ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

លោកជំទាវ បាន ស្រីមុំ ជួប​សំណេះសំណាល និង​ជូន​ដំណើរ​ពលករ​ម្នាក់ទៀត ទៅ​លំនៅស្ថាន ក្រោយ​ការព្យាបាល​ជាសះស្បើយ ពី​ជំងឺ កូវី​ដ ១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៨​កើត ខែ​មាឃ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ​ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០២១ ​លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ជូន​ដំណើរ​ពលករ​ម្នាក់ទៀត ទៅ​លំនៅស្ថាន​វិញ ក្រោយពី​បាន​ឆ្លង​វីរុស​កូវី​ដ​១៩ ហើយ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​ក្នុង​ការព្យាបាល រហូត​ទទួលបាន​ជា​សះស្បើយ ។​

​ក្នុងឱកាស​សំណេះសំណាល និង​ជូន​ដំណើរ​នេះ លោកជំទាវ បាន​នាំ​ការអបអរសាទរ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជូន​បងប្អូន​នា​ពេល​នេះ​ផងដែរ ។ ក្នុងនាម​លោក​ជំទាវ​ផ្ទាល់ ក៏​សំដែង​នូវ​ទឹកចិត្ត​ត្រេកអរ​ជាមួយ​បងស្រី និង​បាន​ផ្តាំផ្ញើ​ថា ទោះបី​ពេលនេះ​ប្អូនៗ​ទទួលបាន​ជា​សះស្បើ​យក្តី តែ​ពេល​ត្រឡប់ទៅផ្ទះ​វិញ ក៏​ត្រូវ​ធ្វើ​ចត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទៀត ដើម្បី​ជា​ការបង្ការ​បន្ថែម ហើយ​បើ​មាន​អា​ការៈប្រែប្រួល​ណាមួយ សូម​ប្រញាប់​ទំនាក់ទំនង​មក​ក្រុម​គ្រូពេទ្យ និង​កុំ​ភ្លេច​ញ៉ាំ​ថ្នាំ​អោយ​បាន​ទៀងទាត់​តាម​ការណែនាំ​របស់​គ្រូពេទ្យ និង​បាន​កើត​សរសើរ ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុម​គ្រូពេទ្យ​ជំនាញ ដែល​បាន​ខិតខំ​អស់​កម្លាំងកាយ​ចិត្ត លះបង់​ពេលវេលា​ទាំង​យប់​ទាំង​ថ្ងៃ ក្នុងការ​មើលថែ​អ្នកជំងឺ​យ៉ាង​យកចិត្តទុកដាក់​រហូត​បាន​ជាសះស្បើយ ។​

​លោកជំទាវ បាន​បញ្ជាក់​បន្ថែម​ជូន​បងស្រី​ថា ក្នុង​ដំណាក់កាល​ព្យាបាល​និង​ការ​ស្នាក់នៅ ហូបចុក គឺជា​ការយកចិត្តទុកដាក់​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រា​នី ហ៊ុន សែន ដោយ​មិន​ទុកអោយ​បងប្អូន​ពលករ​ខ្មែរ​យើង​ណា​ម្នាក់​ជួប​ទុក្ខលំបាក​ដោយសារ​វីរុស​កូវី​ដ​៩ ដោយ​លោក​មិន​បានដឹង និង​មិន​បាន​ដោះស្រាយ​នោះ​ឡើយ ។ លោក​បាន​ចាត់​ក្រសួង​សុខាភិបាល និង​ក្រុមគ្រូពេទ្យ​ជំនាញ ដើម្បី​ធ្វើ​ការងារ​នេះ​ជា​សមរភូមិ​មុខ បន្ទាប់​មក​កងកម្លាំង និង​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់ ការរីក​រាលដាល​វីរុស​កំណាច​នេះ​ចូល​ក្នុង​មូលដ្ឋាន ។​

​លោកជំទាវ​ក៏​បាន​ស្នើ​អោយ​បងស្រី បើ​មាន​សាច់ញាតិ​ដែល​ត្រូវ​ត្រឡប់មក​ស្រុកកំណើត​វិញ សូម​មក​តាម​សម្រួល និង​ត្រូវ​ផ្តល់​ព័ត៌មាន​ពិត ជូន​កងកម្លាំង​ការពារ និង​ក្រុមគ្រូពេទ្យ​ជំនាញ រួច​ស្ម័គ្រចិត្ត ចូល​ខ្លួន​ធ្វើ​ចត្តា​ឡីស័​ក​រយៈពេល​១៤​ថ្ងៃ ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.