ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

លោក សុខ ពេញវុ​ធ អភិបាល ខណ្ឌដូនពេញ​និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌដូនពេញ បាន​នាំយក​អំណោយ មនុស្សធម៌ របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចែកជូន​ប្រជាពលរដ្ឋ ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ទាំង​១១ ក្នុង​ខណ្ឌ​ដូនពេញ ចំនួន​៤៥​គ្រួសារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​÷​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ចំនួន ៤៦ គ្រួសារ​ក្នុង​សង្កាត់​ទាំង​១១​ង្កា​ត់​ក្នុង​ខណ្ឌ​ដូនពេញ​ ​ទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហមកម្ពុជា ខណ្ឌដូនពេញ​ ​នៅ​រសៀល ថ្ងៃ ចន្ទ័ ១២​កើត​ ខែ​បុស្ស ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២១ ដើម្បី​លើកកម្ពស់​តម្លៃ​មនុស្សធម៌​របស់​មនុស្ស​ជាតិ និង​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះ​មហន្តរាយ ​លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ​និង​ជា ប្រធាន​អនុគណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ ​ខណ្ឌ ដូនពេញ បន្ទាប់​ពី​ទទួលបាន​ការរាយការណ៍​ ​ក្រុមការងារ​កាកបាទ​ក្រហម​កម្ពុជា​​សង្កាត់ ភ្លាម លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ ដូនពេញ និង​ជា​ប្រធាន – អនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌដូនពេញ ព្រមទាំង​សហការី​ចុះ​ទៅ​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​ទៅ​ផ្តល់ជូន​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ដែល​ជា​ជន​ងាយ​រងគ្រោះ ចំនួន ៤៦ គ្រួសារ សរុប​ទាំង​ស្ត្រី ទើបតែ​និង​សម្រាលកូន​រួច​។​

​នៅក្នុង​ឱកាស​នោះ​ដែរ ក្រុម​ការងារ​បាន​ពាំនាំ​នូវ​ការ​នឹករលឹក និង​ផ្តាំ​សួរសុខទុក្ខ​ពី​សំណាក់​ សម្តេច​កិតិ្ក​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា និង ឯកឧត្តម ឃួ​ង ស្រេង អភិបាល .​រាជធានី​ភ្នំពេញ និង​ជា ប្រធាន​គណ​:​ក​ម្មការ កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ រួម​និង ប្រធានកិត្តិយស​សាខា លោក សុខ ពេញវុ​ធ ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ជាន់ថ្នាក់ គ្រប់​មជ្ឈដ្ឋាន មិន​ប្រកាន់​វណ្ណ​: យស​សក្តិ ពណ៍​សម្បុរ​អ្វី​ឡើយ ថែមទាំង​បាន​ផ្តាំផ្ញើ​សូម​ឱ្យ​បងប្អូន​ថែរ​រក្សា​សុខ​ភាព​ទាំង​៣​ប្រការ​ដោយ​ហូប​ស្អាត រស់នៅ​ស្អាត បរិស្ថាន​ស្អាត ឬ​ត្រូវ​មាន​អនាម័យ និង​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​ឱ្យ​បាន​ជាប់​ជាប្រចាំ​ចូលរួម​ការពារ​ទប់ស្កាត់​មេ​រោគកូ​វីដ​១៩ ជា​ជំងឺឆ្លង​ដ៏​កាច​សាហាវ​បំផុ​តលេ​ី​ពិភពលោក ។​

​ឆ្លៀត​ឱកាស​នេះ​ផង​ដែល លោក សុខ ពេញវុ​ធ សូម​បញ្ជាក់​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​គ្រប់គ្រង​ខ្លួនឯង គ្រប់គ្រង​គ្រួសារ កូន ចៅ អោយ​ខិត្ត​ខំ​សិក្សា​ររៀនសូត្រ ខិតខំ​បង្កបង្កើត​មុខរបរ​ដោយ​ខ្លួនឯង ជាសអោយផុត ពី​គ្រឿងញៀន ល្បែង​.​និង​អ្វីៗ​ផ្សេងៗ ដែរ​ខុសច្បាប់​និង​អ្វី​ដែល​នាំអោយ​អន្តរាយ​ន៍​ដល់​ខ្លួន នឹង​ជា​ពិសេស​រួម​គ្នា​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​គ្រប់ៗ​គ្នា​ទៅ​តាម​សេចក្ដីណែនាំ​របស់​រាជរដ្ឋាភិបាល​។​
​សម្ភារៈ​ដែល​បាន​ផ្តល់ជូន​ដល់​គ្រួសារ​នី​មួយៗ​រួមមាន ៖ អង្ករ​២៥​គីឡូក្រាម ចានដែក តូច ធំ ថ្នាំ​ដុះធ្មេញ និង​ថវិកា​មួយចំនួន​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.