ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មិត្តភ័ក្រអ​តីត​សិស្សសាលា​បាក់​ទូក ជួយ​រៀបចំ​ពិធី​បុណ្យ​សព​ជូន​អតីត​អ្នកគ្រូ​ជើង​ចាស់​ម្នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ អ្នកគ្រូ អេង សាវ​ទ្ធី អតីត​គ្រូ​សីលធម៌​-​ពលរដ្ឋ នៃ​សាលា​បាក់​ទូក តាំងពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ រហូត​ចូលនិវត្តន៍​ក្នុង​ឆ្នាំ​២០០៨ បាន​ទទួលមរណៈភាព កាលពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​១០​ព្រឹក ដោយ​ជំងឹ​គាំងបេះដូង ក្នុង​ជន្មាយុ​៧៥​ឆ្នាំ​។​

​ការ​ទទួលអនិច្ចកម្ម​របស់​អ្នកគ្រូ បាន​បន្សល់​កូន​០៣​នាក់ ស្រី​០២ ប្រុស​ម្នាក់ នៅ​បន្តវេន​ជា​គ្រូបង្រៀន​ដូចៗ​គ្នា ក្នុងនោះ​មាន កូនស្រី​ទី​១ ជា​គ្រូ​នៅ​សាលាបឋមសិក្សា​សន្ធរ​មុខ​, កូនស្រី​ទី​២ ជា​គ្រូ​នៅ​វិទ្យាល័យ​បាក់​ទូក និង​កូន​ទី​៣ ជា​កូនប្រុស​ពៅ ជា​គ្រូ​នៅ​វិទ្យាល័យ ប៊ុន រា​នី ហ៊ុន​សែន អរុណ​វ​តី បង្រៀន​សីលធម៌​-​ពលរដ្ឋ​។ ចំណែក​ស្វាមី​របស់​អ្នកគ្រូ ជា​យោធា​ចូលនិវត្តន៍ និង​មាន​ជំងឺ​ប្រចាំកាយ ហើយ​ថែមទាំង​ភ្លេចភ្លាំង​ស្មារតី​ផងដែរ​។​

​ក្រោយពេល​បាន​លឺដំណឹង​ដ៏​ក្រៀមក្រំ​នេះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រួម​ជាមួយ​មិត្តភ័​ក្រ អតីត​សិស្ស​សាលា​បាក់​ទូក ដែល​ធ្លាប់​ជា​កូនសិស្ស​របស់​អ្នកគ្រូ អេង សាវ​ទ្ធី បាន​ជួយ​រៀបចំ​ធ្វើ​បុណ្យ​សព អ្នកគ្រូ​ទាំងស្រុង និង​បាន​នាំយក​ថវិកា​មួយចំនួន ទៅ​ជូន​ដល់​គ្រួសារ​សព​ដើម្បី​ទុក​សម្រាប់ គ្រួសារ​ប្រើប្រាស់​ក្នុងការ ព្យាល​បាល​ស្វាមី​អ្នកគ្រូ ដែល​កំពុង​មាន​ជំងឺ និង​ជរា​ផងដែរ​។​

​ថវិកា​សរុប​ដែល​បាន​នាំយក​ទៅជូន​ដល់​គ្រួសារ​សព​មាន​ចំនួន ៥,០០០​ដុល្លារ ដោយ​ទទួលបាន​ពី​អតី​កូនសិស្ស​ដូចខាងក្រោម​៖
*​ទី​១៖ ឯកឧត្តម លី ហុង ៦០០​ដុល្លារ​
*​ទី​២៖ ឯកឧត្តម រ័ត្ន មុនី ៥០០​ដុល្លារ​
*​ទី​៣៖ លោក ហេង ផេង ៥០០​ដុល្លារ​
*​ទី​៤៖ ឧត្តមសេនីយឯក កែវ សុ​ទ្ធា ២៥០​ដុល្លារ​
*​ទី​៥៖ លោក លី សារុន ២០០​ដុល្លារ​
*​ទី​៦៖ លោក លី ប៊ុន​គង់ ២០០​ដុល្លារ​
*​ទី​៧៖ លោក សុខ ម៉េង ២០០​ដុល្លារ​
*​ទី​៨៖ ឯកឧត្តម ជា សុខ​ឃាង ១០០​ដុល្លារ​
*​ទី​៩៖ លោក លៀក ស្រ៊ុន ២០០​ដុល្លារ​
*​ទី​១០៖ លោក ចាន់ សុរិយា ៥០០​ដុល្លារ​
*​ទី​១១៖ អ្នកស្រី​មេធាវី មួង ធនលាភី ៣០​ដុល្លារ​
*​ទី​១២៖ អ្នកស្រី សេង ភី​រ៉ា ៥០​ដុល្លារ​
*​ទី​១៣៖ នាង សុខ ហ៊ុយ ៥០​ដុល្លារ​
*​ទី​១៤៖ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ១,៦២០​ដុល្លារ​។​
​បន្ថែម​លើ​នេះ ក៏​នៅ​មាន​អតីត​សិស្ស​សាលា​បាក់​ទូក​ដ៏ទៃទៀត បាននាំគ្នា​ទៅ​ចូល​បុណ្យ​សព អ្នកគ្រូ តាម​សុទ្ធា​រៀងៗ​ខ្លួន​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.