ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១៧​គ្រួសារ ទទួល​អំណោយ​មនុស្សធម៌​ពី​រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន​៖ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៦ កន្លងទៅនេះ នៅក្នុង​បរិវេណ​សាលាបឋមសិក្សា​អូរ​រអិល ក្នុង​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ មាន​រៀបចំ​កម្មវិធី​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១៧​គ្រួសារ នៅ​ក្រោម​អធិបតីភាព​លោកស្រី ជា លាភ អភិបាលរង​ខេត្ត អមដំណើរ​ដោយ​ព្រះគ្រូ សាន់ លី ព្រះ​មេគណ​គណៈធម្មយុត្តិកនិកាយ​ខេត្ត និង​ជា​ប្រធាន​មូលិនិធិ ,​ព្រះគ្រូ​ចៅអធិការ​វត្ត​អូរ​រអិល​, លោក សុខ សា​ធី​ម ប្រធាន​មន្ទី​រពា ណិ​ជ្ជកម្ម​ខេត្ត ,​លោកស្រី ប៊ុន គឹម​ហេង អនុប្រធាន​មន្ទីរ​សង្គមកិច្ច និង​មន្ត្រីរាជការ សប្បុរសជន​មួយចំនួនទៀត ។​

​លោកស្រី ជា លាភ អភិបាលរង​ខេត្ត បានឱ្យដឹងថា អំណោយ​ដែល​ចែក​ជូន​បងប្អួន​នា​ពេល​នេះ គឺជា​ការរួម​គ្នា​រវាង​រដ្ឋបាល​សាលាខេត្ត ជាមួយ​មូលនិធិ​របស់​សប្បុរស​ជន ដឹក នាំ​ដោយ​ព្រះគ្រូ សាន់ លី ប្រធានមូលិ​ធិ និង​ជា​ព្រះ​មេគណ​គណៈធម្មយុត្តិកនិកាយ​ខេត្ត ដើម្បី​ចែក​ជូន​ដល់​បងប្អួន​ប្រជាពលរដ្ឋ ដែល​កំពុង​ជួប​ការលំបាក​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ។ លោកស្រី​បន្ត​ថា ទោះបី​អំណោយ​ទាំងនេះ មានការ​តិចតួចស្តួចស្តើង​យ៉ាងណាក្តី ក៏​វា​អាច​កាត់បន្ថយ​ការខ្វះខាតរ​បស់​បងប្អួន​បានមួយរយៈ​ខ្លី​ផងដែរ ហើយ​អំណោយ​មនុស្សធម៌​ដែល​ចែក​ដល់​ប្រជាពលរដ្ឋ រងគ្រោះ​នាពេលនេះ គឺ​មិន​បាន​ប្រកាន់ វណ្ណៈ ពណ៌​សម្បុរ ឬ​រើសអើង និន្នាការ​នយោបាយ បក្ខពួក ជាតិ​សាសន៍ អ្វី​នោះឡើយ ឲ្យ​ពួកគាត់​រងគ្រោះ គឺ​សុទ្ធតែ​ទទួលបាន​នូវ​ការឧបត្ថម្ភ​ស្មើៗ​គ្នា គ្រប់​ក្រុម​គ្រួសារ​នី​មួយៗ ។​

​លោកស្រី​ថ្លែងអំណរគុណ និង​កោត​ស​សើរ​ដល់​ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ , សប្បុរសជន​ក្នុង​និង​ក្រៅ​ខេត្ត ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​ជួយឧបត្ថម្ភ និង​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការជួយ​ប្រជាពលរដ្ឋ​យើង​នៅ​មូលដ្ឋាន ។
​ក្នុងនោះដែរ លោកស្រី ក៏បាន​សំណូមពរ​ដល់​បងប្អួន​ប្រជាពលរដ្ឋ​ថា សួ​ម​បងប្អួន​ទាំងអស់​ត្រួវជៀ ស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន កុំ​លេង​ល្បែងស៊ីសង ត្រួវ​ចេះ​ស្រលាញ់​គ្នា​ទៅវិញទៅមក បើ​យើង​វក់​នឹង​ល្បែងស៊ីសង វា​នាំ​ឱ្យ​យើង​វិនាស​អន្តរាយ​ទ្រព្យសម្បត្តិ ផ្ទះសម្បែង​ជាដើម ។ ដូច្នោះ​សូមឱ្យ​បងប្អួន​ទាំងអស់កុំ​ប្រព្រិត្ត​ខុស​ឲ្យសោះ ។ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​អំណោយ បាន​ថ្លែងអំណរគុណ ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត ក៏​ដូច​ប្រធានមូលិ​ធិ ដែល​តែងតែ​គិតគូ​ពី​ការលំបាក​របស់​ពួកគាត់ នៅតាម​មូលដ្ឋាន ពិ សេស​ពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​នាពេលនេះ ។ អំណោយ​មនុស្សធម៌ ដែល​ចែក​ជូន​ដល់ដៃ​ប្រជាពលរដ្ឋ​ក្រីក្រ និង ចាស់ជរា​ទាំងអស់​ចំនួន​១៧​គ្រួសារ រួមមាន អង្ករ​២៥​គីឡូក្រាម ចាន​ស្រាក​១ ,​បំពង់​ទឹ​កក្តៅ​១ ,​ជ្រុញ​១ ,​ឆ្នាំង​១ ,​ខ្ទះ​ឆា​១ ,​ស្កសរ​១​គឺ​ឡូ ,​ស្បែកជើង​១​គូ ,​សា​រ៉ុង​១ , ទឹកស៊ីអ៊ីវ​២​ដប ទឹកត្រី​២​ដប និង​ថវិកា​មួយចំនួនទៀត ៕
​អត្ថបទ ៖ នីយ៉ា​

 

 

IMG-20160726-WA0014 IMG-20160726-WA0012 IMG-20160726-WA0020 IMG-20160726-WA0011

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.