថយន្ត​ស៊ី​រ៉ែ​ន​៤​គ្រឿង ចេញ​ទៅ​ដល់​គោលដៅ​លីសែង លើកដាក់​ម៉ាស​លើ​រថយន្ត​និង​ទម្លាក់​ចុះ តាំងពី​ពេល​ទទួលបាន​ការប្រគល់​ភារកិច្ច​ភ្លាមៗ រហូតដល់​ម៉ោង​ជិត​១០​យប់ ទើប​ត្រឡប់​ចូល​ទីបញ្ជាការ​វិញ ត្រៀម​អនុវត្តន៍​បទបញ្ជា​ផ្សេងទៀត តាម​ការ​ចាត់តាំង​របស់​ថ្នាក់លើ ២៤​ម៉ោង​លើ​២៤​ម៉ោង​។​

​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​មិន​បាន​ធ្វេសប្រហែស ក្នុង​ការចូលរួម​ការ​ពារ​ការរីក​រាលដាល​នូវ​ជំងឺ​ឆ្លងកូវី​ដ​-១៩ នេះដែរ ដោយ​ទាំង​មុន និង​ក្រោយ​ពេល​ចេញ​បំពេញបេសកកម្ម គឺ​តែងតែ​លាងដៃ​នឹង​សាប៊ូ​ជាប់​ជាប្រចាំ បាញ់ថ្នាំ​សម្លាប់​មេរោគ​លើ​សម្លៀក បំពាក់ ក៏ដូចជា​សម្ភារ​ប្រើប្រាស់​និង​មធ្យោបាយ​ដឹកជញ្ជូន ព្រម​ទាំង​ពាក់​ម៉ាស ត្រួតពិនិត្យ​កំដៅ​គ្រប់ៗ​គ្នា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.