ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងរបស់សម្ដេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត»។​

ថ្លែងក្នុងឱកាសនោះ លោកសន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាសមាជិក នៃអនុសញ្ញា និងពិធីសារនានា ស្ដីពីគ្រឿងញៀនរបស់អង្គការសហប្រជាជាតិ និងក្រោមការដឹកនាំប្រកបដោយកម្លាំងថាមពលស្វាហាប់ និងពោរពេញ ដោយបញ្ញាញាណ ទស្សនវិស័យវែងឆ្ងាយរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី, សម្រាប់ នីតិកាលទី៧ នៃរដ្ឋសភានេះ បានរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមស្មារតីធ្វើយ៉ាងណាបំផុសឱ្យមានចលនាជាតិទូទាំងប្រទេស ឲ្យចូលរួមយ៉ាងសកម្មក្លៀវក្លា ក្នុងយុទ្ធនាការប្រឆាំងនឹងគ្រឿងញៀន។
ក្នុងនោះ មានការប្រារព្ធទិវាទាំងនៅថ្នាក់ជាតិ និងតាមបណ្ត ខេត្តទាំង២៤ ព្រមទាំងខិតខំបញ្ជ្រាបការងារនេះ ទៅតាមវិស័យសំខាន់ៗ ដូចជា នៅឆ្នាំ២០២៤ បញ្ជ្រាបតាមវិស័យសិល្បៈ ដែលមានការប្រគំតន្ត្រីប្រយុទ្ធប្រឆាំងគ្រឿងញៀនដ៏ធំ និងនៅឆ្នាំ២០២៥ បញ្ជ្រាបតាមវិស័យកីឡា ដែលមានប្រកួតបាល់ទះមិត្តភាពអន្តរជាតិ និងនៅឆ្នាំ២០២៦នេះ បញ្ជ្រាបតាមការចូលរួមប្តេជ្ញារបស់សិស្សានុសិស្ស និងយុវជន។

ដើម្បីបន្តនូវប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព លើដំណើរបេសកកម្មដ៏មាន អត្ថន័យនេះ និងដើម្បីឆ្លើយតបទៅនឹងប្រធានបទនៃទិវា គឺ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» ក្នុងនាម សម្តេចធិបតីនាយករដ្ឋមន្ដ្រី ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានដាក់ចេញនូវអនុសាសន៍មួយចំនួន រួមមាន៖
*១៖ សូមធ្វើការអំពាវនាវ ដល់សង្គមជាតិទាំងមូល សូមបន្តនូវវប្បធម៌ដ៏ប្រពៃដែលយើង បានបង្កើតឡើង គឺការបំផុសចលនាជាតិ និងស្មារតីរួម ក្នុងការចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហារួម ដែលត្រូវចូលរួមដោះស្រាយទាំងអស់គ្នា។ មានវិធីច្រើនណាស់ ដែលសង្គមជាតិទាំងមូល អាចរួមចំណែកក្នុងការងារនេះ ពីព្រោះថា ពាក្យថា ប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺមានអត្ថន័យធំធេងណាស់ មិនមែនសំដៅតែលើ ការបង្ក្រាបនោះទេ គឺមានការងារផ្សព្វផ្សាយអប់រំលើកកម្ពស់ការយល់ដឹងរបស់ពលរដ្ឋ ការងារ ព្យាបាលនិងស្ដារនីតិសម្បទា ការងារទំនាក់ទំនងអន្តរជាតិ ការងារទំនាក់ទំនងសាធារណៈ

*២៖ យុវជន យុវនារី សិស្សានុសិស្ស និងនិស្សិត ត្រូវបន្តពង្រឹងការសិក្សា អភិវឌ្ឍជំនាញ សីលធម៌ វិន័យ និងសមត្ថភាពឌីជីថលរបស់ខ្លួន ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយ គុណវុឌ្ឈ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងត្រូវធ្វើជាគំរូល្អ ក្នុងការបដិសេធគ្រឿងញៀន បារីអេឡិចត្រូនិក និងអបាយមុខគ្រប់ប្រភេទ ព្រមទាំងចូលរួមផ្សព្វផ្សាយសារអប់រំដល់មិត្តភក្តិ ក្រុមគ្រួសារ និងសហគមន៍។ សិស្សានុសិស្ស យុវជន យុវនារី ក្មួយៗ ជនរួមជាតិទាំងអស់ សូមចាប់ផ្ដើមបំផុសគំនិតច្នៃប្រឌិតថ្មីៗ ដែលអាចចូលរួមបម្រើដល់ការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន

*៣៖ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងអនុវត្តច្បាប់គ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ត្រូវបន្ត អនុវត្តវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន និងបារីអេឡិចត្រូនិកឱ្យបានម៉ឺងម៉ាត់ មានប្រសិទ្ធភាព និងស្របតាមច្បាប់ជាធរមាន។ អភិបាលរាជធានីខេត្តទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ លើការងារបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានខ្លួន ដោយត្រូវអនុវត្ត ការចុះធ្វើរដ្ឋបាលជាប់ប្រចាំ លើទីតាំងដែលសង្ស័យ និងចាត់វិធានការរដ្ឋបាលនិងច្បាប់តឹងរ៉ឹង, ត្រូវដោះស្រាយទាន់ពេល រាល់បណ្ដឹងពីករណីគ្រឿងញៀនដោយផ្ទាល់ ឬ តាម App NoDrug ក្តី, ព្រមទាំងយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់បរិវេណជុំវិញសាលារៀន និងគ្រឹះស្ថានសិក្សាឲ្យមានរបៀបរៀបរយ ជៀសវាងឱ្យមានការប្រព្រឹត្តអំពើអបាយមុខ និងការសេពគ្រឿងញៀន

*៤៖ លើកទឹកចិត្តដល់វិស័យឯកជន ក្រុមហ៊ុន គ្រឹះស្ថាន អង្គការជាតិ និងអន្តរជាតិនានា សូមចូលរួមវិនិយោគជាមួយរាជរដ្ឋាភិបាល ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ កន្លងទៅវិស័យឯកជនបានចូលរួមក្នុងការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាចូលរួមឧបត្ថម្ភកម្មវិធីនានា ដែលរៀបចំឡើងដោយអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តទទួលកិច្ចសហការ ឧបត្ថម្ភគាំទ្រ និងចុះអនុស្សរណៈនៃការយោគយល់គ្នាបន្ថែមទៀត ជាមួយវិស័យជាច្រើនទៀតនាពេលអនាគតខាងមុខនេះ

*៥៖ សូមឲ្យគោលការណ៍សម្អាតផ្ទះយើង និងសម្អាតចកចេញពីបឹង បន្តជាគោលការណ៍ និងស្មារតីរបស់ជាតិទាំងមូល ដោយមិនត្រឹមតែនៅក្នុងស្ថាប័នរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែគឺជាគោលការណ៍រួមរបស់សង្គមជាតិយើងទាំងមូល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.