ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស​ទៅកាន់​បងប្អូន​ជនរួមជាតិ ពាក់ព័ន្ធ​នឹង​ករណី​ជំងឺ​កូវី​ដ​១៩​ឆ្លង​សហគមន៍​២០​កុម្ភៈ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ថ្លែង​សារ​ពិសេស​ទៅ​កាន់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ពាក់ព័ន្ធ​ស្ថានភាព​ឆ្លង​ជំងឺ​កូវី​ដ​១៩​ថ្មី ដែល​សម្តេច​តេជោ​បានដាក់ប្រ​សិទ្ធនាម​ថា ជា​ករណី​ឆ្លង​សហគមន៍​២០​កុម្ភៈ ហើយ​ក្រសួង​បាន​រកឃើញ​ឆ្លង​សហគមន៍​រហូតដល់​៣២​ករណី​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ថា ក្រសួង​សុខាភិបាល​បាន​រកឃើញ​ករណី​ឆ្លង​ចូល​សហគមន៍ រហូត​ដល់​ចំនួន​៣២​ករណី​។ សម្តេច​តេជោ ហ៊ុន សែន ចាត់ទុកថា ការរកឃើញ​កូវី​ដ​១៩​ថ្មី​នេះ ជា​ព្រឹត្តិការណ៍​អាក្រក់​និង​ធ្ងន់ធ្ងរ ដែល​យើង​ត្រូវតែ​បង្កើន​ការការពារ​បន្ថែមទៀត​។

​ពាក់ព័ន្ធ​ទៅនឹង​ការ​ឮ​ឆ្លង​ចូល​សហគមន៍ ២០​កុម្ភៈ​នេះ សម្តេច​តេជោ ហ៊ុន សែន ចេញ​បទបញ្ជា និង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចំនួន​៦​ចំណុច​ដូចតទៅ​៖

១-​សម្តេច​តេជោ​ស្នើសុំ​ការយោគយ​ល់​ពី​អ្នក​ធុរកិច្ច និង​ការ​ស្នាក់ការ​នៅ​របស់​ពលរដ្ឋ ដែល​តម្រូវ​ឱ្យ​មាន​ការ​បិទ​អគារ ក្លឹប​កម្សាន្ត​N8 និង​តំបន់​មួយចំនួន​ដែល​ផ្ទុះ​ករណី​កូវី​ដ​១៩ ជា​ចាំបាច់ ដោយ​មិន​អនុញ្ញាត​អោយ​ចេញ​-​ចូល លើកលែងតែ​អ្នក​ដែល​ជា​ម្ចាស់ផ្ទះ​ក្នុង​តំបន់​នោះ គឺ​អោយ​ចូល តែ​មិន​អនុញ្ញាត​អោយ​ចេញ ។

២- បន្ត​យក​សំណាក​ធ្វើតេស្ត​សម្រាប់​អ្នក​នៅ​ក្នុង​តំបន់​មាន​ផ្ទុះ​កូវី​ដ​១៩ ហើយ​បន្ទាប់​ពី​ធ្វើតេស្ត​ហើយ​ត្រូវធ្វើ​ចត្តា​ឡី​ស័ក ១៤​ថ្ងៃ ដែល​ចំនួន​នៃ​ការ​ធ្វើ​តេស្ត​អាច​នឹង​មាន​ចំនួន​ច្រើន​។

៣- អាជ្ញាធរ​ត្រូវ​បន្ត​ស្វែងរក​អ្នក​ពាក់ព័ន្ធ​នឹង​ក្លឹប N8 ទោះ​ទៅដល់​ទី​ណាក៏ដោយ ដើម្បី​ស្វែងរក​មក​ធ្វើតេស្ត នឹង​ការធ្វើ​ចត្តា​ឡី​ស័ក​ឲ្យបាន​ត្រឹមត្រូវ​។

៤- ត្រូវធ្វើ​ចត្តា​ឡីស័​ក​សម្រាប់​អ្នក​ដែល​មាន​ការពាក់ព័ន្ធ​ទាំងអស់ និង​ត្រូវ​យក​សំណាករ​បស់​ពួកគាត់​មក​ធ្វើ​តេស្ត​ផងដែរ

៥- សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​អ្នកពាក់ព័ន្ធ​នឹង​ក្លឹប N8 ទាំងអស់ និង​ពាក់ព័ន្ធ​នឹង​អ្នកមាន​ជំងឺ​កូវី​ដ​១៩ ទាំង​៣២​នាក់​នេះ ម្ចាស់ការ​មក​ឱ្យ​ពិនិត្យ​សំណាក​ជា​ចាំបាច់​បំផុត​។

៦- សម្តេច​តេជោ ហ៊ុន សែន អំពាវនាវ​ដល់​ពលរដ្ឋ​នៅ​ភ្នំពេញ និង​តំបន់​ដទៃ​ទៀត ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ហើយ​រឹតបន្តឹង​ក្នុង​ការអនុវត្ត​វិធានការ​៣​ការពារ និង​៣​កុំ ឲ្យបាន​ជាប់លាប់​ល្អ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។

​ទាក់ទង​ទៅនឹង​ការផ្ទុះ​នៃ​ព្រឹត្តិការណ៍​២០ កុម្ភៈ​នេះ សម្តេច​តេជោ មិន​ទាន់​ចេញ​បញ្ជា​បិទ​ពិធីមង្គលការ សាលារៀន ឬ​កន្លែង​ផ្សេងទៀត ប៉ុន្តែ​សង្ឃឹមថា ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​ចូលរួម​ជាមួយ​វិធានការ «៣​ការពារ ៣​កុំ​» នេះ​ឲ្យបាន​ល្អ​ប្រសើរ​។

​សម្តេច​តេជោ ជំរុញ​ឲ្យ​ពាក់​ម៉ាស់​នៅ​កន្លែង​សាធារណៈ​ទាំងអស់ ហើយ​រក្សា​គម្លាត​សុវត្ថិភាព​ឲ្យបាន​ល្អ​ប្រសើ​រ ហើយ​បើ​ប្រជាពលរដ្ឋ គ្មាន​ការ​ចាំបាច់ សូម​កុំ​ចេញពីផ្ទះ​។

​ទោះជា​មាន​ការផ្ទុះ​នៃ​ព្រឹត្តិការណ៍ ២០​កុម្ភៈ​នេះ​ក៏ដោយ សម្តេច​តេជោ​មិន​លុបចោ​ល​កម្មវិធី​ចូលរួម​សន្និបាត​ក្រសួងមហាផ្ទៃ និង​សម្ពោធ​សណ្ឋាគារ​ហៃ​យ៉ាត់ នៅក្នុង​សប្តាហ៍​ក្រោយ​នេះ​នោះ​ទេ​នោះ​ទេ​។ សម្តេច​តេជោ ហ៊ុន សែន ផ្តាំ​កុំ​ឱ្យ​ពលករ​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ​ដើម្បី​មក​ចូលរួម​បុណ្យចូលឆ្នាំ​ខ្មែរ នៅ​ខែ​មេសា​ខាង​មុខ​នេះ ព្រោះ​នឹង​ត្រូវ​ជាប់​ធ្វើ​ចត្តា​ឡី​ស័ក មិន​បាន​ចូល​ឆ្នាំ​នឹង​គេ​ទេ​។

​សម្តេច​តេជោ ហ៊ុន សែន សង្ឃឹមថា ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍​២០​កុម្ភៈ នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​អំឡុងពេល​១​ខែ នៅពេល​ប្រជាពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​សហការ និង​អនុវត្ត​វិធានការ​ទាំងអស់​គ្នា​ដោយ​យកចិត្តទុកដាក់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.