ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

​អាជ្ញាធរ​ខេត្ត​ប៉ៃលិន រៀបចំ​ធ្វើ​ទិវា​ដាំ​កូនឈើ​ចំនួន​៣៥០០​ដើម នៅ​ជើងភ្នំ​យ៉ាត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ឯកឧត្តម កើត សុធា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​ថ្លែង​នៅ​កន្លែ ង​ដាំ​កូនឈើ ស្ថិត​នៅ​ចំណុច​ជើងភ្នំ​យ៉ាត ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា នេះ នា​ឱកាស​រុក្ខទិវា ០៩ ក​ក្កកដា ថា សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ទាំងអស់ ត្រូវតែ​រិត​បន្តឹង​ចំពោះ​ការកាប់បំផ្លាញ​ព្រៃឈើ​គ្រប់​ប្រភេទ​នៅលើ​ភ្នំ​ខៀវ ក៏ដូចជា​តំបន់​អភិរក្ស ផ្សេងៗ ដោយ​ត្រូវ​ចុះ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​ច្បាស់​ពី​ផលប៉ះពាល់ នៃ​ការបាត់បង់​ព្រៃឈើ ជា​ធនធាន​ធម្មជាតិ​ដ៏​សំខាន់​សម្រាប់​ទាក់ទាញ​ទឹកភ្លៀង​ស្រោចស្រព​ដាំ​ណាំ​ដាំ​ដុះ ។

​ជាមួយគ្នា​នោះ​ដែរ ឯកឧត្តម ក៏​បាន​ព្រមាន​ដល់​អ្នក​ដែល​កំពុងតែ​ហ៊ុមព័ទ្ធ​យក​ដី​ព្រៃ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​កាប់​ព្រៃ​អភិរក្ស និង​ឈុសឆាយ​ព្រៃយកដី ត្រូវ​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់ ព្រោះ​ទង្វើ​ទាំងនោះ នាំមក​នូវ​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​បង្ក​នូវ​គ្រោះ​មហន្តរាយ​រាំងស្ងួត ជា​ពិសេស​បញ្ហា​នេះ​ជា​បទល្មើស ដែល​ច្បាប់​មិន​អាច​លើកលែង​ទោស​ឲ្យ​នោះឡើយ ។​

​ជា​ចុងក្រោយ ឯកឧត្តម ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជា​ពិ​សេ ស​យុវជន ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ជួយ​ថែរក្សា និង​ដាំ​ដើមឈើ​សារជាថ្មី​ឡើងវិញ ដើម្បី​ការពារ​បរិស្ថាន និង​ជា​គម្រប​ផែនដី សំរាប់​ប្រយោជន៍​យើងទាំងអស់គ្នា ។

​ជាមួយគ្នា​នោះ​ដែរ លោក អោម វីរៈ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន បានឲ្យដឹងថា ថ្ងៃនេះ​ជា​ថ្ងៃ​ប្រារព្ធ​ពិធី​ដាំ​កូនឈើ​០៩ កក្កដា ដែល​មាន​ប្រធានបទ​«​ការដាំ​ដើមឈើ និង​ព្រៃឈើ​ជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា​» ហើយ​ការដាំ​កូនឈើ​នេះ​មាន​ចំនួន​៣៥០០​ដើម ក្នុងនោះ​មាន​កូន​ឈើ​គ្រប់​ប្រភេទ ដូចជា ត្របែក​ព្រៃ បេង នាងនួន ធ្នង់ គ្រញូង ក្ងោក ដោយ​នាំគ្នា​ដាំ​នៅលើ​ជើងភ្នំ​យ៉ាត ហើយ​សល់​ប៉ុន្មាន​ទៀត ខាង​លោក​នឹង​នាំ​គ្នា​បន្ត​ដាំ​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៥៧​ផងដែរ ។

​ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា ពួកគាត់​ពិតជា​សប្បាយ​រីករាយ​យ៉ាងខ្លាំង ខណៈ​ឃើញ​អាជ្ញាធរ​ក៏ដូចជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​ខាង​បរិស្ថាន​ចុះ​ទៅ​ធ្វើ​ពិធី​ដាំ​ដើមឈើ ។ ប៉ុន្តែ​ពួកគាត់​សំណូមពរ​ឱ្យ ខាង​សមត្ថកិច្ច​ធ្វើ​ការហាមឃាត់ និង​ទប់​ស្ងាត់​ជន​ល្មើ ស ដែល​កំពុងតែ​កាប់​បំផ្លាញ រាន​ព្រៃ​ជើងភ្នំ​ខៀវ យក​ដី​ដាំ​ដំណាំ ដែល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ជិត​ដល់​កំពូល​ហើយ ។ ពួក​គាត់​បន្ត​ទៀត​ថា ចំណែក​នៅ​ខាងលើ​ភ្នំ​ខៀវ​វិញ ដើមឈើ​ធំៗ ល្អៗ ត្រូវ​ក្រុម​ឈ្មួញ​លួច​កាប់​ដឹក​តាម​ម៉ូតូ និង​រថយន្ត​យកទៅ​លក់​តាម​សិប្បកម្ម​នានា​ក្នុង​ក្រុង​ជា រាល់ថ្ងៃ ដែល​ជា​ហេតុ​ធ្វើឱ្យ​មាន​ការបាត់បង់​ព្រៃឈើ ហើយ​ក៏​ជះ​ឥទ្ធិពល​ក្តៅ​ខ្លាំង​ឡើងៗ ធ្វើឱ្យ​ពួកគាត់​មាន​ការលំបាក​រស់នៅ​យ៉ាងខ្លាំង​ផង​ដែរ ៕
​ដោយ ៖ នីយ៉ា​

 

IMG-20160725-WA0054 IMG-20160725-WA0056 IMG-20160725-WA0052

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.