ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី

​សព​ដូនចាស់​ទីទាល់ក្រ អាយុ ១០៣​ឆ្នាំ ទទួលបាន​ការឧបត្ថម្ភ​ពី ឯកឧត្តម ហ៊ុន ម៉ានិត និង​ឯកឧត្ដម អ៊ុន ចាន់​ដា តាមរយៈ​សមាគម​សិស្ស និស្សិត បញ្ញវន្ត​ក្មេង​វត្ត​ខេត្តកំពង់ចាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ចាម​) ៖ ដោយ​មើលឃើញ​ពី​ភាព​លំបាក​របស់​គ្រួសារ​សព​ដូនចាស​ទីទាល់ក្រ​ម្នាក់ អាយុ ១០៣​ឆ្នាំ រស់នៅ​ភូមិ​មេម៉ាយ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​កុម្ភៈ​ឆ្នាំ​២០២១​នេះ លោក សំ ពិសិដ្ឋ ប្រធាន​ក្រុមការងារ​សាខាសមាគម​សិស្ស និស្សិត បញ្ញវន្ត​ក្មេង​វត្ត ខេត្ត​កំពង់ចាម និង​សហការី បាន​អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព​ដូនចាស់​ម្នាក់​ឈ្មោះ តាំង យុន អាយុ ១០៣​ឆ្នាំ មាន​ជីវភាព​ទីទាល់ក្រ ដែល​បាន​ទទួលមរណៈភាព​កាលពី​ថ្ងៃ​ទី ២១​ខែ​កុម្ភ​: ឆ្នាំ​២០២១ ស្ថិតនៅក្នុង​ភូមិ​មេម៉ាយ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម ដោយ​ជរាពាធ​។​

​ក្នុង​នោះ​ផង​ដែរ​លោក​ប្រធាន សំ ពិសិដ្ឋ ក៏បាន​នាំយក​ថវិកា​របស់​សាខា​សមាគម ខេត្ត​កំពង់ចាម ចំនួន ២០០,០០០ រៀល ដែល​ជា​មូលនិធិ​ផ្ទាល់​របស់ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​អង្ក ០១​កា​រ៉ុង រួម​និង​ថវិកា​របស់​ឯកឧត្ដម ហ៊ុន ម៉ានិត ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុក​ចំការលើ ចំនួន ១៥០,០០០ រៀល ព្រម​ទាំង​ថវិកា​របស់​អនុសាខា​សា​មគ​ម​សិស្ស និស្សិត បញ្ញវន្ត​ក្មេង​វត្ត​ក្រុង​កំពង់ចាម និង​សប្បុរសជន សរុប​ជា​បច្ច័យ​ចំនួន ៤៣០,០០០ រៀល និង​អង្ក ០១​កា​រ៉ុង​។​

​លោក សំ ពិសិដ្ឋ ក្នុងនាម​សមាគម​សិស្ស និស្សិត បញ្ញវន្ត​ក្មេង​វត្ត ខេត្ត​កំពង់ចាម និង​ក្នុងនាម​ឯកឧត្តម ហ៊ុន ម៉ានិត ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុក​ចំការលើ និង​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ដល់​គ្រួសារ​សព និង​សូម​ឧទ្ទិស​កុសល​ផល​បុណ្យ ជូន​ដល់​វិញ្ញាណក្ខន្ធ​លោក​យាយ តាំង យុន សូមឲ្យ​បាន​ទៅ​កាន់​ឋាន​បរមសុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.