ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កណ្ដាល បើក​ប្រតិបត្តិការ​ត្រួតពិនិត្យ​ការនាំ​ចូល​ត្រី​តាម​ច្រកព្រំដែន ក្រោយ​ក្រសួងកសិកម្ម ប្រកាស​មិន​អនុញ្ញាត​ការនាំ​ចូល​ត្រី​ចំនួន​៤​ប្រភេទ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កណ្ដាល​) ៖ បន្ទាប់​ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្ដីប្រកាស​ក្នុង​ការហាមឃាត់​មិនឲ្យ​មាន​ការនាំចូល​ត្រី​ចំនួន​៤​ប្រភេទ ដើម្បី​ស្ដារ​លើកកម្ពស់​វារីវប្បកម្ម​នៅក្នុង​ស្រុក​, ខណ្ឌ​រដ្ឋបាល​ជលផល ខេត្ត​កណ្ដាល បាន​ដឹកនាំ​ដោយ​លោក ហេង សុភា​រិទ្ធិ បាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​កោះធំ និង​កម្លាំង​ចម្រុះ​នានា​បាន​បើក​ប្រតិបត្តិការ ក្នុង​ការត្រួតពិនិត្យ​ការនាំ​ចូល​ត្រី​តាម​ច្រកព្រំដែន​នៅ​ខេត្ត​កណ្ដាល នៅ​ចំណុច​ស្រុក​កោះធំ នៅ​ល្ងាច​ថ្ងៃទី ១៥ ខែ​មករា ឆ្នាំ​២០២១​។​

​សេចក្តីរាយការណ៍​អោយដឹងថា ក្រុម​ប្រតិបត្តិ​ការត្រួតពិនិត្យ​នេះ​រថយន្ត​ចំនួន​២០​គ្រឿង ត្រូវបាន​ត្រួតពិនិត្យ​ខណៈ​ដែល​ត្រី​ចំនួន​១៥០​តោន ត្រូវ​បាន​ឆែកឆេរ​, ក្នុងនោះ គេ​មិន​បាន​រកឃើញ​ចំនួន​ត្រី​ទាំង​៤​ប្រភេទ ដែល​ធ្វើ​ការហាមឃាត់​ឡើយ​។ ត្រី​ទាំង​បួន​ប្រភេទ ដែល​ហាមឃាត់​មិនឲ្យ​នាំ​ចូលរួមមាន​៖ ត្រី​រ៉ស់ ត្រី​ប្រា ត្រី​ពោរ និង​ត្រីឆ្តោរ​។

​លោក ហេង សុភា​រិទ្ធិ មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន​ថា «​បន្ទាប់ពី​មាន​បើក​កិច្ចប្រជុំ​ជាមួយ​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកណ្ដាល​រួចមក កម្លាំង​របស់​លោក​បាន​សហការ​គ្នា​ចុះ​ត្រួតពិនិត្យ បើក​ប្រតិបត្តិការ​នៅ​ក្នុង​ការតាមដាន ការនាំ​ចូល​ត្រី​ប្រភេទ​ហាមឃាត់ ទាំងនេះ មិនឲ្យ​មាន​ការនាំចូល​នោះ​ទេ​ខណៈ​ដែល​រថយន្ត​២០​គ្រឿង ត្រូវបាន​ត្រួតពិនិត្យ​តាម​មើល​ថា មាន​រូប​នាង​ខណៈដែល​ជាក់ស្ដែង​ពុំមាន​ឃើញ​ត្រី​ដែល​ហាមឃាត់​នោះឡើយ​»​។​

​លោក​បន្ត​ទៀត​ថា កម្លាំង​របស់​លោក​នៅតែ​បន្ត​តាមដាន និង​ធ្វើ​ការត្រួតពិនិត្យ​ជាប្រចាំ​ចំពោះ​ការនាំ​ចូល​ត្រី​ពី​ខាង​ប្រទេស​វៀតណាម​តាម​ច្រក​ទាំង​៤ នៃ​ខេត្ត​កណ្ដាល​មាន​ច្រក​ក្អម​សំណរ ច្រក​ព្រែក​ជ្រៃ ច្រក​ជ្រៃ​ធំ និង​ច្រក​ព្រែក​ស្បូវ ខណៈ​ដែល​កម្លាំង​ជលផល​បាន​ធ្វើ​ការត្រួតពិនិត្យ​គ្រប់​រថយន្ត​ទាំងអស់ ធ្វើ​យ៉ាងណា​មិនឲ្យ​មាន​ការនាំចូល​នូវប​នរ​ភេទ​ត្រី​ដែល​ហាមឃាត់​នោះឡើយ​, ដោយ​គោរព​តាម​គោលការណ៍​របស់​ក្រសួង​កសិកម្ម ក្នុងទិសដៅ​ដើម្បី​ជួយ​លើកកម្ពស់​វ៉ា​រី​វប្ប​កម្ម នៅក្នុង​ស្រុក​ពិសេស ធ្វើ​យ៉ាងណា​ដើម្បី​ជួយ​ស្ដារ​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​អ្នក​ចិញ្ចឹម​ត្រី​ទាំងនោះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.