ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី

ឯកឧត្តម ឃួ​ង ស្រេង បន្ត​ណែនាំ​មន្ទីរ​សុខាភិបាល និង​មន្ត្រី​ពាក់ព័ន្ធ​ត្រូវតែ​សហការ​គ្នា​ធ្វើ​ការងារ​នេះ​ឲ្យបាន​លឿន និង​មាន​ប្រសិទ្ធភាព ដើម្បី​ឈាន​ទៅ​លុបបំបាត់​ឲ្យបាន​នូវ​ព្រឹត្តិការណ៍ «​សហគមន៍ ២០ កុម្ភៈ​»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បន្ដ​ប្រចាំ​ការដោះស្រាយ​បញ្ហា​បន្ទាន់​ផ្សេងៗ ពាក់ព័ន្ធ​ការទប់ស្កាត់ និង​ការពារ​ជំងឺ​កូវី​ដ​-១៩ ដែល​កំពុង​រីក​រាលដាល​ក្នុង ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ នៅ​កណ្ដាល​រាជធានី​ភ្នំពេញ និង​ចែក​ម៉ាស់ អាល់​កុល ជូន​អភិបាលខណ្ឌ​ទាំង​១៤​ផងដែរ​។​

​ថ្លែង​នាឱកាស​នោះ ឯកឧត្តម ឃួ​ង ស្រេង បាន​លើកឡើង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ បាន​យកចិត្តទុកដាក់​ខ្លាំងណាស់ ជុំវិញ​ការបង្ការ និង​ទប់ស្កាត់​ការរីក​ដាល​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​នេះ ដោយ​យើង​បាន​បិទ​ទីតាំង​ចំនួន​៤៤​ហើយ នៅ​រាជធានី​ភ្នំពេញ ដើម្បី​បង្ការ និង​ទប់ស្កាត់​ជំងឺ​នេះ ក្រោយពី​បាន​យក​សំណាក​ចេញ​ពី​ទីតាំង​ទាំង​៤៤​នេះ​។​

​ឯកឧត្តម ឃួ​ង ស្រេង ក៏​បាន​ណែនាំ​ទៅ​ដល់​អាជ្ញាធរ​មន្ទីរ​សុខាភិបាល និង​មន្ត្រី​ពាក់ព័ន្ធ​ត្រូវតែ​សហការ​គ្នា​ធ្វើ​ការងារ​នេះ​ឲ្យបាន​លឿន និង​មាន​ប្រសិទ្ធភាព ដើម្បី​ឈាន​ទៅ​លុបបំបាត់​ឲ្យបាន​នូវ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​។​

​គួរ​បញ្ជាក់ដែរថា មកដល់ពេលនេះ​មាន​ទីតាំង​បន្តបន្ទាប់​ទៀត ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ក្រសួង​សុខាភិបាល គ្រោង​នឹង​យក​សំណាក​ជាមួយ​ការបិទ​ទីតាំង​ទាំង​នោះ​ផងដែរ ក្រោយពី​បាន​ទទួល​ព័ត៌មាន​ថា ទីតាំង​នោះ គឺ​មាន​អ្នក​ដែល​សង្ស័យ​ពាក់ព័ន្ធ​សហគមន៍​ព្រឹត្តិការណ៍ សហគមន៍​២០​កុម្ភៈ​នេះ​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ការងារ​នេះ យើង​ត្រូវ​ធ្វើ​ការត្រួតពិនិត្យ​ជា​រាងរាល់ថ្ងៃ ចាប់ពី​ម៉ោង​១០​ទៅ​ម៉ោង​១២​ថ្ងៃត្រង់ ដើម្បី​យើង​គ្រប់គ្រង​ស្ថានការណ៍ ថា​តើ​យើង​គួរតែ​មាន​វិធានការ​យ៉ាងណា​បន្ថែមទៀត ក្នុង​ការបង្ការ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩​នេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.