ខេត្តកណ្តាល ៖ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាបានមានប្រសាសន៍ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅ ទូទាំងប្រទេសសូមអញ្ជើញទៅចុះឈ្មោះ បោះឆ្នោតនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ នៅគ្រាដែលគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតនឹងចាប់ផ្តើមចុះឈ្មោះ បោះឆ្នោត ។
សម្តេចតេជោមានប្រសាសន៍ថា សូម ប្រជាពលរដ្ឋទាំងអស់មេត្តាយល់ឲ្យច្បាស់ កុំគិតថា ខ្ញុំធ្លាប់បោះឆ្នោតរួចស្រេចទៅ ហើយមិនបានទេ តម្រូវការរបស់យើងនៅ ពេលនេះគឺត្រូវធ្វើបញ្ជីបោះឆ្នោតមួយថ្មី ហើយចុះឈ្មោះសាជាថ្មី សម្រាប់អ្នកដែល មានសិទ្ធិបោះឆ្នោត ។
សម្តេចតេជោមានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ នៅ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ក្នុង ឱកាសអញ្ជើញអធិបតីដ៏ខ្ពង់ខ្ពស់ពិធីចាក់ បេតុងតភ្ជាប់មុខតំណស្ពានកោះធំ ឆ្លងកាត់ទន្លេបាសាក់ដែលមានប្រវែង៤១៥ ម៉ែត្រចាប់ផ្តើមត្រង់ចំណុចគីឡូម៉ែត្រលេខ ៥៨+២០០ ស្ថិតនៅលើផ្លូវជាតិលេខ២១ ត្រង់ចំណុចភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុក កោះធំត្រើយខាងលិចទន្លេបាសាក់ឆ្លងទៅផ្លូវ លេខ១១០ ផ្លូវប្របមាត់ទន្លេត្រើយខាង កើតទន្លេបាសាក់ ស្ថិតនៅក្នុងភូមិព្រែកថ្មី ឃុំជ្រោយតាកែវ ស្រុកកោះធំ ។ ស្ពាននេះ ត្រូវចំណាយថវិកាអស់១៩,៣៩លានដុល្លារ អាមេរិកជាថវិកាកម្ចីសម្បទានពីរដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតចិននិងថវិកា បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ។
សម្តេចតេជោមានប្រសាសន៍ថា “ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ឆ្លៀតពេលវេលាដើម្បីទៅចុះឈ្មោះបោះឆ្នោត” ។
បើសិនជាយើងមិនបានទៅចុះឈ្មោះ បោះឆ្នោតទេ នោះគឺយើងមិនបានប្រើប្រាស់សិទ្ធិ ក្នុងការបោះឆ្នោតជ្រើសរើសតំណាង របស់យើងទាំងថ្នាក់ឃុំ-សង្កាត់ ដែលនឹង ត្រូវបោះឆ្នោតនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៧ និងការបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០១៨ ។
ការបោះឆ្នោតឃុំ-សង្កាត់ នាយករដ្ឋមន្ត្រីបានប្រកាសរួចហើយ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺយកថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០១៧ ជាថ្ងៃបោះឆ្នោត។
ច្បាប់បោះឆ្នោតកាលពីមុនបានកំណត់ ថា រៀងរាល់៥ឆ្នាំម្តងនាថ្ងៃអាទិត្យ នៃ សប្តាហ៍ទី៤ ខែកក្កដា នឹងធ្វើការបោះឆ្នោត នេះគឺយោងតាមច្បាប់ពីមុន ។ ប៉ុន្តែច្បាប់បច្ចុប្បន្នបានទុកសិទ្ធិឲ្យនាយករដ្ឋមន្ត្រីបាន ប្រកាសនៅថ្ងៃបោះឆ្នោត ។ ដូច្នេះដើម្បីធានាគម្រប់ទៅដល់រដ្ឋ ធម្មនុញ្ញថា សភា មាននីតិកាល៥ឆ្នាំ, សភា មិនអាចរំលាយមុនអាណត្តិបានទេ លើកលែងតែសភារំលាយរដ្ឋាភិបាល២ដងក្នុង រយៈពេល១២ខែ ។ ដូច្នេះដើម្បីគោរពទៅដល់អាណត្តិរបស់សភា ដែលមានចែងក្នុង រដ្ឋធម្មនុញ្ញ ខ្ញុំបានត្រៀមប្រកាសយកថ្ងៃ អាទិត្យ ទី៤ ខែកក្កដា ដដែល(ដែលក្នុង នោះបានរកឃើញក្នុងថ្ងៃទី២៩) នេះជា ការធានាអាណត្តិរបស់សមាជិកសភា បើ មិនដូច្នោះត្រូវទៅធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ វិញ។ ដូច្នេះសូមកុំឲ្យមានការស្រមើស្រមៃ ថាបោះឆ្នោតមុន បោះឆ្នោតក្រោយ…គឺ បញ្ជាក់ឲ្យហើយចំពោះបញ្ហានេះ។
ដូច្នេះហើយខ្ញុំសូមយកឱកាសនេះអំពាវ នាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសទៅ ចុះឈ្មោះបោះឆ្នោតដើម្បីប្រើប្រាស់សិទ្ធិធ្វើ ជាម្ចាស់របស់ប្រទេស បោះឆ្នោតឲ្យបក្ស នយោបាយណាដែលខ្លួនពេញចិត្ត ។ សូមប្រជាពលរដ្ឋទាំងអស់ឆ្លៀតពេល ទៅចុះឈ្មោះដែលមានរយៈពេល៣ខែ ដែលមានឱកាសគ្រប់គ្រាន់ក្នុងការទៅចុះ ឈ្មោះ ។
សូម្បីតែរូបខ្ញុំក៏ទៅចុះឈ្មោះឡើងវិញ ដែរ, បើមិនទៅចុះឈ្មោះទេ មិនត្រឹមតែ បាត់បង់សិទ្ធិបោះឆ្នោតទេ ថែមទាំងបាត់ បង់សិទ្ធិឈរឈ្មោះទៀតផង ។
សម្តេចតេជោក៏បានអំពាវនាវដល់កម្ម ករកម្មការិនីត្រូវចុះឈ្មោះបោះឆ្នោតនៅ កន្លែងណាដែលខ្លួនធ្វើការនៅកន្លែងហ្នឹង ៕





