ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​ចាប់ខ្លួន​មេខ្យល់​ម្នាក់ ដែល​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ និងពលករ​ប្រុសស្រី ហើយត្រូវ​បាន​បញ្ជូនទៅធ្វើ​ចត្តាឡីស័ក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​ចាប់ខ្លួន​មេខ្យល់​ម្នាក់ ដែល​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ និង​រក​ឃើញ​ពលករ​ប្រុស​ស្រី​៧​នាក់ ដែល​បាញ់​បោក ហើយ​ត្រូវបាន​បញ្ជូន​ទៅ​ធ្វើ​ចត្តា​ឡី​ស័ក នៅ​សាលាបឋមសិក្សា​ព្រហ្ម​និមិត្ដ​។​

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​អាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស បានឲ្យដឹងថា ប្រតិបត្តិការ​នេះ​ធ្វើឡើង នៅ​យប់​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​បុរី​ធី​ធី ស្ថិតក្នុង​ភូមិ​អូរ​ជ្រៅ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ពេល​កម្លាំង​កំពុង​ចុះ​ល្បាត​តាម​ព្រំដែន​។​

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់​ថា ក្រោយ​សួរ​នាំ​ពលករ​បាន​សារភាពថា មាន​មេខ្យល់​ម្នាក់​បម្រុង​នាំ​ពួកគាត់​ឆ្លងដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​។ បន្ទាប់​មក​អាវុធហត្ថ​បាន​ដឹកនាំ​កម្លាំង​ចុះ​ឃាត់ខ្លួន​មេខ្យល់​បាន​ម្នាក់​តែម្ដង ឈ្មោះ ឃី​ន ផល្លា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ និង​ដកហូត​វត្ថុតាង​រថយន្ត​១​គ្រឿង​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ទំនាក់ទំនង​ជាមួយ​ពលក​រទាំង​៧​នាក់ ដើម្បី​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ពិតប្រាកដ​មែន តាមរយៈ​ដឹក​តាម​រថយន្ត​ម៉ាក​កា​មេ​រី ចេញ​តាម​ច្រក​ម៉ាឡៃ ដោយ​យក​តម្លៃ​ឈ្នួល​ដឹក​ក្នុង​ម្នាក់​២០​ម៉ឺន​រៀល​។​

​ផ្អែកលើ​ការឆ្លើយបំភ្លឺ​របស់​ពល​ក​រទាំង​៧​នាក់ និង​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​អាវុធ​ហត្ថ​ខេត្ត បាន​បញ្ជូន​មេខ្យល់​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាមច្បាប់​។ ចំណែក​ពលក​រទាំង​៧​នាក់ បាន​បញ្ជូន​ទៅ​មណ្ឌល​ចត្តា​ឡីស័​កនៅ​សាលា​បឋមសិក្សា​ព្រហ្ម​និមិត្ត​៕​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.