ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

​ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩ ថ្មី​ចំនួន​៤០​នាក់ ក្នុងនោះ​៣៨​នាក់ ជា​ករណី​ឆ្លង​សហគមន៍​ក្នុង «​ព្រឹត្តិការណ៍ ២០​កុម្ភៈ​»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ក្រសួង​សុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩ ចំនួន​៤០​នាក់​ថ្មី​ទៀត ដែល​ក្នុងនោះ​មាន​៣៨​នាក់​ជា​ករណី​ឆ្លង​សហគមន៍​ក្នុង «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» និង​២​នាក់​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស​។​

​អ្នកជំងឺ​ដែល​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ទាំង​៣៨​នាក់ ក្នុងនោះ​មាន​ជនជាតិ​ចិន​៣ ៥​នាក់ ជនជាតិ​វៀតណាម​២​នាក់ និង​ជនជាតិខ្មែរ​ម្នាក់​។ ចំណែក​អ្នកធ្វើ​ដំណើរ​មក​ពី​ក្រៅប្រទេស រកឃើញ​ឆ្លងកូវី​ដ​១៩ ទាំង​២​នាក់ គឺជា​ជនជាតិ​ចិន នៅ​ខេត្ត​ព្រះសីហនុ​។​

​ជាមួយគ្នានេះ នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ ក្រសួង​សុខាភិបាល ក៏​បាន​ប្រកាស​ពី​ការព្យាបាល​ជាសះស្បើយ​អ្នកជំងឺ​ម្នាក់​ផងដែរ គឺជា​បុរស​ជនជាតិ​ខ្មែរ ដែល​ស្នាក់នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ អ្នកធ្វើ​ដំណើរ​មក​ពី​ប្រទេស​គុយ​វ៉ែត​។​

​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩ ចំនួន ៦៣៣​នាក់ ក្នុង​នោះ​អ្នក​ជាសះស្បើយ​ចំនួន ៤៧៦​នាក់ និង​អ្នកជំងឺ​១៤២​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.