ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤

លោក ញ៉ឹក វណ្ណា​រ៉ា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា តំណាង​លោក​រដ្ឋមន្ត្រី វង សូ​ត ចុះ​ពង្រឹង និង​ពិនិត្យ​ការគ្រប់គ្រង​ស្ថានភាព​តាម​ខេត្ត​កោះកុង ពាក់ព័ន្ធ ជនរងគ្រោះ និង​ងាយ​រងគ្រោះ ដោយ​អំពើរ​ជួញដូរ​មនុស្ស និង​ពលករ​ដែល​ត្រឡប់មក​ពី​ប្រទេស​ថៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កោះកុង​)៖ នា​ថ្ងៃ​ទី​២០-២១ ខែ​កុម្ភៈ ឆ្នាំ​២០២១ លោក ញ៉ឹក វណ្ណា​រ៉ា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា តំណាង​លោក​រដ្ឋមន្ត្រី វង សូ​ត មាន​ការចូលរួម​ពី​អភិបាលរង​ខេត្ត ក្រុម​ការងារ​ការពារ ជនរងគ្រោះ និង​អន្តរក្រសួង បាន​ចុះ​ត្រួតពិនិត្យ​មើល​ការគ្រប់គ្រង​ស្ថានភាព​ការទទួល​ជនរងគ្រោះ និង​ងាយ​រងគ្រោះ ដោយ​អំពើរ​ជួញដូរ​មនុស្ស និង​ពលករ​ដែល​ត្រឡប់មក​ពី​ប្រទេស​ថៃ តាម​ច្រក​អន្តរជាតិ​សំខាន់ៗ​នៅក្នុង​ខេត្ត​កុង​កោះ​។​
​ទីតាំង​ច្រកទ្វារ​អន្តរជាតិ​ដែល​សំខាន់ៗ​រួមមាន​៖
*​ទី​១៖ ច្រក​អន្តរជាតិ​ចាំ​យាម​
*​ទី​២៖ ច្រក​គី​រី​វង្ស (​ហៅ​ច្រក​ខាវ​វង្ស​)
*​ទី​៣៖ ច្រក​កោះ​យ៉​។​

​ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ស្ថានភាព​មេ​រោគរាតត្បាត​កូវី​ដ​១៩ តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល ដែល​មាន​ការចូលរួម​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ គណៈកម្មការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ក្រសួង​សុខាភិបាល និង​អភិបាលរង​ខេត្ត​ព្រមទាំង​បាន​ផ្ដល់​ម៉ាស ជែល អង្ករ មី ទឹក​ស៊ីវ​អ៊ីវ ទឹកត្រី ដល់​ក្រុមការងារ​ផងដែរ​។​

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង​ស​៧៖០០​នាទី​ព្រឹក​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩ ថ្មី​ចំនួន​៥៦៨​នាក់ ក្នុង​នោះ​អ្នក​ជាសះស្បើយ​ចំនួន ៤៧៥​នាក់ និង​អ្នកជំងឺ​ចំនួន ៩៣​នាក់​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.