ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី

​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ចាម ប្រជុំ​បូកសរុប​ការងារ​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​បន្ដ និង​ផ្សព្វផ្សាយ​សារ​សម្ដេច​តេជោ ហ៊ុន សែន ដើម្បី​ទប់ស្កាត់​ជំងឺ​កូវី​ដ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ចាម​)៖ នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខេត្ត​កំពង់ចាម បាន​រៀបចំ​ពិធី​ប្រជុំ​បូក​សរុប​ការងារ​កងរាជអាវុធហត្ថ​ឆ្នាំ​២០២០ និង​លើក​ទិសដៅ ផែនការ​សកម្មភាព​ការងារ​កង​រាជ​អាវុ​ហត្ថ ឆ្នាំ​២០២១ និង​បាន​ធ្វើ​ការផ្សព្វផ្សាយ​សារ​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ពាក់ព័ន្ធ​ករណី​ជំងឺ​កូវី​ដ​១៩ ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។​

​ក្នុងនោះ​ក៏​មាន​ការផ្សព្វផ្សាយ​សេចក្ដីណែនាំ ស្ដី​ពី​ការរក្សា​ការសម្ងាត់ កិច្ចការ​យោធា របស់​ក្រសួង​ការពារជាតិ និង​ផ្សព្វផ្សាយ​សេចក្ដីណែនាំ​របស់ អគ្គបញ្ជាការដ្ឋាន និង​ការណែនាំ​របស់​មេ​បញ្ជាកា​រ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ស្ដី​ពី​ការបង្ការ ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូវី​ដ​១៩​។​

​ពិធី​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​មេបញ្ជាការរង នាយរង​សេនាធិការ ប្រធាន អនុប្រធាន​មន្ទីរ នាយការិយាល័យ និង​មេបញ្ជាការ មេបញ្ជាការរង​មូលដ្ឋាន​ក្រុង ស្រុក ស្នាក់ការ​សន្តិសុខ និង​នាយ នាយរង​កងរាជអាវុធហត្ថ​ជាច្រើនរូប​ទៀត​។​

​បន្ទាប់​ពី​ផ្សព្វផ្សាយ និង​ណែនាំ​ការងារ​ជំនាញ​រួច​នោះ លោក​ឧត្តមសេនីយ៍ត្រី សោ សាវឿន បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺង​ម៉ា​តដល់​មន្ដ្រី​អាវុធហត្ថ​ទាំងអស់​ក្នុង​ខេត្ត ត្រូវ​បន្ដ​ផ្សព្វផ្សាយ​សារ និង​សេចក្ដីណែនាំ​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល ក៏ដូចជា​ការណែនាំ​របស់​ក្រសួង​សុខាភិបា​ល ដើម្បី​ការពារ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​។​

​បន្ថែម​ពី​នេះ លោក​ឧត្តមសេនីយ៍ត្រី បាន​ក្រើនរំលឹក​ដល់​មន្ដ្រី​អាវុធហត្ថ ត្រូវអនុវត្ត​វិធានការ​ដែល​បាន​ដាក់ចេញ​ដោយសារ​សម្ដេច​តេជោ ហ៊ុន សែន គឺ​៣​ការពារ និង​៣​កុំ ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.