ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

​បែកធ្លាយ​មេ​ឈ្មួញ​ឈ្មោះ​ចាន់ណា​រកស៊ី​បទល្មើស​ព្រៃឈើ​ចិញ្ចឹម​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប​ចាក់គ្រឹះ​ដុះ​ស្លែ​ជា​យូរ​ឆ្នាំ​មកហើយ ជា​ដៃស្ដាំ​របស់លោក​ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប នៅក្រោម​វាំងនន​ខ្មៅ​បាំង​ពីក្រោយ​ខ្នង បង្ក្រាប​មិន​ដែល​បាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ជាក់ស្ដែង​កាលពី ថ្ងៃទី​០៤ ខែ​កុម្ភ​: ឆ្នាំ​២០២១ រថយន្ត​យី​ឌុប​ដឹក​ឈើ​របស់​មេ​ឈ្មួញ​ដែល​មានឈ្មោះ​ចាន់ណា​បាន​បែក​ប្រអប់លេខ​ហើយ​យក​ទៅ​ចត​ជិត​កន្លែង​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្វាយ​លើ​យ៉ាង​ស្ងាត់ស្ងៀម​បិត​ជិត​ដោយ​មាន​វាំងនន​ខ្មៅ​បាំង​នៅ​ពីក្រោយ​ខ្នង បងប្អូន​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​នៅក្នុង​ខេត្ត​សៀមរាប​ក៏​ដូច​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ស្រុក​ស្វាយ​លើ​បាន​ឃើញ​ទង្វើ​បែប​នេះ​ពួកគាត់​នាំគ្នា​រិះគន់ថា តើ​មេ​ឈ្មួញ​ឈ្មោះ​ចាន់ណា​នេះ​មាន​ខ្នង​ធំ​ប៉ុណ្ណា​ទៅ​ ​បានជា​រកស៊ី​បទល្មើស​ព្រៃឈើ​ឡើង​ចាក់គ្រឹះ​ដុះ​ស្លែ រាប់​ឆ្នាំ​មក​ហើយ​មិន​ដែល​ឃើញ​សមត្ថកិច្ច​និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ណា បង្ក្រាប​បាន​ឡើយ ល្បិចកល​របស់​មេ​ឈ្មួញ​នេះ​បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​មន្ត្រីរាជការ​ដែល​ស្នេហា​លើ​វិស័យ​ព្រៃឈើ​មួយចំនួន​គឺ​ដឹង​ពី​ល្បិចកល​របស់​មេ​ឈ្មួញ​ឈ្មោះ​ចាន់ណា កន្លងមក​ថា​មាន​វាំងនន​ខ្មៅ​បាំង​នៅ​ពីក្រោយ​ខ្នង​យ៉ាងណា​នោះ​ហើយ​

​ក៏ប៉ុន្តែ​យ៉ាងណាមិញ​ប្រជាពលរដ្ឋ​ព្រមទាំង​មន្ត្រីរាជការ​ដែល​ស្នេហា​ទៅលើ​ធនធាន​ធម្មជាតិ​ស្នើសុំ​ឱ្យ​ឯកឧត្តម​ទៀ សីហា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​សូម​ស្ទូច​ឱ្យ​ឯកឧត្តម​មេត្តា ដាក់​ការស៊ើបអង្កេត​មកលើ​មេ​ឈ្មួញ​ដែល​មាន​ឈ្មោះ​ចាន់ណា​ជាមួយ​នឹង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នៅ​ក្នុង​ខេត្ត​សៀមរាប​ផង​ទាន តាំងពី​ដើម​រហូត​មក​ដល់​សព្វថ្ងៃ​នេះ​រាប់​ឆ្នាំ​ហើយ​ដែល​មេ​ឈ្មួញ​រូបនេះ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​បាន​សហកា​រ​គ្នា​ដើរ​ផ្លូវ​តែមួយ ដើម្បី​បំផ្លាញ​ធនធានធម្មជាតិ ។​
​នេះ​ព័ត៌មាន​បឋម​លំអិត​ពេល​ក្រោយ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.