ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤

អភិបាល​រាជធានី​ភ្នំពេញ ចែក​ម៉ាស​ក្រណាត់​ជាង​២៥​ម៉ឺន​ម៉ាស ជូន​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​ផ្សារ​ទាំង​២៥ ដើម្បី​បង្កា​រទប់​ស្តាត់​ជំងឺ​កូវី​ដ​-១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ កាលពីរសៀល​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ ម៉ាស​ក្រណាត់​ចំនួន​ជាង​២៥​ម៉ឺន ដែល​ជា​អំណោយ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ត្រូវបានឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ប្រគល់​ជូន​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​ផ្សារ​ទាំង​២៥ ដើម្បី​បន្ត​ចែក​ជូន​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ការបង្ការ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ខណៈ​ដែរ​ជំងឺ​នេះ​បាន​រីក​រាលដាល​ចូល​សហគមន៍​ជា​ថ្មី​ម្ដងទៀត ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។​

ក្នុង​ពិធី​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ ឯកឧត្តម ឃួ​ង ស្រេង បាន​លើកឡើង​ថា ម៉ាស​ទាំងអស់នេះ គឺជា​អំណោយ​របស់​សម្ដេច​តេជោ ហ៊ុន សែន ដោយ​សម្ដេច​តែងតែ​យកចិត្តទុកដាក់ ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​មាន​លទ្ធភា​ព ក្នុង​ការបង្ការ និង​ទប់ស្កាត់​ជំងឺ​-១៩​។​

ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​ផ្សារ​ទាំង​២៥ ត្រូវ​បន្ត​យុទ្ធនាការ នៃ​ការចែកជូន​ប្រជាពលរដ្ឋ ដើម្បី​ចូលរួម​ការពារ ក៏​ដូចជា​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩​នេះ​ទាំងអស់គ្នា​។​

សូមជម្រាបថា ម៉ាក់​ទាំង​ជាង​២៥​ម៉ឺន​ម៉ាស​នេះ ត្រូវ​ផ្ដល់​ជូន​ទៅ​ខណ្ឌ​ទាំង​១៤ ដោយ​ក្នុង​មួយ​ខណ្ឌ ទទួលបាន​ម៉ាស​មួយ​ម៉ឺន និង​២៥​ផ្សារ ក្នុង​មួយ​ផ្សារ​ទទួលបាន​៤,៥០០​ម៉ាស​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.