ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

អណ្ដូង​ទឹកស្អាត​និង​កន្លែង​លាងដៃ​ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​សិស្ស​និង​គ្រូ​ប្រើប្រាស់​ដើម្បី​រក្សា​សុខ​ភាព និង​អនាម័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ សមិទ្ធផល​អណ្ដូងទឹក​ស្អាត និង​កន្លែង​លាង​សម្អាត​ដៃ ដែលជា​អំណោយ​មនុស្សធម៌​របស់​កាកបាទ​ក្រហម​ក​កម្ពុ​ជា ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​សិស្សានុសិស្ស និង​គ្រូ​នៅ​សាលា​បឋមសិក្សា​រលួស ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត ប្រើប្រាស់​ដើម្បី​ថែរក្សា​សុខភាព អនាម័យ ពិសេស​ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​។

​មានប្រសាសន៍​សំណេះសំណាល​នៅក្នុង​ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​សមិទ្ធផល​អណ្តូង​ទឹកស្អាត និង​កន្លែង​លាង​សម្អាត​ដៃ ដែលជា​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត ជូន​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​នៅ​សាលាបឋមសិក្សា​រលួស ស្ថិតក្នុង​ភូមិ​រលួស ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​កុម្ភៈ​ឆ្នាំ ២០២១ លោកស្រី​លាង ហៃ ជាវ​តា​យ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា តំណាង​ឯកឧត្តម ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​និង​ជា​អភិបាលខេត្ត បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​ការសួរសុខទុក្ខ របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់ លោកគ្រូ អ្នកគ្រូ និង​កុមារ​តូចៗ ដែល​ជា​សិស្សានុសិស្ស​ទាំងអស់​ជាទី​នឹករលឹក ដែល​ជានិច្ចកាល​សម្តេច​កត្តិ​ព្រឹទ្ធ​បណ្ឌិត​តែង​បាន​យកចិត្ត​ទុកដាក់​ខ្ពស់ ពី​សុខទុក្ខ​រាល់​បញ្ហា​នានា​របស់​ប្រជាពលរដ្ឋ​ទូទៅ ពិសេស​ការ​ផ្ដាំផ្ញើ​ដល់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ទាំងអស់​នៅ​ឱកាស​នោះ ឲ្យ​បន្ត​មាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​បញ្ហា​ថែរក្សា​អនាម័យ គិតគូរ​ថែទាំ​សុខភាព ឱ្យបាន​កាន់តែ​ល្អប្រសើរ​ថែម​ទៀត​។​ដូច​ជា​ការ​ពិសា​ទឹក​ដាំ​ពុះ លាង​សម្អាត​ដៃ​និង​សាប៊ូ​ឱ្យបាន​ស្អាត​ញឹកញាប់​ជាប្រចាំ​មុន​ពេល​បរិភោគ​អាហារ ដើម្បី​បង្ការ​ជំងឺ​ផ្សេងៗ ហើយ​រឹតតែ​ពិសេស​ទៅទៀត​នោះ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​និង​ចូលរួម​ក្នុង​ការបង្ការ​ទប់ស្កាត់ ជំងឺ​កូវី​ស​១៩​ផងដែរ​។

​លោកស្រី លាង ហៃ ជាវ​តា​យ ក៏​បាន​ជំរុញ លើកទឹកចិត្ត​ដល់​លោកគ្រូ អ្នកគ្រូ បន្ត​យកចិត្តទុកដាក់​ខិតខំ​អប់រំ​បណ្តុះបណ្តាល​ធនធានមនុស្ស​ដែល​ជា​កុមារ ពី​វ័យក្មេង​ឲ្យបាន​កាន់តែ​ល្អ និង​មាន​គុណភាព ព្រោះ​កុមារ​ជា​ទំពាំង​ស្នង​ឬ​ស្សី ជា​មូលដ្ឋាន​សម្រាប់​ការអភិវឌ្ឍ​និង​ជា​អនាគត​ដ៏​បវរ​របស់​ប្រទេសជាតិ​។ ចំណែក​ឯ​សិស្សានុសិស្ស ក៏​ត្រូវ​ខិខំ​រៀនសូត្រ​ស្តាប់​ដំបូន្មាន​ឳ​ពុក​ម្តាយ និង​លោកគ្រូ​អ្នកគ្រូ ដើម្បី​ក្លាយខ្លួនជា​អ្នក​ស្នង​ប្រទេសជាតិ ក៏​ល្អ​សម្រាប់​អនាគត​ប្រទេស​ជាតិ​ផង​ដែរ ។

​ជាមួយ​ឱកាស​នោះ លោកស្រី​ក៏​បាន​លើកទឹកចិត្ត​ដល់​លោកគ្រូ អ្នកគ្រូ និង​សិស្ស សូម​ចូលរួម​ប្រើប្រាស់​សន្សំសំចៃ​ទឹក ទាំង​នៅក្នុង​និង​ក្រៅ​សាលា ដើម្បី​ឆ្លើយតប​តាម​ការណែនាំ និង​អំពាវនាវ​របស់​រាជរដ្ឋាភិបាល ក្នុង​ការបង្ការ ការខ្វះខាត​ទឹក​ប្រើប្រាស់ ពេល​ជួប​គ្រោះរាំងស្ងួត​ដោយសារ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ និង​ចូលរួម​ថែរក្សា​អណ្តូង​ទឹកស្អាត​នេះ​ឲ្យបាន​ប្រើប្រាស់​យូរអង្វែង​។​

​ក្នុងឱកាស​នោះ​ក៏បាន​ផ្តល់​អំណោយ​​រួម​មាន​សៀវភៅសរសេរ ប៊ិច ខ្មៅ​ដៃ និង​ថវិកា​មួយចំនួន​ជូន​ដល់​សិស្សានុសិស្ស ចំនួន ២៦៣​នាក់​និង​ថវិកា​មួយចំនួន​ទៀត​ដល់​លោកគ្រូ​អ្នកគ្រូ ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.