ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

ដង្ហែព្រះពុទ្ធប្បដិមាចេញពីវត្តឧណ្ណា លោម គង់លើបុសប្បុកហែឆ្ពោះមកកាន់រមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំជាទីប្រារព្វពិធីស្រង់ព្រះ

ដង្ហែព្រះពុទ្ធប្បដិមាចេញពីវត្តឧណ្ណា លោម គង់លើបុសប្បុកហែឆ្ពោះមកកាន់រមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំជាទីប្រារព្វពិធីស្រង់ព្រះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ) ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃទី៣ ជាថ្ងៃវារៈឡើងស័ក្ដពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងព្រឹត្តិការណ៍នគរសង្រា្កន្ត ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីដង្ហែព្រះពុទ្ធប្បដិមា ពីវត្តឧណ្ណាលោមមកគង់លើបុសប្បុកនិងស្រង់ព្រះនៅរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ។

ក្បួនដង្ហែព្រះពុទ្ធប្បដិមានេះ យកមកគង់លើបុស្បុក បើតាមជំនឿរបស់ប្រជាពលរដ្ឋ ការដង្ហែព្រះពុទ្ធប្បដិមា បន្ទាប់ធ្វើពិធីស្រង់ព្រះ ដែលតែងតែធ្វើឡើងនៅតាមវត្តអារាម និងតាមផ្ទះ តាមភូមិស្រុករៀងៗខ្លួន ខណៈពិធីនេះ ត្រូវបានចាត់ទុកថា គឺជាការលាងជម្រះនូវបាបកម្មទាំងឡាយ កាលពីឆ្នាំចាស់ ដើម្បីទទួលយក មកវិញ នូវពរជ័យសិរីសួស្តីក្នុងឆ្នាំថ្មី ជាពិសេសជាការសុំសេចក្តីសុខ សេចក្តីចម្រើន ត្រជាក់ត្រជំនៅក្នុងក្រុមគ្រួសារ ។

ពាក់ព័ន្ធការស្រង់ព្រះនេះលោកតាអាចារ្យគណៈកម្មការរៀបចំបានឱ្យដឹងថា៖ទឹកមន្តសម្រាប់ស្រង់ព្រះនេះបាននាំយកមកពីភ្នំកូលេនដែលជាភ្នំដ៏ពិសិដ្ឋនៃព្រះរាជាណាចក្រកម្ពុជាក្រោយធ្វើកិច្ចរួចហើយយកមកស្រង់ព្រះដែលគង់លើបស្បុកនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំដើម្បីសូមសុំសេចក្ដីសុខសន្តិភាពមានដល់ព្រះរាជាណាចក្រកម្ពុជាផងនិងដល់ប្រជាពលរដ្ឋកម្ពុជាផងនិងសូមសេចក្ដីដល់វិរៈកងទ័ពជួរមុខការពារបូរណៈភាពដឬនដីររបស់យើងផងដែរ ។

ពុទ្ធបរិស័ទ ដែលធ្វើបុណ្យនិងស្រង់ព្រះនៅក្នុងទីវត្តអារាម ពេលត្រឡប់ទៅផ្ទះវិញ ក៏អាចធ្វើពិធីស្រង់ព្រះនេះនៅផ្ទះរបស់ខ្លួន ដើម្បីស្រង់ជូនព្រះរស់ គឺឪពុក ម្តាយ ចាស់ព្រឹទ្ធាចារ្យនៅក្នុងផ្ទះ ព្រោះមួយឆ្នាំៗ ពុទ្ធបរិស័ទភាគច្រើន មានឱកាសជួបជុំក្រុមគ្រួសារ បានតែម្ដងឬពីរដងតែប៉ុណ្ណោះ បន្ទាប់ពី សម្រាកការងារ ។

សូមបញ្ជាក់ថា នៅក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី ឆ្នាំ២០២៦នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត »រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ដោយមានកម្មវិធីបង្ហាញ ទស្សនីយភាពតាមបែបវប្បធម៌ សិល្បៈ សាសនា ប្រមាណជាង២០ទស្សនីយភាពធំៗ និងមានរៀបចំស្តង់តាំងបង្ហាញ ផលិតផលខ្មែរជាច្រើន អមដោយមានឆាកប្រគំតន្ត្រីតូចធំ ចំនួនបីកន្លែង ព្រមទាំងបានរៀបចំជាច្រើនកន្លែងទៀតដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋនិងភ្ញៀវទេសចរបរទេសមានភាពសប្បាយរីករាយ ថែមទៀត។

គួរបញ្ជាក់ថា៖ការចូលរួមពីមហាជនប្រពលរដ្ឋពិសេសយវជនដ៏ច្រើនលើសលប់ខុសពីគម្រោងគ្រោងអ្នកចូលរួមជាង២០០០នាក់តែនេះលើសដល់រាប់ពាន់នាក់បានមកចូលរួមក្នុងពិធីស្រង់ព្រះនៅវត្តភ្នំនេះបានបង្ហាញឲ្យឃើញពីការគាំទ្រ នៃព្រឹត្តិការណ៍នគរសង្ក្រាន្ត ជាការចង់ឃើញនិងការរៀបចំផ្សេងៗ នៅវត្តភ្នំ។ ខណៈអាជ្ញាធរភ្នំពេញ ជាពិសេសគណៈអភិបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលបានរៀបចំសណ្តាប់ធ្នាប់ ជាពិសេសគឺរៀបចំ ជូនដល់ប្រជាពលរដ្ឋ ជាពិសេសនៅក្នុងរយៈពេល៣ថ្ងៃនេះ គឺប្រជាពលរដ្ឋអាចដើរកម្សាន្តដោយសេចក្តីសុខ ហើយមានការមើលថែសន្តិសុខសណ្ដាប់បានយ៉ាងល្អ ពីសំណាក់សមត្ថកិច្ចនិងអាជ្ញាធរដែនដីរបស់យើង ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.