ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

​ពលរដ្ឋ​ជាង​៣០​នាក់ ក្នុងចំណោម​៤១​គ្រួសារ លើកគ្នា​ទៅ​សាលាខេត្ត សុំ​ឱ្យ​ជួយ​អន្តគ​មន៍​បើកផ្លូវ ខណៈ​ម្ចាស់​ដី​កម្មសិទ្ធិ​ថា មិន​អាច​បើកផ្លូវ​បានទេ បើក​បាន​តែ​ក្បែរ​មាត់​អូរ​ប៉ុណ្ណោះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុ​ស្រី​ជាង​៣០​នាក់ បាន​លើកគ្នា​ទៅ​តវ៉ា​នៅ មុខ​សាលាខេត្ត សុំ​ឱ្យ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន​ជួយ​អន្តរាគមន៍​ដោះស្រាយ​បើកផ្លូវ​ឯកជន​មួយកន្លែង ដើម្បី​ចូល​ផ្ទះ​របស់​ពួកគេ ខណៈ​ម្ចាស់​ដី​ថា ដី​របស់​គាត់​មាន​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ មិ ន​អាច​បើកផ្លូវ ចំ​ពាក់កណ្តាល​ដី​ឱ្យ​អ្នកភូមិ​ជិះ​ម៉ូតូ ឬ​បើកបរ​រថយន្ត​ឆ្លងកាត់​ទៅ​មក​រាល់​ថ្ងៃ​នោះ​ទេ គឺ​បើក​បាន​តែ​នៅ​ក្បែរ​មាត់​អូរ​ប្រវែង​ជាង​២​ម៉ែត្រ​ប៉ុណ្ណោះ ។​

​ហេតុការណ៍​លើកគ្នា​តវ៉ា​នៅ​មុខ​សាលាខេត្ត សុំ​ការអន្តរាគមន៍​ពី​អាជ្ញាធរ នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៦ សុំ​ឱ្យ​អភិ​បា ល​ខេត្ត​ប៉ៃលិន ជួយ​សុំ​ម្ចាស់​ដី​គេ​ឱ្យ​បើកផ្លូវ​ដើរ​នៅ​ចំណុច​ក្បែរ​មុខ​សាលា​បឋមសិក្សា​ស​ខេង​អូរ​តា​វ៉ៅ ក្នុង​ភូមិ​អូរ​តា​វ៉ៅ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

​ប្រជាពលរដ្ឋ​បានឱ្យដឹងថា រាល់ថ្ងៃ​ប្រជាពលរដ្ឋ​ចំនួន​៤១​គ្រួសារ រស់នៅ​ចំណុច​ខា ង​លើ អត់​មាន​ផ្លូវ​ចេញចូល​ទៅ​ផ្ទះ​ស្រួលបួល​នោះឡើយ ដោយសារ​ម្ចាស់​ដី​គេ​បិទ​ផ្លូវ​ចំ​ក ណ្តា​ល​ដី​មិន​ឱ្យ​ធ្វើ​ដំណើរ គឺ​បើក​តែ​នៅ​ក្បែរ​មាត់​អូរ​ប្រវែង​២​ម៉ែត្រ ឱ្យ​ចេញ​ចូល​ប៉ុណ្ណោះ ដែល​ចា​ហេតុ​ធ្វើឱ្យ​ពួកគាត់​មួយចំនួន​រអិល​កង់​ម៉ូតូ​ធ្លាក់​ចូល​ប្រឡាយ​ទឹកជា​ញឹកញាប់ ហើ យ​មិនអាច​បើកបរ​រថយន្ត​តាមផ្លូវ​កើត​នោះទេ ។ ប្រភព​បន្តទៀតថា ជាពិសេស​នៅពេលរ​ដូ វ​ប្រាំង អត់​មាន​រថយន្ត​ដឹក​ទឹក​លក់​ណាមួយ​អាច​បើកបរ​យកទៅលក់​ជូន​ពួកគាត់​បាន​ដែរ ។ លើសពីនេះ​ទៀត បើសិនជា​មាន​ករណី​គ្រោះអាសន្ន​ភ្លើង​ឆេះ​ផ្ទះ​នោះ​មិន​អាច​ឱ្យ​រថយន្ត ពន្លត់​អគ្គីភ័យ​ចូលទៅ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន​ទេ ព្រោះ​គ្មាន​ផ្លូវ ។ ដូច្នេះ ពួកគាត់​លើកគ្នា​មក​តា​វ៉ា​សុំ​ឱ្យ​អភិបាលខេត្ត​ប៉ៃលិន ជួយ​សុំ​ម្ចាស់​ដី​គេ​ឱ្យ​បើក​ផ្លូវ​ចំ​កណ្តាល ដី ព្រោះ​អី​កាលពីមុន​ត្រង់​កន្លែង​នោះ​ជា​ផ្លូវ សម្រាប់​ធ្វើដំណើរ​ចេញចូល​ទៅ​មក ។​

​ចំណែក​លោក មឿន សេង និង អ្នក ស្រី​មាស សុ​ឃីម ជា​ម្ចាស់​ដី​បានឱ្យដឹងថា ដី របស់​គាត់​ទិញ​ជា​យូរ​មក​ហើយ ថែមទាំង​មាន​ចៅសង្កាត់​អូរ​តា​វ៉ៅ និង​សុរិយោដី​បាន​ធ្វើ​ប្លង់​កម្មសិទ្ធិ​រួចរាល់​ថែមទៀត​ផង ដោយ​ពីមុន​គ្មាន​ផ្លូវ​អ្វី​នោះ​ទេ គឺ​គាត់​អាណិត​អ្នកភូមិ​បើក​ឱ្យ​ដើរ​នៅ​កណ្តាល​ដី​ប៉ុណ្ណោះ លុះ​ក្រោយមក​គាត់​បាន​លើក​ផ្ទះ​ធំ ក៏​បិទ​ផ្លូវ​កណ្តាល ។ តែ​ឱ្យ​ដើរ​នៅ​ក្បែរ​មាត់​អូរ​ដែរ គឺ​មិន​បាន​បិទ​ទាំងស្រុង​នោះឡើយ ។

​ពួក​គាត់​បន្ត​ទៀត​ថា ប្រជាពលរដ្ឋ​ទាំងនោះ​បាន​រករឿង​ប្តឹង​ទៅ​អាជ្ញាធរ​សុំ​ឱ្យ​បើកផ្លូវ​ក្នុង​ដី​របស់​គាត់​ជាច្រើនលើក​ច្រើ ន​សារ​មកហើយ តែបើ​ចង់​ឱ្យ​គាត់​បើក​ទាល់តែ​ទិញ​ដី​នោះ ដែល​មាន​ប្រវែង​ទទឹង​៣០​ម៉ែត្រ និង បណ្តោយ​៤០​ម៉ែត្រ​ក្នុង​តម្លៃ​៣​ម៉ឺន​ដុល្លារ នោះ​គាត់​នឹង​រើ​ផ្ទះ​ចេញ​ភ្លាម​ចង់​ធ្វើ​ផ្លូវ​ក៏​ធ្វើ​ចុះ  ។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ជំទាវ ជា លាភ អភិបាលរង​ខេត្ត​ប៉ៃលិន បាន​ចេញមក អន្តរាគមន៍​ឱ្យ​ដឹងថា សុំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រឡប់ទៅផ្ទះ​វិញ​សិន​ចុះ បើ​នាំ​គ្នា​ឈរ​ច្រូងច្រាង​នៅ​មុខ​សាលាខេត្ត​បែបនេះ គឺ​មើលទៅ​មិន​សមរម្យ​នោះឡើយ ។ លោក​ជំ ទាវ​បន្តទៀតថា ខាង​ខេត្ត​កំពុងតែ​ដំណើរការ ធ្វើការ​ដោះស្រាយ​ឱ្យ​ពួកគាត់​មាន​ផ្លូវ​អាចឱ្យ​ម៉ូតូ ឬ​រថយន្ត​ចេញចូល​ទៅ​ផ្ទះ​របស់​ខ្លួន​តាម​ផ្លូវ​នោះ​បាន​ស្រួល ។ ម្យ៉ាងវិញទៀត ការ​ដោះ ស្រាយ​ផ្លូវ​នោះ​មាន​ការលំបាក​យ៉ាងខ្លាំង ព្រោះ​ជា​ដី​កម្មសិទ្ធិ​ឯកជន ដូច្នេះ​បើ​គេ​បើក​ឱ្យ​ដើរ នៅ​ក្បែរ​មាត់​អូរ នោះ​យើង​មិនអាច​សុំ​គេ​ដើរ​នៅ​កណ្តាល​ដី​បាន​ឡើយ ៕
​ដោយ ៖ នីយ៉ា​

 

 

IMG-20160722-WA0049 IMG-20160722-WA0047 IMG-20160722-WA0048

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.