ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

​អភិបាលខេត្ត​ប៉ៃលិន​ដាក់​ឧបករណ៍​ហាត់ប្រាណ​ចំនួន​១៥​ឈុត ត្រូវ​ដំឡើង​នៅលើ​សួន​កុមារ​មុខ​សាលាខេត្ត ងាយស្រួល​ឱ្យ​ពលរដ្ឋ​ហាត់ប្រាណ​ដោយ​សេរី ដើម្បី​សុខភាព​រឹងមាំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​) ៖ ពេល​នេះ​អ្វីដែល​គួរឱ្យ​កត់សម្គាល់​នោះ គឺ​ទិដ្ឋភាព​នៅ​លើ​សួន​កុមារ កាន់តែ​ទាក់ទាញ ប្លែក​ភ្នែក និង​ចាប់អារម្មណ៍​ខ្លាំង​ជាង​មុន ខណ​:​ពេល​អាជ្ញាធរខេត្ត ដឹកនាំ​ដោយ​ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បាន​ដឹកនាំ​ក្រុមការងារ​រៀបចំ​ដាក់តាំង​ឧបករណ៍​ហាត់ប្រាណ​ចំនួន​១៥​ឈុត ២​កន្លែង (​នៅ​សួន​កុមារ​១​កន្លែង និង​នៅ​ចំណុច​ស្តេច​កន​១​កន្លែង​) ។

​ហេតុការណ៍​រៀបចំ​ដាក់តាំង​ឧបករណ៍​ហាត់ប្រាណ​នេះ បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែ​កុម្ភ​: ឆ្នាំ​២០២១ ស្ថិតនៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន និង​នៅក្នុង​ភូមិ​អូរ​បេង ឃុំ​ស្ទឹង កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

​ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បាន​មាន ប្រសាសន៍ថា ៖ ឧបករណ៍​ហាត់ប្រាណ ដែល​រៀបចំ​ដាក់​តាំង​នៅ​លើ​សួន​កុមារ និង​នៅ​ទីធ្លា​ស្តេច​កន​នេះ មាន​ចំនួន​១៥​ឈុត ដែល​ក្នុងនោះ​មាន​ឧបករណ៍​សម្រាប់​បង្វិល​ចង្កេះ បង្វិល​ចលនា​ដៃ ចលនា​ជើង ដើម្បី​ឱ្យ​សរសៃ​ក្នុង​រូបរាងកាយ មាន​ដំណើរការ​ស្រួល បញ្ចេញ​ញើស បំបាត់​ជាតិពុល​គីមី​មួយ​ចំនួន​ក្នុង​ខ្លួន​ផងដែរ ។ ឯកឧត្តម បាន​បន្តទៀតថា អ្នក​ពិការ​ដៃ ជើង ក៏​អាច​ចូល​ហាត់ប្រាណ​បានដែរ ព្រោះ​មាន​ឧបករណ៍ សម្រាប់​យោល​ទៅមុខ យោល​ទៅក្រោយ ចំហៀង និង​ឡើង​ចុះ​បាន​មួយ​កំប្លេ​តែម្តង ។​

លើសពីនេះ ឧបករណ៍​ហាត់ប្រាណ​ទាំងនេះ មាន​តម្លៃ​ខ្ពស់​គួរសម​ដែរ ដោយ​លោក​ជំទាវ​កុម្មង់​ទិញ​ដោយ​ថវិកា​ផ្ទាល់ខ្លួន មកពី​ប្រទេស​ថៃ សម្រាប់​ដាក់​ឱ្យ​ពុក​ម៉ែ​បងប្អូន សម្រាប់​ទំនេរ​ពី​ការងារ​នា​ពេល​ល្ងាចៗ ឬ​ពេល​ណា​ក៏​បាន​ដែរ ដោយ​ចូល​មក​លេង​កម្សាន្ត នាំគ្នា​ហាត់ប្រាណ ដើម្បី​សុខភាព ព្រោះ​បច្ចុប្បន្ននេះ យើង​តែង​ជួបប្រទះ​នឹង​បញ្ហា​សុខភាព ឈឺ​ចុក​រោយ​ឆ្អឹងខ្នង ចង្កេះ បណ្តាលមកពី​សារធាតុ​គីមី​ផ្សេងៗ ក្នុង​ខ្លួន ។​

ឯកឧត្តម ក៏​មាន​សំណូមពរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ប៉ៃលិន កុំ​ភ្លេច​នាំគ្នា​ទៅ​ហាត់ប្រាណ ដោយ​ឥតគិតថ្លៃ តែ​ក៏​សូម​ចូលរួម​ថែរក្សា​ឧបករណ៍​ទាំងនេះ ឱ្យ​បាន​គង់ វង្ស​ឋិតឋេរ​យូរអង្វែង តកូនតចៅ​ជំនាន់​ក្រោយ​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.