ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍

​អគ្គព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​បាត់ដំបង លើកទឹកចិត្ត​ដល់​អ្នកកាសែត យក​ព័ត៌មាន​ឲ្យបាន​ច្រើន ដើម្បី​បង្ហាញជូន​សាធារណជន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ លោក នួន សាន អគ្គព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​បាត់ដំបង បាន​លើកឡើង​ថា សារព័ត៌មាន​មាន​សារសំខាន់​ណាស់​សម្រាប់​សង្គមជាតិ ដោយ​លោក​បាន​លើក​ទឹក​ដល់​អ្នកសារព័ត៌មាន តាម​យក​ព័ត៌មាន​ឲ្យបាន​ច្រើន ដើម្បី​បង្ហាញជូន​សាធារណជន​។​

​ការ​ថ្លែង​បែប​នេះ​របស់​លោក នួន សាន ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​លើ​ការ​អន​វត្ត​ច្បាប់​ស្តីពី​របប​សារព័ត៌មាន នា​ព្រឹក​ថ្ងៃទី​១៧ ខែ​កុម្ភ​: ឆ្នាំ​២០២១ នៅ​សណ្ឋាគា​រប្រស៊ីដង់ ក្រុង​បាត់ដំបង ក្រោម​កិច្ច​សហការ​រៀបចំ​ដោយ​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា (LAC) និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​បាត់ដំបង​ដោយ​មាន​ការចូលរួម​ពី​សិក្ខាកាម​ចំនួន ៣៩​នាក់ ក្នុងនោះ​មាន​ខាង​កម្លាំង​នគរបាល ខាង​សាលាឧទ្ធរណ៍​បាត់ដំបង អ្នកសារព័ត៌មាន​ប្រចាំ​ខេត្ត​បាត់ដំបង អង្គការ​លីកាដូ អង្គការ​អាដហុក​ផងដែរ​។​

​លោក សឹង ម៉ុន​វិចិត្រ ប្រធាន​គម្រោង​អង្គការ​ជំនួយ​ផ្នែក​ច្បាប់ ឡើងរាយការណ៍​ពី​លទ្ធផល​ការងារ​ស្តីពី​ការគាំទ្រ​ផ្លូវច្បាប់​ដល់​អ្នកសារព័ត៌មាន​ក្នុង​ឆ្នាំ​២០១៩-២០២០ ដោយ​មាន​អ្នកសារព័ត៌មាន​ជាច្រើន​បាន​រង​បណ្តឹង​ជាច្រើន​ករណី​។​

​លោក រុន សា​រ៉ា​យ នាយក​ប្រតិបត្តិ​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា បាន​បង្ហាញ​អំពី​គោលបំណង​គម្រោង គឺ​លើក​ស្ទួយ និង​ការពារ​អ្នកសារព័ត៌មាន​ឲ្យ​រួចផុត​ពី​កា​ចោទប្រកាន់​នានា​។​

​កិច្ចពិភាក្សា​ខាងលើ​ត្រូវបាន​អ្នកសារព័ត៌មាន​ជាច្រើន​បាន​លើកឡើង​ពី​ការលំបាក​ក្នុង​ការយក និង​ផ្សាយ​ព័ត៌មាន​ដែល​មាន​បញ្ហា​ប្រឈម​ជាច្រើន ទាំង​ផ្នែក​ផ្លូវច្បាប់ និង​ការអនុវត្ត​យក​ព័ត៌មាន​ជាក់ស្តែង​ផង​។​

​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​របស់​អ្នកសារព័ត៌មាន លោក នួន សាន បាន​ឆ្លើយតប​តាម​នីតិវិធី​ច្បាប់ ដើម្បី​ពង្រឹង​នៅ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​អ្នកសារព័ត៌មាន គឺ​គ្មាន​អ្វី​ធំ​ជាង​ការស្វែងយល់​គ្នា កុំ​ខ្លាច​គ្នា យោគយល់​គ្នា មាន​ដែន​កំណត់​រៀងខ្លួន​រវាង​អ្នកអនុវត្ត​ច្បាប់ និង​អ្នកសារព័ត៌មាន នឹង​នាំ​មក​នៅ​សេចក្តីសុខ​រៀងៗ​ខ្លួន​។​

​លោក នួន សាន បាន​សំណូមពរ​ឲ្យ​អ្នកសារព័ត៌មាន ត្រូវ​រំលេច​ព័ត៌មាន​ឲ្យបាន​ច្រើន​អំពី​ជំងឺ​កូ​វីដ​-១៩ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បីឲ្យ​សាធារណជន​បាន​កាន់តែយ​ល់ ជៀសឲ្យផុត​ពី​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ នៅតាម​សហគមន៍​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.