ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រមូលផ្តុំ​កម្លាំង គោរព​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១២​កើត ខែ​បុស្ស ឆ្នាំ​ជូត ទោ​ស័ក ពុទ្ធ​សករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២១ កម្លាំង​ក្នុង​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចូលរួម​គោរព​ទង់ជាតិ​នៃ ព្រះរាជាណាចក្រ​កម្ពុជា រៀងរាល់​ព្រឹក​ថ្ងៃ​ចន្ទ​។ ក្រោយ​ពី​គោរព​ទង់ជាតិ​រួច សមាជិក​នាយទាហាន នាយទាហានរង ទាំងអស់​បាន​ចូលរួម​ស្តាប់​នូវ​សារ​អប់រំ​របស់​ក្រសួង​សុខាភិបាល ក៏ដូចជា អនុសាសន៍​ណែនាំ​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ស្តី​ពី​វិធានការ​ទប់ស្កាត់​ជម្ងឺ​កូវី​ដ​-១៩ (Covid-19) ដោយ​ក្នុងនោះដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​ដើម្បី​ទប់ស្កាត់​ទាន់ពេលវេលា នូវ​ជម្ងឺ​កូវី​ដ​-១៩ (Covid-19) យ៉ាង​មាន​ប្រសិទ្ធភាព ដើម្បី​ឆ្លើយតប​តាម​សារ​អប់រំ​របស់​ក្រសួង​សុខាភិបាល និង​អនុសាសន៍​ណែនាំ​របស់​លោកនាយ​ឧត្តមសេនីយ៍​ផងដែរ​។ បន្ថែម​ពី​នេះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការរង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជំនួស​មុខ​ឲ្យ​លោក​ឧត្តមសេនីយ៍ឯក មេបញ្ជាការ បាន​ណែនាំ​ដល់ នាយទាហាន នាយទាហានរង ទាំងអស់ ត្រូវ​ស្មោះត្រង់​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ គោរព​ច្បាប់ គោរព​សិទ្ធមនុស្ស និង​បទបញ្ជា​ទាំងឡាយ​របស់​ថ្នាក់លើ ប្រកប​ដោយ​វិន័យ​សណ្ដាប់ធ្នាប់ ត្រៀម​ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​ដែល​បាន​កើតឡើង​ក្នុង​មូលដ្ឋាន ជា​ពិសេស​បាន​ក្រើនរំលឹក​ពី​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល ដើម្បី​បង្ការ និង​ទប់ស្កាត់​រលក​ទី​ពីរ នៃ​ការចម្លង​ជម្ងឺ​វីរុស​កូវី​ដ​-១៩ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បាន​ណែនាំ​ដល់​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវតែ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ឲ្យបាន​ខ្ជាប់ខ្ជួន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.