ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

​យុវតី​ម្នាក់​បាន​បាត់​ខ្លួន​ដោយ​មិន​ដឹង​មូលហេតុ​នៅ​ខេត្ត​ប៉ៃលិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖  បើ​តាម​មន្ត្រី​នគរបាល​ស្នងការ​ខេត្ត​ប៉ៃលិន បានឲ្យដឹងថា យុវវ័យ​ម្នាក់ បាន​បាត់​ខ្លួន ដោយ​មិន​ដឹង​មូលហេតុ ខណៈ​ឪពុកម្តាយ និង​សាច់ញាតិ​កំពុងតែ​ព្រួយបារម្ភ​យ៉ា ង​ខ្លាំង ដោយ​ទូរស័ព្ទ​ក៏​អត់​ចូល សួរ​គេឯង​នៅ​ក្នុងភូមិ​ក៏​មិនដឹង​តំរុយ​អ្វី​ទាំងអស់ ។

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា យុវតី​រូបនោះ​មាន ឈ្មោះ ញ៉ម ស្រី​ណា មាន​អាយុ​១៦​ឆ្នាំ មុខរបរ​ជា​អ្នក​ចែក​បៀរ​នៅ​កាស៊ីណូ​ហ្ស៊ី​ហ្សា​(Flamingo) មាន​ទីតាំង​ស្ថិតនៅ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ស្នាក់នៅ​ភូមិ​ឃុំ​ខាងលើ ។​

​ប្រភព​បន្តទៀតថា ហេតុការណ៍​បាត់​ខ្លួន​ក្មេងស្រី​ម្នាក់នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧ និង​០០​នាទី​យប់ ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៦ កន្លងទៅនេះ ដោយ​ករណី​នេះ កាលពី​ថ្ងៃ​២២ និង​២៣ ខែកក្កដា ក្រុមគ្រួសារ បាន​ទូរស័ព្ទ​ចូល​ដែរ តែ​ពុំ​មាន​អ្នក​ទទួល​នោះ​ឡើយ លុះ​រហូត​មក​ដល់​វេលា​ម៉ោង​៣:០០​នាទី​រសៀល ថ្ងៃ​២៤ ខែកក្កដា​នេះ ខាងលើ​ឱ​ពុក​នារី​រងគ្រោះ ឈ្មោះ ណ​ម ពេទ្យ មាន​ទីលំនៅ​បច្ចុប្បន្ន​ជាមួយគ្នា បាន​សម្រេច​ចិត្ត​ទៅ​ដាក់​ដាក់ពាក្យ បណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្ទឹង​កាច់ ដើម្បី​ឱ្យជួយ​ស្រាវជ្រាវ​អន្តរាគមន៍​ដែរ តែ​រហូត មកដល់ពេលនេះ​មិនទាន់​មាន​តំរុយ​ណាមួយ​នៅឡើយ​ទេ ។

​បើ​តាម​លោក ជុំ វឿន នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ស្ទឹង​កាច់ បានបញ្ជាក់ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​កក្ត​ដា នេះ​ថា ក្មេងស្រី ដែល​បាន​បាត់​ខ្លួន​នេះ នៅ​មិនទាន់ រក​ឃើញ​នៅឡើយ​ទេ ដោ យ​នៅ​យប់​ថ្ងៃ​កើតហេតុ នាង​បាន​ចេញពី​កាស៊ីណូ​ខាងលើ​មក​ក្រៅ​ខាង​មុខ​ផ្លូវ​ជាតិ​ក្បែរ​ច្រក​ទ្វារ អន្តរជាតិ​ព្រំ ហើយ​ក៏​ស្រាប់តែ​បាត់​ខ្លួន​តែម្តង ។ លោក​បញ្ជាក់ទៀតថា រហូតមកដល់​ពេល នេះ​សមត្ថកិច្ច​ប៉ុស្តិ៍​កំពុង​តែ​តាម​ស៊ើប​មើល​អំពី​បញ្ហា​មួយ​នេះ ដោយ​ពេល​នេះ​ខាង​លោក​កំពុង ជាប់រវល់​ប្រជុំ ហើយ​នៅ​ថ្ងៃស្អែក​នឹង​បន្ត​ធ្វើ​រឿង​មួយ​នេះ​ទៀត ខណៈ​ដែល​ឪពុក​ម្តាយ​នារី​រង គ្រោះ​ទើបតែ​ដាក់​ពាក្យបណ្តឹង​មក​លោក​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ដែរ ៕
​ដោយ ៖ នីយ៉ា​

 

 

IMG-20160726-WA0062 IMG-20160726-WA0060

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.