ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់​បន្ទប់ទឹក​សាធារណៈ ស្ថិត​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​អូរ​ឈើទាល ២ អូរត្រេះ​១ អូរត្រេះ​២ និង​ឆ្នេរ​ពយ​ជំទាវ​ម៉ៅ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ព្រះសីហនុ ៖ នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​៣១ ខែ​មករា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព នៃ​ការសាងសង់​បន្ទប់ទឹក​សាធារណៈ ស្ថិត​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​អូរ​ឈើទាល ២ អូរត្រេះ​១ អូរត្រេះ​២ និង​ឆ្នេរ​ពយ​ជំទាវ​ម៉ៅ​។ ក្នុង​ការចុះពិនិត្យ​នោះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ក៏​បាន​ជំរុញ​ក្រុម​ការងារ​ជំនាញ​នី​មួយៗ ត្រូវ​បង្កើន​ការសាងសង់ និង​ធ្វើ​តាម​លក្ខណៈ​បច្ចេកទេស សម្រេច​ឲ្យបាន​តាម​ផែនការ​ដែល​បាន​គ្រោងទុក ។

​ឯកឧត្តម​អភិបាលខេត្ត​បានបញ្ជាក់​ថា បន្ទប់ទឹក សាធារណ​: ទាំង​៩ នៅ​បណ្ដោយ​ឆ្នេរ ក្នុង​ក្រុង​ព្រះសីហនុ ក្រោម​គោលនយោបាយ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន កំពុង​ដំណើរការ​ក្នុង​យ៉ាង​ល្អ ហើយ​សម្រាប់​ចូលឆ្នាំ​ខ្មែរ​២០២១​ខាងមុខនេះ នឹង​បាន​ដាក់ជូន​សា​ធាណ​:​ជន ប្រើប្រាស់​ហើយ​។

​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​បន្ត​ចុះទៅ​មើល​ក្រុម​ជាង ដែល​កំពុង​តម្លើង​ភ្លើង​បំភ្លឺ នៅ​ជុំវិញ​គល់​ដើមឈើ​ចាំ​ស្នេហ៍ ដើម្បីឲ្យ​មាន​សោភ័ណ្ឌភាព​កាន់ តែ​ស្រស់ស្អាត​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​ចូលចិត្ត​មក​លេង​កំសាន្ត និង​ថតរូប​ទុក​ជា​អនុ​ស្សវ​រីយ៍​ផងដែរ​។

​សូម​ជម្រាប​ជូន​ថា គិត​ត្រឹម​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ ២០២១ ការងារ​សាងសង់​បន្ទប់ទឹក​សាធារណៈ​ទាំង ៩​ទីតាំង នៅតាម​បណ្តោយ ឆ្នេរ​អូរ​ឈើទាល ឆ្នេរ​អូរត្រេះ និង​ឆ្នេរ​ពយ​ជំទាវ​ម៉ៅ និង​មាន​ចំនួន​៤​ក្រុមហ៊ុន សំរេច​បាន​ដូច​ខាងក្រោម​៖
១-​ក្រុមហ៊ុន ពិស្ណុ​ការ
២-​ក្រុមហ៊ុន ហេង សម្បត្តិ​
៣-​ក្រុមហ៊ុន វី​ធី​
៤-​កងវិស្វកម្ម​ក្រសួងមហាផ្ទៃ​
​សរុប​ការវាយតម្លៃ​ជារួមៈ​ការងារ​បន្ទប់ទឹក​ទាំង ៩ ទីតាំង សម្រេច​បាន​ប្រមាណ ៣៥.១% នៃ​ការងារ​ទាំងអស់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.