ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

លោក​ឧត្តមសេនីយ៍ត្រី ឈួន គឹម​សាន និង​មន្ដ្រីក្រោមឱវាទ បាន​អញ្ជើញ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព លោក​វរ​:​សេនីយ៍​ទោ លឹម ឆាយ ជា​ប្រធាន​ស្រាវជ្រាវ​ព័ត៌មាន និង​សន្តិសុខ នៅ​ខេត្ត​ព្រៃវែង​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រៃវែង​)៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹម​សាន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង និង​មន្ត្រីក្រោមឱវាទ​។​

​បាន​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ និង​ប្រគល់​ថវិកា​មូលនិធិ​មហា​គ្រួសារ កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង ចំនួន​៨,០០០,០០០ រៀល និង​គ្រឿង ឧបគោគបរិភោគ​មួយចំនួន ជូន​គ្រួសារ​សព លោក វរសេនីយ៍ទោ លឹម ឆាយ ប្រធាន​មន្ទីរ​ស្រាវជ្រាវ​ព័ត៌មាន និង​សន្តិសុខ កងរាជអាវុធហត្ថ ខេត្ត​ព្រៃវែង ដែល​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២១​។​

​ក្នុងឱកាស​នោះ លោក មេបញ្ជាការ បាន​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះ​ក្រុមគ្រួសារ​សព​ផងដែរ និង​បាន​បន្តថា​ថវិកា​នេះ​បានមក​ពី​ការបរិច្ចាគ​ដោយ​ស្ម័គ្រចិត្ត ដោយ​ទឹកចិត្ត​សប្បុរសធម៌ របស់​នាយ នាយរង នៃ​កងរាជអាវុធហត្ថ​ទូទាំង​ខេត្ត​ព្រៃវែង​។​

​តំណាង​គ្រួសារ​សព​ក៏​បាន​ថ្លែង​អំណរ​អរគុណ​ចំពោះ​ទឹកចិត្ត និង​ការលះបង់ របស់​លោក​មេបញ្ជាការ ព្រមទាំង​នាយ នាយរង​អាវុធហត្ថ​ទូទាំង​ខេត្ត​ព្រៃវែង និង​សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធ​ក្នុង​លោក តាម​ជួយ​បីបាច់​ថែរក្សា ប្រោស​ព្រំ​ប្រសិទ្ធិ​ពរ​ជ័យ និង​ទទួលបាន​នូវ​ពុទ្ធពរ​ទាំង​៥​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.