ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

ក្រៅ​ពី​បំពេញ​តួនាទី​ភារកិច្ច​ស្នូល​របស់​ខ្លួន ក្នុងការ បង្កា ទប់ស្កាត់ និង បង្ក្រាប បទល្មើស ការពារ​សន្តិសុខ សុវត្ថិភាព​សង្គម អាវុធហត្ថ​រាជធានី​ភ្នំពេញ តែងតែ​ចែករំលែក​ក្តីស្រឡាញ់​ដល់​មនុស្ស​គ្រប់គ្នា​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ៖ នៅ​រៀងរាល់ឆ្នាំ នា​ឱកាស​ថ្ងៃបុណ្យ​នៃ​សេចក្ដីស្រឡាញ់ ថ្ងៃទី​១៤​កុម្ភ​: អាវុធហត្ថ​រាជធានី​ភ្នំពេញ​មួយ​ក្រុម ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សៀ ទីន ដែលជា​កូនប្រុស​របស់​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ក្រោក​តាំងពី​ព្រលឹម រៀបចំ​អំណោយ​លើកដាក់​លើ​រថយន្ត នាំ​ទៅ​ចែកជូន ជនទីទាល់ក្រ ចាស់ជរា​ទុរគត់​គ្មាន​ទីពឹង រស់នៅ​ក្នុង​តំបន់​ផ្សេងៗ​គ្នា ក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ ព្រម​ជាមួយ​ការសួរសុខទុក្ខ​ពួក​គាត់​ដោយ​មនោសញ្ចេតនា​នៃ​ការគោរព​ស្រឡាញ់​។​

​ក្រៅ​ពី​បំពេញ​តួនាទី​ភារកិច្ច​ស្នូល​របស់​ខ្លួន ក្នុងការ បង្កា ទប់ស្កាត់ និង បង្ក្រាប បទល្មើស ការពារ​សន្តិសុខ សុវត្ថិភាព​សង្គម អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​តែងតែ​ឆ្លៀត​ចូល​រួម ផ្សារភ្ជាប់​មនោសញ្ចេតនា ជួយ​ដល់​ពលរដ្ឋ ជា​ញឹកញាប់ ប្រកប​ដោយ​ភាព ស្និត​ស្នាល​កក់ក្តៅ បង្កប់​នូវ​សេចក្តីស្រឡាញ់​យ៉ាង​ទូលំទូលាយ​។​

​ក្នុង​គ្រួសារ​នី​មួយៗ​ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទៅដល់ ទទួលបាន​នូវ ថវិកា​ចំនួន​២០​ម៉ឺន​រៀល​, ចាន​ស្រាក់​១​ឈុត មាន​ដាក់​បាយ​ម្ហូប​ពេញ​, ស្លាបព្រា​សម​១​ឈុត​, អង្ករ​៣០​គី​ឡូ​, ទឹក​សុទ្ធ​ដប​ធំ​១​កែស​, ទឹកស៊ីអ៊ីវ​១​យួរ​, មី​២​កែស​, ត្រីងៀត​១​គី​ឡូ​, សាច់ក្រក​១​គី​ឡូ​, ទឹកដោះគោឆៅ​មួយ​យួរ​, ទឹកដោះគោ​ខាប់ ៤​កំប៉ុង​, ច្រាស់ដូស​ធ្មេញ​៥​ដើម​, ថ្នាំដូស​ធ្មេញ​៥​ប្រអប់​, សាប៊ូ​ដុស​ខ្លួន​១០​ដុំ​, ថ្នាំ​ដាក់​ភ្នែក​២​ដប​, អាល់កុល​លាងដៃ​ដប​តូច​និង​ធំ ១​ឈុត​, មុង​១, ភួយ​១, ក្រ​ម៉ា​១, សា​រ៉ុង​១, និង ម៉ាស​២​ប្រអប់ មិន​ត្រឹម​ប៉ុណ្ណោះ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បន្ថែម​នូវ​រទេះរុញ​ចំនួន​០៥ ជូន​ដល់​លោកតា​លោកយាយ​ដែល​ពិកា​ដើរ​ពុំ​រួច​ចំនួន​០៥​នាក់ និង​បន្ថែម​នូវ​ឈើរ​ច្រត់​ចំនួន​០៥ ជូន​ដល់​អ៊ុ​ពូ​ពិកា ០៥​នាក់​ផ្សេង​ទៀត​ផង​ដែរ​។​

​បើ​និយាយ​ដល់​ថ្ងៃ​បុណ្យ​នៃ​សេចក្ដីស្រឡាញ់ ត្រូវបាន​យុវវ័យ​ជាច្រើន​តែង​យល់ច្រលំ​ថា គឺជា​ថ្ងៃ​បុណ្យ​សម្រាប់​គូសង្សារ រហូត​ធ្វើឲ្យ​ពួក​គេ​ហ៊ាន​ប្រព្រឹត្តិ​ខុស​ប្រពៃណី​ខ្មែរ លះបង់​ខ្លួនប្រាណ ដើម្បី​តែ បញ្ជាក់​ពី​ក្តីស្រឡាញ់​ចំពោះ​គូរ​ស្នេហ៍ ដែល​ទង្វើ​ទាំងនេះ គឺជា​ការខុសឆ្គង​ទាំងស្រុង​។ អ្វី​ដែល​គួរតែ​ធ្វើ សម្រាប់​យុវវ័យ​ក៏​ដូចជា​មនុស្ស​ទូទៅ គឺ​ត្រូវ​បង្ហាញ ក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅវិញទៅមក រវាង​ឪពុកម្ដាយ​និង​កូន រវាង​បងប្អូន រវាង​មិត្តភក្តិ រវាង​មិត្ត​រួម​ការងារ និង​រវាង​ជាតិ​សាសនា ដើម្បី​លើកដម្កើង​អត្ថន័យ​នៃ​ក្ដី​ស្រឡាញ់​ដ៏​បរិសុទ្ធ មាន​ចំពោះ​មនុស្ស​គ្រប់គ្នា​ជានិច្ច​និរន្តរ៍​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.