ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​៖ សិស្ស​ស្រី​ដែល​ចុះឈ្មោះ​ចូល​រៀន​នៅ​វិទ្យាស្ថាន​តេជោ​សែន សាធារណការ និង​ដឹកជញ្ជូន នឹង​ទទួលបាន​អាហា​រូប​រណ៍​៥០%

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​បញ្ជាក់ថា ដើម្បី​លើកទឹកចិត្ត​សិស្សស្រី ឱ្យបាន​ចូលរៀន​ខាង​ផ្នែក​វិស្វករ និង​ផ្នែក​សាងសង់ ផ្លូវ ថ្នល់ ស្ពាន ឱ្យបាន​ច្រើន ដែល​កន្លង​មក​ការរៀន​ផ្នែក​នេះ​គឺមាន​តែ​សិស្ស​ប្រុស​នោះ វិទ្យាស្ថាន​តេជោ​សែន សាធារណការ និង​ដឹកជញ្ជូន នឹង​ធ្វើកា បញ្ចុះ​តម្លៃ​ឱ្យ​ចំនួន​៥០% នៅពេល​ដែល​សិស្សស្រី​មក​ចុះឈ្មោះ​ចូលរៀន​។​

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូចនេះ​នា​ព្រឹក​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​តម្រង់ទិស​ជំនាញ​សិក្សា និង​ការងារ នៅ​វិទ្យាស្ថាន​តេជោ​សែន សាធារណការ និង​ដឹកជញ្ជូន ដែល​បាន​រៀន​ចំ​ឡើង​នៅ​ទីស្តីការក្រសួង ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ និង​សិស្សានុសិស្ស ប្រមាណ​ជាង​៥០០​នាក់​ផង​ដែរ​។​

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​យ៉ាងដូច​នេះ​ថា «​គ្រប់​សិស្សស្រី​ទាំងអស់​ឱ្យ​តែ​ជា​ស្ត្រី យើង​បញ្ចុះតម្លៃ​ឱ្យ​៥០% ព្រោះ​ខ្ញុំ​ចង់​ជំរុញ​ឱ្យមាន​វិស្វករ​ខាង​ស្ត្រី​ផង កុំឱ្យ​គឺថា​ទាល់តែ​បុរស​ទើប​សាងសង់​ផ្លូវ ស្ពាន​បាន មិនមែន​ទេ ស្ត្រី​ក៏​កសាង​បាន​ដែរ ចឹង​ដើម្បី​លើកទឹកចិត្ត​ឱ្យ​ស្ត្រី​ខ្មែរ​យើង​ក្លាយទៅជា​វិស្វករ​បាន យើងខ្ញុំ​នឹង​បញ្ចុះតម្លៃ ឱ្យ​ចំនួន ៥០​ភាគរយ​គ្រប់ៗ​គ្នា​»​។​

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​ទៀតថា ដើម្បី​កសាង​ប្រទេសជាតិ​បាន គឺ​ត្រូវ​ការកសាង ផ្លូវ ទឹក ភ្លើង និង​ធនធានមនុស្ស​គឺ​មាន​សារៈសំខាន់​ណាស់ ដូចនេះ​ដើម្បី​ឱ្យមាន​ធនធានមនុស្ស​គ្រប់គ្រាន់​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន នៅ​ប្រទេស​កម្ពុជា​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ក្រសួង​បាន​រៀបចំ​បណ្តុះបណ្តាល​ធ​ន ធាន​មនុស្ស​ជំនាន់​ក្រោយ​ឱ្យបាន​ច្រើន ដែល​មាន​ជំនាញ​មួយ​ច្បាស់លាស់ ដើម្បី​បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការកសាង​ប្រទេសជាតិ ជៀសវាង​ការខ្ចី​ដង្ហើម របស់​គេ​ដើម្បី​ដក គឺ​វា​មិន​ងាយស្រួល​នោះទេ​។​

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​បន្ថែមថា សម្រាប់​សិស្ស​ដែល​ចូល​រៀន​ក្នុង​វិទ្យាស្ថាន​តេជោ​សែន សាធារណការ និង​ដឹកជញ្ជូន និង​ក្រោយ​ពេល​បញ្ចប់​ការសិក្សា នឹង​មាន​អាទិភាព​ក្នុង​ការប្រលង​ចូល​ក្រប​ខណ្ឌ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ កំលុង​ពេល​សិក្សា និស្សិត​អាច​ចុះ​អនុវត្ត​ជាក់ស្តែង​តាម​ការដ្ឋាន​នានា ដែល​កំពុង សាងសង់​ផ្លូវ​ថ្នល់​ទូទាំង​ប្រទេស ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏​ដូចជា​ក្រុមហ៊ុន​នានា ហើយ​ក្រោយពី​រៀន​ចប់​ក្រៅពី​ប្រឡង​ក្រប​ខណ្ឌ​ចូល​ក្រសួង ក៏​មាន​ឱកាស​ចូល​ធ្វើកា​រ​នៅ​ក្រុមហ៊ុន​ឯង​ជន​ផ្សេងៗ​ផងដែរ​។​

សូមបញ្ជាក់​ថា វិទ្យាស្ថាន​តេជោ​សែន​សាធារណការ និង​ដឹកជញ្ជូន នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្រោម​អធិបតីភាព សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២១​។ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ទទួលស្គាល់ គាំទ្រ និង​អនុញ្ញាត​ឱ្យ​វិទ្យាស្ថាន តេ​ជោ​សែន​សាធារណការ និង​ដឹកជញ្ជូន ផ្តល់​ការបណ្តុះបណ្តាល​គ្រប់​កម្រិត​ចាប់ពី​កម្រិត​ជំនាញ​បច្ចេកទេស (​វគ្គ​ខ្លីៗ រយៈពេល​សិក្សា​ក្រោម​១​ឆ្នាំ ឬ​១​ឆ្នាំ​កន្លះ​) កម្រិត​មធ្យម​បច្ចេកទេស​ជាន់ខ្ពស់ បរិញ្ញាបត្រ (​បរិញ្ញាបត្រ​+១ វិស្វករ​) និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ តាមរយ​:​លិខិត​លេខ ១៩១ អយ​ក​.​ឧ​ស ចុះ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២១​។​

ដើម្បី​ឆ្លើយតប​ទៅ​នឹង​គោលដៅ​ក្នុង​ការលើកកម្ពស់​ការ​អភិវឌ្ឍ​ធនធានមនុស្ស បម្រើ​ឱ្យ​វិស័យ​សា​ធា​រការ និង​ដឹកជញ្ជូន វិទ្យាស្ថាន​តេជោ​សែន សាធារណការ និង​ដឹកជញ្ជូន នឹង​ជ្រើសរើស​និស្សិត​ចំនួន​២០០​នាក់ កម្រិត​បរិញ្ញាបត្រ​+១ (​វិស្វករ​) សិក្សា​៥​ឆ្នាំ លើ​ជំនាញ​៖ ១៖ វិស្វករ​សំណង់​សាធារណការ ឯកទេស​៖ (​ក​) សំណង់​ផ្លូវ ថ្នល់ ផ្លូវ​ល្បឿន​លឿន ស្ពាន ផ្លូវដែក និង​កំពង់ផែ និង (​ខ​) ប្រព័ន្ធ​ចម្រុះ​ទឹក​កខ្វក់ ២៖​បរិញ្ញាបត្រ​ដឹកជញ្ជូន​ផ្លូវគោក (​សិក្សា​៤​ឆ្នាំ​) ឯកទេស​៖ សេដ្ឋកិច្ច និង​ការគ្រប់គ្រង​ដឹក ជញ្ជូន​ផ្លូវគោក ៣៖ បរិញ្ញាបត្រ​ភស្តុភា​រកម្ម (​សិក្សា​៤​ឆ្នាំ​) ឯកទេស​៖ គ្រប់គ្រង​ភស្តុភា​រកម្ម និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ ៤៖ បរិញ្ញាបត្រ​នាវាចរ (​សិក្សា​៤​ឆ្នាំ​)
​ឯកទេស​៖ បរិ​បាល​នាវា និង​ម៉ាស៊ីន​នាវា​។​

លក្ខខណ្ឌ​ដាក់ពាក្យ​៖ បេក្ខជន​ត្រូវមាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​សមមូល​។ បេក្ខជន​អាច​ផ្តល់​សញ្ញាបត្រ​ថតចម្លង​នៅពេល​ក្រោយ​។ អាហារូបករណ៍ ១០០% សម្រាប់​និស្សិត​ឆ្នើម ចំនួន​៥០​នាក់ រយៈពេល ៤​ឆ្នាំ (៥​ឆ្នាំ សម្រាប់​វិស្វករ​) ហើយ​ត្រូវ​វាយតម្លៃ​លទ្ធផល​សិក្សា​ប្រចាំឆ្នាំ​នី​មួយៗ តម្លៃ​សិក្សា​៖ $៦០០ ក្នុង​១​ឆ្នាំ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.