ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

ករណី​ចូល​កាប់ និង​ចាក់​សម្លាប់​នៅ​ខណ្ឌ​ជ្រោយចង្វារ​ផ្តើមចេញពី​ទំនាស់​ពាក្យសម្តី​តូចតាច​! ​ករណី​ចូល​កាប់ និង​ចាក់​សម្លាប់ មនុស្ស​ដល់​ក្នុងផ្ទះ​នៅ​ខណ្ឌ​ជ្រោយចង្វារ ផ្តើមចេញ​ពី​ទំនាស់​ពាក្យសម្តី​តូចតាច​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អណ្តាត​ជា​អាថ៌​កន្លង បាន​សុខទុក្ខ​ផង​ដោយសារ​អណ្តាត កំហឹង​ទល់​កំហល់ ដល់​ទីបំផុត នឹង​ក្លាយជា​សោកនាដកម្ម​បំផ្លាញ​ទាំង​អ្នក​ដទៃ បំផ្លាញ​ទាំង​ខ្លួនឯង ជាក់ស្តែង ករណី​ឃាតកម្ម កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ដែល​បណ្តាលឲ្យ​ជនរងគ្រោះ​ម្នាក់​ស្លាប់​បាត់បង់ ជីវិត និង​០២​នាក់​ទៀត​ផ្សេងទៀត រងរបួស​ធ្ងន់ធ្ងរ បង្កឡើង​ដោយ​ជនសង្ស័យ​០៦​នាក់ បាន​ចូល​ទៅ​កាប់​និង​ចាក់​សម្លាប់ ដល់​ក្នុងផ្ទះ ស្ថិតក្នុង​ភូមិ​ខ្ទរ សង្កាត់​ព្រែក​លាភ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ គឺ​គ្រាន់តែ​ផ្តើមចេញ​ពី​ទំនាស់​ពាក្យសម្តី​តូចតាច​តែប៉ុណ្ណោះ​។​

​ក្រោយពេល​កើតហេតុ​ភ្លាមៗ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ រួម​ជាមួយ​កម្លាំង អន្តរាគមន៍ និង កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទៅដល់​កន្លែងកើតហេតុ​ភ្លាម និង​បាន​បើក​ការស៊ើបអង្កេត ស្រាវជ្រាវ​ប្រមាណ​០២​ម៉ោង ក៏​ឈាន​ទៅដល់​ការបង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ (​ក្នុងនោះ​០២​នាក់​គឺជា​ជនដៃដល់​ក្នុង​ចំណោម បក្ខពួក​០៦​នាក់ និង​ម្នាក់​ទៀត​ត្រូវបាន​ជនដៃដល់​យក​ដាវ​ទៅ​ផ្ញើ​ក្នុង​បន្ទប់​) នៅ​ដី​ទំ​នរ​មួយ​កន្លែង​ដែល​សង់​អោយ​កម្មករ​ស្នាក់​នៅ ជាប់​ផ្លូវជាតិ​លេខ​៦​អា ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​បានឲ្យដឹងថា ដំបូង​ឡើយ​នៅ​យប់កើតហេតុ ក្រុម​របស់​ពួកគេ​មាន​គ្នា​០៦​នាក់ បាន​បបួល​គ្នា​ជិះ​ម៉ូតូ​ដើរ​លេង ដោយ​មាន​ដាក់​ដាវ​និង​កំបិត​ទៅ​ជាមួយ ម្នាក់​មួយ​ដើម​គ្រប់​ដៃ លុះ​ជិះ​ដល់​កន្លែងកើតហេតុ ពួកគេ​បាន​ឃើញ​ជនរងគ្រោះ​មួយក្រុម​កំពុង​ផឹកស៊ី​ចាក់​បាស់ ពេលនោះ​ពួកគេ​បាន​លើកដៃ​ហ៊ោ​កញ្ច្រៀវ ស្រាប់តែ​មាន​ជនរងគ្រោះ​ម្នាក់​បាន​ស្រែក​ដាក់​ពួកគេ​ថា ពួក​ហែង​មើល​អី ហើយ​ស្រែក​អី ក្បាល​មួយ​ស្បែកជើង​ឥឡូវ​ហើយ​! ភ្លាម​នោះ​ពួកគេ​ទាំង​០៦​នាក់​បាន​ជិះ​ហួស​បន្តិច ក៏​បាន​បត់​ម៉ូតូ​ត្រឡប់​មក​ក្រោយ​វិញ ហើយ​សួរថា អម្បាញ់មិញ​ថា​ឲ្យ​ពី​ណា​គេ​?

​ពេលនោះ​ជនរងគ្រោះ​ម្នាក់​ក៏​បាន​ស្រែក​មក​វិញ​ថា ចុះ​ហែង​ចង់​យ៉ាងម៉េច​? ក៏​បង្ករ​ឲ្យមាន​ជា​ទំនាស់​ពាក្យសម្តី ហើយ​ពួកគេ​ក៏​បាន​ទាញ​ដាវ​ដែល​សៀត​ជាប់ជើង​ម្នាក់​មួយ​ដើមៗ​ចេញមក ធ្វើ​សកម្មភាព​កាប់​ចាក់​ទៅលើ​ក្រុម​ជនរងគ្រោះ​តែម្តង​។

​ពេលនោះ​ជនរងគ្រោះ​បាន​រត់​ចូល​ទៅក្នុង​ផ្ទះ ពួកគេ​ក៏​ដេញតាម ទៅ​កាប់​និង​ចាក់​បន្ថែម​ដល់​ក្នុងផ្ទះ​បណ្តាលឲ្យ​ស្លាប់​និង​របួស ហើយ​ពួកគេ​ក៏​ឡើង​ជិះ​ម៉ូតូ​ចេញពី​កន្លែងកើតហេតុ​តែ​ម្តង​។ ក្រោយមក​ពួកគេ​ចូល​ដល់​កន្លែង​ស្នាក់នៅ​បាន​ប្រហែល​មួយ​ម៉ោង ក៏​ស្រាប់តែ​មាន​សមត្ថកិច្ច​បា​ន​តាម​ទៅ​ដល់​និង ធ្វើការ​ឡោម​ព័ន្ធ​ចាប់ខ្លួន​ពួកគេ​ទាំង​០៣​នាក់ រីឯ​អ្នក​ផ្សេង​ទៀត​បាន​ដឹងខ្លួន​ទាន់ ក៏​រត់គេចខ្លួន​បាត់អស់​។​

​ជាមួយគ្នានេះដែរ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​សូម​ធ្វើការ​អំពាវនាវ ចំពោះ​សាធារណៈជន​ទាំងឡាយណា ដែល​បាន​ឃើញ ឬ​ស្គាល់ ឬ​មាន​ដំណឹង របស់​ជនសង្ស័យ​០៤​នាក់​ដែល​បាន​រត់គេចខ្លួន មានឈ្មោះ​ដូច​ខាងក្រោម​៖

​ជនសង្ស័យ​ទី​១ ឈ្មោះ រិទ្ធ ដែល​មាន​អា​ខោ​ន​ហ្វេ​សប៊ុក​ឈ្មោះ Rith Sky
​ជនសង្ស័យ​ទី​២ ឈ្មោះ ក្រឹម ដែល​មាន​អា​ខោ​ន​ហ្វេ​សប៊ុក​ឈ្មោះ បង​រិត បង​រិត​
​ជនសង្ស័យ​ទី​៣ ឈ្មោះ រ៉ា ដែល​មាន​អា​ខោ​ន​ហ្វេ​សប៊ុក​ឈ្មោះ បង​រា និង​អា​ខោ​មួយទៀត​ឈ្មោះ Bro Raa
​ជនសង្ស័យ​ទី​៤ ឈ្មោះ មិត្ត ហៅ​អា​បង ដែល​មាន​អា​ខោ​ន​ហ្វេ​សប៊ុក​ឈ្មោះ Fii Boy និង​អា​ខោ​មួយទៀត​ឈ្មោះ Gk Co
​សូម​រាយការណ៍ មកកាន់​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មាន​ទូរស័ព្ទ​លេខ​៖
– 012 383 383
– 012 66 77 98
– 017 81 81 71
​ឬ​រាយការណ៍​ទៅកាន់​សមត្ថកិច្ច​ដែល​នៅ​ជិត​លោកអ្នក​បំផុត សមត្ថកិច្ច​នឹង​ធានា រក្សា​ការសម្ងាត់​ជូន​។ សូម​អរគុណ​!

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.