ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

ឯកឧត្តម រដ្ឋមន្ត្រី វង សូ​ត បញ្ជាក់ថា សម្រាប់​ឆ្នាំ​២០២០ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​ការឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ​អនុវត្ត​បាន​ល្អ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​ត​យុទ្ធជន និង​យុវនីតិសម្បទា បាន​វាយតម្លៃ​ថា កម្មវិធី​គាំពារ​សង្គម​រួមមាន កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ និង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ បាន​អនុវត្ត​យ៉ាង​ល្អ​ប្រសើរ​សម្រាប់​ឆ្នាំ ២០២០​កន្លងទៅ​។​

​រដ្ឋមន្ត្រី បានបញ្ជាក់​ថា កម្មវិធី​សាច់​ឧបត្ថម្ភ​ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ បាន​ចាប់ផ្ដើម​តាំងពី​ខែ មិថុនា​ឆ្នាំ ២០១៩ មក​ម្លេះ ដោយ​គិត​ត្រឹម​ថ្ងៃ​ទី ១៩​ខែ​មករា ឆ្នាំ​២០២១​ទើប​កន្លងផុត​ទៅ​នេះ មាន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ជាង ១៧​ម៉ឺន​នាក់ បាន​ទទួល​ផល​ពី​កម្មវិធី​នេះ ដោយ​គិត​ជា​ថវិការ​ដែល​រាជរដ្ឋាភិបាល​ចំណាយ​សរុប​ប្រមាណ ១០​លាន​ដុល្លារ​។​

​សេចក្តីរាយការណ៍​បានអោយដឹង​ទៀត​ថា សម្រាប់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ គឺ​អនុវត្ត​បាន​ចំនួន ៣​ជុំ​រួចមកហើយ ដោយ​ក្នុង ៣​ជុំ​កន្លង​ទៅ​នោះ រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជាង ២០០​លាន​ដុល្លារ​។ បច្ចុប្បន្ន​រាជរដ្ឋាភិបាល​ក៏​កំពុង​បន្ត​ការឧបត្ថម្ភ សាច់ប្រាក់​ក្នុង​ជុំ​ទី ៤ ដែល​មាន​រយៈពេល ៣​ខែ ចាប់ពី​ខែ មករា ដល់​ខែ មីនា​ឆ្នាំ​២០២១​ខាងមុខ​។​

​សម្រាប់​ការឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ក្នុង​ខែ មករា ឆ្នាំ​២០២១​នេះ មាន​គ្រួសារ​ក្រីក្រ​សរុប​ជាង ៧១​ម៉ឺន​គ្រួសារ គិត​ជា​សមាជិក​ចំនួន​ជាង ២​លាន​៨​សែន​នាក់ និង​គ្រោង​ចំណាយ​ថវិកា​ជាង ៣២​លាន​ដុល្លារ​។​

​លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម បានបញ្ជាក់​ថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​ទៅ​ពេលអនាគត រី​ឯ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ក្នុងកំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ កូវី​ដ​១៩​វិញ ពុំទាន់​មាន​ការសម្រេច​ណាមួយ​ថា ត្រូវ​បន្ត រឺ​មិន​បន្ត​ក្រោយ​បញ្ចប់​ជុំ​ទី ៤ នៅ​ខែ មីនា ឆ្នាំ ២០២១​នោះទេ ។ ការអនុវត្ត​កម្មវិធី​គាំពារ​សង្គម​ទាំង​ពីរ​ក្នុង​ឆ្នាំ ២០២០​កន្លងទៅនេះ គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អ្នកអនុវត្ត និង​អ្នកទទួលផល សុទ្ធតែ​អនុវត្ត​បាន​ល្អប្រសើរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.