ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

សួនច្បារ​មាត់​ព្រែក​កំពត​ថ្មី​ត្រូវ​កែ​លម្អ​ឲ្យ​ស្រស់ស្អាត ធំ​ទូលាយ និង​ទាក់ទាញ​ទេសចរ​ជាង​មុន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ រដ្ឋបាល​ខេត្ត​កំពត​បា​ន​នឹង​កំពុង​ពិភាក្សា លើ​គម្រោង​ពង្រីក និង​កែលម្អ​សួនច្បារ​មាត់​ព្រែក​កំពត​ថ្មី​មួយកន្លែង ដើម្បី​ទាក់ទាញ​ភ្ញៀងទេសចរ​ឲ្យមក​ក​ម្សន្ត​នៅ​ខេត្ត​កំពត​ច្រើន​ជាង​មុន​។ បើតាម​ប្រសាសន៍​របស់​ឯកឧត្តម​អភិបាល​ខេត្ត​ថា សួនច្បារ​ថ្មី​នេះ ត្រូវ​ធ្វើឲ្យ​មាន​សោ​ភណ្ឌ​ភាពស្រស់ស្អាត ធំ​ទូលាយ និង​អាច​ទាក់ទាញ​ទេសចរណ៍​ឲ្យមក​កម្សាន្ត​ខេត្ត​កំពត​កាន់តែ​ច្រើន​ជាង​មុន​។

​កំពត គឺជា​ខេត្ត​គោលដៅ​ទេសចរណ៍​មួយ​ទាក់ទាញ ក្នុង​ចំណោម​ខេត្ត​ជាប់​តំបន់​មាត់សមុទ្រ​កម្ពុជា ហើយ​ទោះ​ស្ថិតនៅ​ក្នុង​អន្តរកាលកូ​វីដ​១៩ ឆ្នាំ​២០២០​កន្លង​ទៅ​ខេត្ត​មួយ​នេះ បាន​ទទួល​ភ្ញៀវ​ទេសច​រ​មក​កម្សាន្ត​ជិត​ពីរលាន​នាក់​។ ទន្ទឹម​ឆ្នេរ​ខ្សាច់​កម្សាន្ត និង​កំពង់ផែរ​ទេសចរណ៍​អន្តរជាតិ​របស់​ខេត្ត​នេះ បាន​នឹង​កំពុង​ស្ថាបនា​ជិត​រួច រដ្ឋបាល​ខេត្ត​បាន​ផ្តួចផ្តើម​គំនិត ពិភាក្សា​លើ​គម្រោង​ពង្រីក និង​កែលម្អ​សួនច្បារ​មាត់​ព្រែក​កំពត​ថ្មី ដើម្បី​បម្រើ​ប្រយោជន៍​ច្រើនយ៉ាង ទាំង​ទាក់ទាញ​ទេសចរ​ផង និង​ដើម្បី​ការពារ​ទឹក​ជន់​លិច​ចូលក្នុង​ក្រុង​នា​រដូវវស្សា​ផង​។​

​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្ត លោក ដាញ់ សារី នៅក្នុង​កិច្ចប្រជុំ ដាក់​ឆ្លង​គម្រោង​កែលំអ​និង​ពង្រីក​សួនច្បារ​ថ្មី​មាត់​ព្រែក​កំពត កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែ​មករា​ឆ្នាំ​២០២១ បាន​ធ្វើ​បទ​បង្ហាញ​អំពី​គម្រោង​កែ​លម្អ និង​ពង្រីក​សួនច្បារ​មាត់​ព្រែក​កំពត​ថ្មី​ដែល​ស្ថិតនៅ​តាម​ដងព្រែក​កំពង់បាយ សង្កាត់​កំពង់បាយ ក្រុង​កំពត​ថា សួនច្បារ​ថ្មី​មាន​ប្រវែង​៦៣៣​ម៉ែត្រ ទទឹម​សួន​ប្រមាណ​៣៤​ម៉ែត្រ (​ពង្រីក​បន្ថែម​១៥​ម៉ែត្រ​) លាតសន្ធឹង​ពី​ខាងត្បូង​គល់​ស្ពាន​ថ្មី រហូត​ដល់​គល់​ស្ពាន​ឥន្ទធនូ​ចាស់ ។
​តាម​គំនូស​ពង្រៀង​ប្លង់​ក្នុង​បទ​បង្ហាញ សួនច្បារ​ថ្មី​នេះ មាន​រូបសំណាក​តំណាង​សួនច្បារ​ខេត្តកំពត​, ឃឿន​សួនច្បារ​ខាង​មាត់ទឹក​ត្រូវ​ធ្វើ​ឲ្យ​ខ្ពស់​ជាង​មុន និង​មាន​បង្កាន់ដៃ​ការពារ​ផង , ស្ពាន​ដើរ​ឆ្លង​ចូលទៅ​ក្នុង​ព្រែក សម្រាប់​ថត​អនុស្សាវរីយ៍ , សួន​កុមារ និង​កន្លែង​ហាត់ប្រាណ , ចំណតរថយន្ត និង​ម៉ូតូ , ផ្លូវ​សម្រាប់​ដើរ និង​រត់​ហាត់ប្រាណ​,​ផ្លូវ​សម្រាប់​ជិះ​កង់ និង​មាន​សួនច្បារ​ដាក់​បង់​សម្រាប់​អង្គុយលេង រួម​នឹង​ការដាំ​ដើមឈើ​លម្អ​សោភ័ណភាព​ផងដែរ​។​

​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​មានប្រសាសន៍ថា គម្រោង​កែ​លម្អ​និង​ពង្រីក​សួនច្បារ​ថ្មី​នេះ មាន​សារៈសំខាន់​ក្នុង​ការបម្រើ​ដល់​ផលប្រយោជន៍​សាធារណៈ ប្រជាពលរដ្ឋ​ខេត្ត​កំពត និង​ដើម្បី​បំពេញតម្រូវការ​ភ្ញៀវទេសចរ​ផង​ដែរ​។ ដូច្នេះ​ត្រូវ​ធ្វើឲ្យ​មាន​សោភ័ណ្ឌភាព​ស្រស់ស្អាត ធំ​ទូលាយ ហើយ​ទាក់ទាញ ជាង​មុន ។
​ឯកឧត្តម​សង្កត់ធ្ងន់ថា បើ​ត្រើយ​ខាងកើត​មាន​សួនច្បារ​ស្អាត ទាក់ទាញ ត្រើយ​ខាងលិច​នៅ​ទុល​មុខ​ក៏​ត្រូវតែ​រៀបចំ​ឲ្យ​ស្អាត និង​ទាក់ទាញ​ដែរ យ៉ាងហើចណាស់​ត្រូវ​មាន​ផ្លូវ​បេតុង​ជាប់​មាត់​ព្រែក​មួយ​ខ្សែ បំពាក់​ភ្លើង​បំភ្លឺ​លម្អ​មាត់​ព្រែក​។​

​ទោះជា​យ៉ាងណា​ក៏ដោយ គេ​មិន​ទាន់​ដឹងថា គម្រោង​ពង្រីក​សួនច្បារ​ថ្មី​នេះ ចំណាយ​ថវិកា​អស់​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​ការស្ថាបនា​សាងសង់​ត្រូវ​ចាប់ផ្តើម​ចុងខែ​នេះ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​មកដល់ ៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.