ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស្ថាប័ន​ក្នុង​ខេត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​) ៖ នៅ​រសៀល​ថ្ងៃ​សុក្រ ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២១​នេះ​លោក​ជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ចំនួន​ពីរ​មន្ទីរ​ផ្សេង​គ្នា​គឺ មន្ទីរ កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​និង មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្ត​ប៉ៃលិន ។​

​លោកជំទាវ បាន ស្រីមុំ បាន​ផ្ញើ​សារ​ទៅ​ប្រធាន​មន្ទីរ​អង្គភាព​ថា សូម​កុំ​ឡូយឆាយ​នឹង​សម្ភារៈ​និយម​ទំនើបៗ ឯ​កូនចៅ និង​កន្លែង​ធ្វើការ​មើល​មិន​យល់ គ្មាន​សណ្តាប់ធ្នាប់ របៀបរៀបរយ ត្រូវ​ស្រឡាញ់​កន្លែងធ្វើការ អោយ​ដូច​ស្រឡាញ់​ផ្ទះ​ខ្លួនឯង​ដែរ ។​

​ក្នុង​កីច្ច​សំណេះសំណាល​នេះ​ដែរ​លោកជំទាវ​អភិ​បាល​ខេត្ត ជាមួយ​មន្ទីរ​ពាក់ព័ន្ធ​និមួយៗ​ដើម្បី​សម្រួល បែបបទ​រដ្ឋបាល​ផ្សេងៗ ឲ្យ​ការងារ​ដំណើរការ​ទៅ​ដោយ​រលូន​ក្នុងការ​បំរើ​ការងារ​មាន​ភាព​ទទួលខុសត្រូវ​និង​តម្លាភាព​។​

​ជាមួយគ្នា​នោះ​ដែរ​លោកជំទាវ​អភិបាលខេត្ត​ក៍បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​និង​មន្ត្រី​រាជា​ការ​នៅតាម​មន្ទីរ​នី​មួយៗ​ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង​សហការគ្នា​ក្នុង​មន្ទីរ​សា​ម៉ី​និង​នៅ​អង្គភាព​ដ៍ទៃ​បំពេញ​ការងារ​តាម​តួនាទី​ដោយ​ទទួល​ខ្ពស់ ពិសេស ត្រូវ​ខិតខំ​បម្រើ​សេវា​សាធារណៈ ជូន​ប្រជា​ពល​ដ្ឋ​អោយ​បាន​លឿន និង​មាន​ប្រសិទ្ធភាព កុំ​ប្រកាន់​បក្សពួក សាច់ញាតិ បងប្អូន​ឡើយ​។

​លើសពីនេះ ត្រូវ​ចូលរួម​សម្អាត​បរិស្ថាន អនាម័យ​នៅ​តាម​កន្លែង​ធ្វើការ​របស់ខ្លួន អោយ​ស្រស់ស្អាត គ្មាន​សម្រាម ដើម្បី​រក្សា​សោភ័ណភាព ទាក់ទាញ​ការចាប់​អារម្ភ​ពី​ភ្ញៀវទេសចរ និង​ចូលរួម​ផ្សព្វផ្សាយ បង្ការ ទប់ស្កាត់​ការរីក​រាលដាល​វីរុស​កូវី​ដ​១៩ ចូល​ក្នុង​សហគមន៍​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.