ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អនុញ្ញាត​ឱ្យ​ឧត្តមសេនីយ៍ត្រី THURA HLA MIN អនុព័ន្ធ​យោធា​ថ្មី នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ប្រចាំ​នៅ កម្ពុជា ចូលជួប​សម្តែង​ការគួរសម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បានអនុញ្ញាត​ឱ្យ​ឧត្តមសេនីយ៍ត្រី ទូ​រៈ ហ្លា​មីន (THURA HLAMIN) អនុព័ន្ធ​យោធា​ថ្មី នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម​។​

​ក្នុងជំនួប​សម្តែង​ការគួរសម ដែល​បាន​ធ្វើឡើង​នៅ​អគ្គបញ្ជាការដ្ឋាន នា​ព្រឹក​ថ្ងៃទី​២៤ កុម្ភៈ នេះ ឧត្តមសេនីយ៍ត្រី THURA HLA MIN បាន​សម្តែង​នូវ​ក្តី​មោទនៈ ដែល​បាន​មក​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា ដោយ​ក្នុង​នោះ​លោក​ឧត្តមសេនីយ៍ បាន​ថ្លែងអំណរគុណ​ដល់​កង​យោធពល​ខេមរភូមិន្ទ ដែល​បាន​ជួយ​ឧបត្ថម្ភ​ដល់​កម្មសិក្សា​មី​យ៉ាន់​ម៉ា កំពុង​សិក្សា​នៅ​សកល​វិទ្យាល័យ​ការពារជាតិ​។​

​លោក​អនុព័ន្ធ​យោធា​ថ្មី​ប្រទេស​មី​យ៉ាន់​ម៉ា បាន​ជម្រាបជូន​អគ្គមេបញ្ជាការ ពី​សភាពការណ៍​មួយចំនួន​ដែល​កំពុង​កើតមាន​នៅ​សាធារណរដ្ឋ​មី​យ៉ាន់​ម៉ា ដោយ​លោក ឧត្តមសេនីយ៍ត្រី បានបញ្ជាក់​ថា ប្រទេស​មី​យ៉ាន់​ម៉ា​នឹង​រៀបចំ​ការបោះឆ្នោត​ឡើងវិញ ដើម្បី​ឱ្យ​មាន​សេរីភាព​ត្រឹមត្រូវ និង​ធានា​ដល់​គោលនយោបាយ​បរទេស​។​

​ក្នុង​កិច្ច​ឆ្លើយតប នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​ថ្លែង​នូវ​ការស្វាគមន៍​ចំពោះ​អនុព័ន្ធយោធា​ថ្មី​ប្រទេស​មី​យ៉ាន់​ម៉ា ដោយ​នាយ​ឧត្ដមសេនីយ៍ បាន​គូសបញ្ជាក់ថា ប្រទេស​មី​យ៉ាន់​ម៉ា និង កម្ពុជា ធ្លាប់​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា​តាំងពី​ឆ្នាំ​១៩៥៥ ដែល​ទំនាក់ទំនង​នេះ​មាន​ភាពល្អប្រសើរ ទាំង​វិស័យ​នយោបាយ និង យោធា​។​

​នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បាន​លើកឡើង​នូវ​គោលនយោបាយ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ តែង​គោរព​លើ​អធិបតេយ្យភាព​ប្រទេស​ជា​មិត្ត មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា ពិសេស​ការគោរព​ចំពោះ​ធម្មនុញ្ញ​អាស៊ាន​។​

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​មានជំនឿថា នៅពេល​ខាងមុខ សាធារណរដ្ឋ​មី​យ៉ាន់​ម៉ា និង​រក្សាបាន​នូវ​ស្ថេរភាព​ល្អ​ឡើង​វិញ ហើយ​អ្វី​ដែល​កងទ័ព​ប្រទេស​ទាំង​ពីរ​ត្រូវ​ប្រកាន់​ភ្ជាប់​ទៅ​ថ្ងៃ​ខាង​មុខ គឺ​ការទំនាក់ទំនង​ល្អ​ជាមួយ​គ្នា ទាំង​ការផ្លាស់ប្តូរ​ពត៌មាន​កិច្ចសហប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ឆ្លងដែន ក៏ដូចជា​កិច្ចសហការ​បណ្តុះបណ្តាល​ធនធានមនុស្ស និង​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​នៅ​គ្រប់​កំរិត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.