ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

ក្នុងឱកាស បុណ្យ​ចូល​ឆ្នាំ​ចិន​-​វៀតណាម ឆ្នាំ​នេះ​មាន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ជិត​១០​ម៉ឺន​នាក់​មក​ទស្សនា​កម្សាន្ត​នៅ​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត​កែប នៅ​រសៀល​នេះ បានបញ្ជាក់​ថា គិត​ចាប់ពី ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន ថ្ងៃទី​១២ រហូត​ដល់​រសៀល​ថ្ងៃ​អាទិត្យ ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២១ មាន​ភ្ញៀវ​ជាតិ​-​អន្តរជាតិ មក​ទស្សនា សម្រាក ល​ម្ហែ កម្សាន្ត នៅ​ខេត្ត​កែប ចំនួន ៩២.៨០៤​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​៩២.៣៨៦​នាក់ ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៤១៨​នាក់ និង​មាន​រថយន្ត​រាប់ពាន់​គ្រឿង ។​

​ចំនួន​ភ្ញៀវ​ដ៏​ច្រើន​នេះ បើ​ប្រៀបធៀប​ជាមួយនឹង​ការសរុប នៃ​ទីតាំង​កម្សាន្ត​ជាច្រើន​ក្នុង​តំបន់ ដែល​រដ្ឋបាល​ខេត្ត​មាន បច្ចុប្បន្ន វា​ពិតជា​ច្រេី​ន​លេីស​លប់​ហួស​ពី​ការស្មាន​។ ដូច្នេះ ដើម្បី​ជៀសវាង​កុំឲ្យ​មាន​ករណី​ប្រឈម​ណាមួយ​ទាក់ទិន​នឹង​ជំងឺ​កូវី​ដ​១៩ អាជ្ញាធរ​ខេត្ត​កែប បាន​ជំរុញ​ដល់​មន្ត្រី​គ្រប់​ជំនាញ​ក្នុង​ខេត្ត​ត្រួតពិនិត្យ​និង​ធ្វើ​ការផ្សព្វផ្សាយ​នូវ​វិធានការ ការពារ និង​ទប់ស្កាត់​ដ៏​ហ្មត់ចត់ ដើម្បី​កុំឲ្យ​មាន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅក្នុង​សហគមន៍​នៃ​តំបន់​ទេសចរណ៍​នានា​ទូទាំង​ខេត្ត​កែប​។​

​លើសពីនេះ រដ្ឋបាល​ខេត្ត​កែប​បាន​បញ្ជាក់​ផង​ដែរ​ថា ដោយ​បច្ចុប្បន្ន​ខេត្ត​កែប​ជា​ខេត្ត​ទេសចរណ៍​ដ៏​ប្រណិត និង​មាន​ការប្រឡងប្រណាំង “​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​”​ហើយ​ក្រុងកែប​ត្រូវបាន​ដាក់​បញ្ចូល​ជា​បេក្ខភាព​មួយ​ក្នុងចំណោម​ក្រុង ខណ្ឌ បេក្ខភាព​ទាណ​ង​៤១ នៃ​ចលនា​ប្រឡង​ប្រណាំង​”​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​”​។​

​ជាមួយគ្នានេះ រដ្ឋបាល​ខេត្ត​កែប ក៏​សូម​អំពាវនាវ​ដល់​សាធារណៈ​ជន​ទាំង​អស់ ជាពិសេស​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​សូម​ចូលរួម​វាយតម្លៃ​ដល់​បេក្ខភាព​ក្រុងកែប ដែល​បាន​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ ដូច​ការរៀបរាប់​ខាងលើ​នេះ​ផង​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.