ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ​បង្ក្រាប​ចុះ​ប្រតិបត្តិការ បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ ០១ មួយរូប ពាក់ព័ន្ធ​នឹង​ករណី​លួច​ទូរស័ព្ទដៃ និង​ថវិកា​មួយចំនួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នៅ​ថ្ងៃ​ទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលា​ម៉ោង ១៧:៤៥​នាទី នៅ​ចំណុច​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប ចុះ​ប្រតិបត្តិការ បង្ក្រាប ជនសង្ស័យ ០១ នាក់ ឈ្មោះ កែវ លីដា ភេទ​ប្រុស អាយុ ៣១ ឆ្នាំ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែល​ពាក់ព័ន្ធ​នឹង​ករណី លួច ( យក​ទូរស័ព្ទដៃ និង ប្រាក់ ) របស់​ជនរងគ្រោះ ឈ្មោះ ម៉ី អ៊ូ​ជី ភេទ​ប្រុស អាយុ ២៦ ឆ្នាំ មាន​ទីលំនៅ​ភូមិ​អញ្ចាញ សង្កាត់ អូរ​ចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី ២៨ ខែ មករា ឆ្នាំ ២០២១ វេលា​ម៉ោង ២២:៤៩ នាទី នៅ​ចំណុច​ផ្ទះ​របស់​ជនរងគ្រោះ ។

​សម្ភារៈ​បាត់បង់​មាន ៖
– ទូរស័ព្ទដៃ ម៉ាក VIVO ចំនួន ១០ គ្រឿង
– ទូរស័ព្ទដៃ​ម៉ាក OPPO ចំនួន ១៥ គ្រឿង
– ទូរស័ព្ទដៃ​ម៉ាក Realme ចំនួន ០៤ គ្រឿង
– ទូរស័ព្ទដៃ​ម៉ាក Samsung ចំនួន ០៣ គ្រឿង
– I pad ចំនួន ០១ គ្រឿង
– ទឹកអប់​ម៉ាក Versace ចំនួន ០១ ដប
– កាបូប​ម៉ាក Pedro ចំនួន ០១
– ប្រាក់​ខ្មែរ ចំនួន ៣,០០០,០០០ រៀល ( បី​លាន​រៀល )

​ក្រោម​ការសាកសួរ​របស់​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លួច​យក ទូរស័ព្ទដៃ និង ប្រាក់ របស់​ជនរងគ្រោះ​ខាងលើ​ពិតប្រាកដ​មែន ។

​វត្ថុតាង ដែល​សមត្ថកិច្ច​ដកហូត រួមមាន ៖
– ម៉ូតូ ០១ គ្រឿង ម៉ាក គឺ​វ៉ា ពណ៌ ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CL-8793
– ទូរស័ព្ទដៃ​ម៉ាក Iphone ១២ pro max ពណ៌ ខៀវ ០១ គ្រឿង
– លោហធាតុ​ពណ៌​លឿង ( ចិញ្ជៀន ) ដាំ​ត្បូង​ពណ៌​ស ថ្លា​ចំនួន ០៣ វង់
– នាឡិកាដៃ​ចំនួន ០២ គ្រឿង

​បច្ចុប្បន្ន ការិយាល័យ​ជំនាញ​កំពុងតែ​ធ្វើ​ការកសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

​គួរបញ្ជាក់​ថា ដោយ​អនុវត្តន៍​តាម​ការណែនាំ​បញ្ជា​ផ្ទាល់ ពី​ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​លោក វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​មាន​ការសម្របសម្រួល​ទៅ​លើ​នីតិវិធី​ពី ឯកឧត្ដម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.