ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​បន្ត​របស់​គណៈកម្មាធិកា​រ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​ប៉ៃលិន ដើម្បី​ត្រៀម​បង្ការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​កើតចេញ​ពី​គ្រោះធម្មជាតិ ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​) ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២១ នៅ​សាលាខេត្ត​ប៉ៃលិន បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​បន្ត​របស់​គណៈកម្មាធិកា​រ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​ប៉ៃលិន និង​ដាក់​ចេញ​នូវ​វិធានការ​មួយចំនួន ដើម្បី​ត្រៀម​បង្ការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​កើតចេញ​ពី​គ្រោះធម្មជាតិ​នៅក្នុង​ខេត្ត ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​

​ក្រោយ​ពី​លោកជំទាវ បាន​ស្រីមុំ​អភិបាលខេត្ត​ប៉ៃលិន​បាន​អាន​របាយកាណ៍​ស្តីពី​ស្ថានភាព​ទូទៅ​នៃ​ខេត្ត​ប៉ៃលិន និង​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះធម្មជាតិ​នានា​កន្លង​មក និង​សកម្មភាព​ក្រុម​ការងារ​ទាំងអស់ ដែល​បាន​ចុះជួយ​ដល់​ពលរដ្ឋ​ទាន់ពេលវេលា​ពិសេស​គឺ​នៅពេល​ប្រជា​ពលរដ្ខ​ជួប​គ្រោះទឹកជំនន់​នា​ពេល​ថ្មីៗ​កន្លងទៅ​នេះ​និង​បាន​យក​ស្បៀងអាហារ​និង​ថវិការ​មួយចំនួន​ដែល​ជា​ជំនួយ​ដ៍​ថ្លៃថ្លា របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ទៅ​ចែក​ជូន​ពលរដ្ឋ​ដល់​លំនៅឋាន​ដើម្បី​ជួយ​សម្រាល​ទុក្ខ​លំបាក​ដល់​ពួកគាត់​។​

​ជាមួយ​គ្នា​ក្នុងនាម​ជា​សេនាធិការ​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា លើ​ការងារ​គ្រោះមហន្តរាយ​លោក​ទេសរដ្ឋមន្ត្រី គន់ គីម បាន​នាំយក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ការ​នឹករលឹក​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់​ក្នុង​ខេត្ត​ប៉ៃលិន​។​

​ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់​ដូច្នេះ​ថា «​ដើម្បី​ត្រៀម​បង្ការ និង​ឆ្លើយតបបាន​ទាន់ពេលវេលា ខេត្ត​ត្រូវ​ធ្វើ​ផែនការ​ត្រៀម​ឲ្យបាន​លម្អិត​ជាក់ស្តែង រួម​ទាំង​ការ​បម្រុង​ទីទួល​សុវត្ថិភាព មធ្យោបាយ សម្ភារៈ ការត្រៀម​បម្រុង​កម្លាំង​សម្រាប់​ជួយ​អន្តរាគមន៍ ដោយ​មាន​រៀបចំ​ហ្វឹកហាត់​ជាមុន និង​ត្រូវ​យកចិត្តទុកដាក់​បណ្តុះ​បណ្តាល​ធនធានមនុស្ស​សម្រាប់​ជួយ​សង្គ្រោះ​ជនរ​ង​គ្រោះ​ជា​ដើម​»​។​

​បើ​ទោះបីជា​យ៉ាងណា ទេសរដ្ឋមន្ត្រី គន់ គីម បាន​កោត​ស​សើរ​ចំពោះ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​ប៉ៃលិន ដែល​ក្តាប់ជាប់ និង​មាន​ផែនការ​ក្នុង​ការត្រៀម​បង្ការ និង​ឆ្លើយតប​ពេល​មាន​គ្រោះមហន្តរាយ​នា​ពេលកន្លងមក​។​

​ជាមួយគ្នា​នោះ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត ដោយ​មាន​ការគាំទ្រ​ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ សប្បុរសជន​នានា ព្រមទាំង​មាន​កិច្ចសហការ​ជាមួយ​សាខា​កាកបាទក្រហម​ខេត្ត និង​កាកបាទក្រហមកម្ពុជា​បាន​ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដល់​គ្រួសារ​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​បាន​ទាន់​ពេល​វា​លា​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.