ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

ឯកឧត្តម អ៊ី ឈាន ​អញ្ជើញចុះជួប​សំណេះ​សំណាល និ​ងសួរសុ​ខទុក្ខវីរក​ងទ័ពជួរមុខ ក្នុងឱកា​ស​បុណ្យចូលឆ្នាំ​ថ្មីប្រពៃ​ណីជាតិខ្មែរ

ឯកឧត្តម អ៊ី ឈាន ​អញ្ជើញចុះជួប​សំណេះ​សំណាល និ​ងសួរសុ​ខទុក្ខវីរក​ងទ័ពជួរមុខ ក្នុងឱកា​ស​បុណ្យចូលឆ្នាំ​ថ្មីប្រពៃ​ណីជាតិខ្មែរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ី ឈានប្រធានក្រុម ការងារ​រាជរដ្ឋា​ភិបាល ចុះ​ មូលដ្ឋានខេត្តប៉ៃលិន ​និងលោកជំ​ទាវបណ្ឌិតបាន ស្រីមុំ  អភិបាល នៃគណៈ​អភិបាល​ខេត្ត ព្រមទាំង​ក្រុមការ​ងារ បាន អញ្ជើញចុះជួប សំណេះសំណាល និងសួរសុខទុក្ខវីរក​ងទ័ពជួ​រមុខ តាម​បណ្តាយព្រំដែ​ន ក្នុងភូមិ​សាស្ត្រខេត្តប៉ៃ​លិន ក្នុងឱកា​សបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិខ្មែរ ឆ្នាំមមីអដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦។

ឯកឧត្តមទេ​សរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងា​ររាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តប៉ៃលិន បាន​នាំម​កនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹក​រលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និងសម្តេចមហាបវរធិបតីហ៊ុន ​ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា​ ដែលតែ​ងយកចិត្ត​ទុកដាក់ និងព្រួយ​បារម្ភពីសុខទុក្ខរបស់បងប្អូនវីរកងទ័ពជួរ មុខគ្រប់កា​លៈទេសៈ​ ខណៈពេលដែល​ប្រទេសជិតខាងបានចូលឈ្លានពានបូរណៈភាពទឹកដី ក្នុងនោះសម្តេច​បានគិតគូខ្ពស់​ ចំពោះជី​វភាពរស់នៅរប​ស់ប្រជាពលរដ្ឋ និង​កងកម្លាំងយើង ដែលកំពុងឈរជើង ការពារបូរណភាពទឹកដី នៅតាម​បណ្តោយព្រំដែន។

ឯកឧត្តមទេ​សរដ្ឋមន្ត្រីប្រធានក្រុមការងារ​ ក៏បានសម្តែងនូវការដឹងគុណ ចំពោះវីរភាព, ការលះបង់, ការតស៊ូ និង​ ការធ្វើពលីកម្ម គ្រប់បែប​យ៉ាង ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាជន របស់​កងទ័ពយើង ព្រមទាំង​បានផ្តាំផ្ញើ ដល់កងកម្លាំ​ងគ្រប់កងឯកភាព​ ត្រូវបន្តកិច្ចសហប្រតិបត្តិការ ទំនាក់ទំន​ងគ្នាឱ្យបានល្អ និងត្រូវក្តាប់ឱ្យបា​នសភាពការណ៍ នៅតាមបណ្តោយព្រំដែន ដែលខ្លួនកំពុ​ងឈរជើងការ​ពារ ជាពិសេ​សត្រូវចូលរួមទប់ស្កា​ត់នូវរាល់បទល្មើសខុសច្បាប់នានា ដើម្បីរក្សា​សន្តិសុ​ខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

នៅក្នុងឱ​កាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន បានមានប្រសាសនន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលទាំងឡាយ ដែលនាយទាហាននិងពលទាហាន គ្រប់បណ្ដាអង្គ​ភាពទាំងអស់សម្រេចបាន ក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ និងប្រជាជន ពិសេសចំ​ពោះវីរភាព​យ៉ាងអង់អាចក្លាហាន ស្មោះត្រង់ លះបង់សាច់ស្រស់ឈាមស្រស់ និងការខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ធនធានសេដ្ឋកិច្ច ជូនកងទ័ព និងគ្រួសារកងទ័ព ឱ្យរស់រៀនមា​នជីវិត​ល្អប្រសើរ ស្របតាមគោ​លរបបរបស់រាជរដ្ឋាភិបាល និងការកសាង​នូវប្រព័ន្ធយុទ្ធសា​ស្រ្ត​ការពារជាតិនានា​ ជាច្រើនទៀត ​ដើម្បីបម្រើឱ្យក្នុងបុព្វហេតុការពារអធិបតេយ្យ បូរណភាពទឹកដី ទុកជា​កេរ្ត៍ប្រវត្តិសា​ស្រ្ត ជូនបងប្អូនកូនក្មួយ ជំ​នាន់ក្រោយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.