ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

​សព​វរសេនីយ៍ឯក សេង ឈៀង មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ត្រូវ​បាន​បូជា​តាម​គន្លង​ព្រះពុទ្ធសាសនា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ កាលពី​ព្រឹក​ថ្ងៃទី​១៣ នៃ​កុម្ភៈ ឆ្នាំ​២០២១ សព​លោក​វរសេនីយ៍ឯក សេង ឈៀង មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ត្រូវ​បាន​បូជា​តាម​គន្លង​ព្រះពុទ្ធសាសនា នៅ​គេហដ្ឋាន​ស្ថិតក្នុង​ក្រុម​ទី​៥ ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ក្រោយ​ទទួលមរណភាព ដោយសារ​ជំងឺ​គាំងបេះដូង​។​

​ពិធី​បូជាសព​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព នាយ​ឧត្ដមសេនីយ៍ តេង ឈួន រដ្ឋលេខាធិការ ក្រសួង​ការពារជាតិ ត្រូវជា​ឪពុកមា​, លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​លោក ឃ្លាំង ហួត ជំនួយការ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​អភិបាលខណ្ឌ​ជ្រោយចង្វារ​។​

​ផ្ដើមចេញ​ពី​ជីវិត​កុមារ​ដែល​រស់​ក្នុងបន្ទុក​ឪពុក​ម្ដាយ​ក្រីក្រ ប្រឹង​ត្រដ​ង​រៀន​តាំងពី​បឋម​សិក្សា​នៅ​ក្នុង​ខេត្ត រហូត​បញ្ចប់​ការសិក្សា​នៅ​ភ្នំពេញ លោក​បាន​ចូល​បម្រើ​ក្នុង​កងរាជអាវុធហត្ថ និង​បាន​ឆ្លងកាត់​ការងារ ជា​សមាជិក វរ​ថ្មើជើង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​តម្រួតយោធា ជា​គ្រូ​ភាសា​អង់គ្លេស ជា​មេបញ្ជាការរង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ឫស្សីកែវ និង​ចុងក្រោយ​ជា​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ជ្រោយចង្វារ រហូត​ដល់​ថ្ងៃ​ទទួលមរណភាព ជា​ថ្ងៃ​ចុងបញ្ចប់​នៃ​ជីវិត​របស់​លោក ។​

​គួរ​ជម្រាប​ថា លោក​វរសេនីយ៍ឯក សេង ឈៀង ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ដែល​មាន​ការទទួលខុសត្រូវ​លើ​ការបំពេញ​ភារកិច្ច​ការ​ងារ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ព្រមទាំង​មាន​ទំនាក់ទំនង​ល្អ​ប្រសើរ​ជាមួយ​អាជ្ញាធរ និង​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​នៅ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ​។

​ក្នុងនាម​ជា​មេបញ្ជាការ លោក សេង ឈៀង បាន​ដឹកនាំ​អង្គភាព​អាវុធហត្ថ​ខណ្ឌ​ចូលរួម​រួម​យ៉ាង​សកម្ម​ក្នុង​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​បង្ក្រាប​បទល្មើស​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.