ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤

សម្តេច​តេជោ ហ៊ុន សែន បន្ត​ផ្តល់​ជំនួយ​១០០​លាន​រៀល ដល់​ខេត្ត​បន្ទាយមានជ័យ ទឹក​សុទ្ធ ១​ពាន់​កេស​ដល់​ខេត្ត​ប៉ៃលិន និង​ឃី​ត​ចំនួន​១​ពាន់​កញ្ចប់ ដល់​ខេត្ត​ឧត្តរមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២១​នេះ បាន​បន្ត​ផ្តល់​ជំនួយ ១០០​លាន​រៀល ថែមទៀត​ដល់​ខេត្ត​បន្ទាយមានជ័យ​, ទឹក​សុទ្ធ​១០០០​កេស​ដល់​ខេត្ត​ប៉ៃលិន និង​ឃី​ត​ចំនួន​១​ពាន់​កញ្ចប់ ដល់​ខេត្ត​ឧត្តរមានជ័យ ដើម្បី​រៀបចំ​សម្រួល​ដល់​ការធ្វើ​ចត្តា​ឡីស័​ក​របស់​ពលករ​ខ្មែរ ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​។ នេះ​បើ​តាម លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បញ្ជាក់ប្រាប់​បណ្តាញ​ព័ត៌មាន ។​

ការផ្តល់​ជំនួយ​បន្ថែម​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​រាជរដ្ឋាភិបាល បាន​សង្កេតឃើញថា មាន​ពលករ​ជា​ច្រើន ដែល​ចាកចេញ​ពី​ប្រទេស​ថៃ បាន​បន្ត​ចូល​មក​ប្រទេស​កម្ពុជា តាម​ច្រក​ខេត្ត​ទាំង​៣​នេះ​។​
​ចាប់តាំងពី​ប្រទេស​ថៃ មានការ​ផ្ទុះ​ជំងឺ​កូវី​ដ​១៩ នៅក្នុង​សហគមន៍​យ៉ាង​ខ្លាំងក្លា ក្នុង​ខេត្ត​សមុទ្រសា​ខន ដែល​ជាប់​ព្រំដែន​ជាមួយគ្នា កម្ពុជា​បាន​រកឃើញ​មាន​ពលករ​ជា​បន្តបន្ទាប់​មាន​ផ្ទុក​ជំងឺ​កូវី​ដ​១៩ ក្រោយ​ពេល​ត្រឡប់​មកពី​ប្រទេស​ថៃ​។ ឆ្លើយតប​នឹង​ស្ថានភាព​នេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ផ្ដល់​ជំនួយ​ថវិកា​ជា​បន្តបន្ទាប់​ដល់​ខេត្ត​ជាប់​ព្រំដែន​ថៃ​ទាំង ៧ ដើម្បី​រៀបចំ​ធ្វើ​ចត្តា​ឡី​ស័កដល់​ពលករ​ដែល​ត្រឡប់មក​ពី​ប្រទេស​ថៃ​។​

បើ​តាម​ក្រសួង​សុខាភិបាល​, រហូតមកដល់​ពេលនេះ មាន​ពលករ​ខ្មែរ​ចំនួន​ជិត​២​ម៉ឺន​នាក់ បាន​ត្រឡប់​ពី​ប្រទេស​ថៃ ហើយ​ត្រូវបាន​ដាក់​ឱ្យ​ធ្វើ​ចត្តា​ឡី​ស័ក នៅ​ខេត្ត​ជាប់​ព្រំដែន ក្នុងប្រទេស​កម្ពុជា​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.